iPad Air 3 និង iPhone 7 ប្រាកដបង្ហាញខ្លួននៅពេលណា?

iPad Air 3 និង iPhone 7 ប្រាកដបង្ហាញខ្លួននៅពេលណា?

បើយោងតាមសម្តីរបស់អ្នកវិភាគលោក Ming-Chi Kuo ចេញពីក្រុមការងារ KGI Securities បានប្រាប់ឱ្យដឹងថា ក្រុមហ៊ុន Apple នឹងធ្វើការដាក់បង្ហាញជាសាធារណៈនូវប្រភេទថេបប្លេត iPad Air 3 ជំនាន់ទី 3 ប្រចាំត្រកូល iPad អាកាសរបស់ខ្លួន ក្នុងអំឡុងខែមិនា ឆ្នាំ 2016 ខាងមុខនេះហើយ។ លោកបានបន្ថែមថា លោកសូមរំពឹងទុកយ៉ាងជាក់លាក់ថា Air 3 នឹងពុំប្រើប្រាស់ប្រព័ន្ធ 3D Touch នោះឡើយ។ ទន្ទឹមនឹងការបង្ហាញខ្លួន ក៏ដូចជាភាពជោគជ័យរបស់ iPhone 6s/6s Plus និង iPad យក្ស 12.9 អុីញ iPad Pro បង្ហាញខ្លួនពេលកន្លងទៅ ក៏ជឿជាក់ថា មនុស្សមួយចំនួនប្រហែលជាពុំសូវចាប់អារម្មណ៍នឹងបច្ចេកវិទ្យា 3D Touch ខ្លាំងក្លាពេកនោះទេ ដែលជាហេតុធ្វើឱ្យ iPhone 7 ដែលលោករំពឹងទុកផងដែរនោះ ក៏នឹងត្រូវផ្លាស់ប្តូរនូវបច្ចេកវិទ្យាជាច្រើនផ្សេងទៀត ដែលវានឹងបង្ហាញខ្លួន នៅខែកញ្ញា នាឆ្នាំ 2016 ។ តើអ្នកនឹងរង់ចាំព្រឹត្តិការណ៍ដ៏ធំមួយនោះដែរឫទេ?

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus iPad Air 3 និង iPhone 7 ប្រាកដបង្ហាញខ្លួននៅពេលណា?
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com iPad Air 3 និង iPhone 7 ប្រាកដបង្ហាញខ្លួននៅពេលណា?

ចុះថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2015 ម៉ោង 04:43 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ