ក្រសួង​​​ព័ត៌មាន​​​​​​ក្រើន​​​រំលឹក​​​ឲ្យ​​​ប្រព័ន្ធ​​​សារ​​​ព័ត៌មាន​​​ប្រើ​​​​​​គោរម​​​ងារ​​​សម្តេច​​​

ក្រសួង​​​ព័ត៌មាន​​​នៅ​​​ថ្ងៃ​​​នេះ​​​​​​​​​បាន​​​ចេញ​​​សេចក្តី​​​ណែនាំ​​​ឲ្យ​​​​​​ប្រ​​​ព័ន្ធ​​​​​​​​​ផ្សព្វ​​​ផ្សាយ​​​​​​ប្រើ​​​គោរមងារ​​​​​​នៃ​​​ថ្នាក់​​​ដឹក​​​នាំ​​​ជាន់​​​ខ្ពស់​​​​​​ដែល​​​ប្រោស​​​ព្រះ​​​រាជ​​​ទាន​​​ដោយ​​​ព្រះ​​​មហា​​​ក្សត្រ​​​។​​​​​​​​​​​​

​លិខិត​​​ណែនាំ​​​មួយ​​​ដែល​​​ចុះ​​​ហត្ថ​​​លេខា​​​ដោយ លោក ខៀវ កញា​​​រឹទ្ធ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព័ត៌មាន​​​និយាយ​​​​​​ថា “កន្លង​​​មក ក្រសួង​​​សង្កេត​​​ឃើញ​​​ថា មាន​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​​​មួយ​​​ចំនួន​​​​​​នៅ​​​មាន​​​ភាព​​​ខ្វះ​​​​​​ចន្លោះ​​​ ឬ​​​បំភ្លេច​​​ចោល មិន​​​ប្រើ​​​គោរម​​​ងារ​​​ ដែល​​​ប្រោស​​​​​​ព្រះ​​​រាជ​​​ប្រទាន​​​ដោយ​​​ព្រះ​​​មហា​​​ក្សត្រ​​​​​​ ជាស្ថាប័ន​​​​​​ខ្ពស់​​​បំផុត​​​​​​នៃ​​​ព្រះ​​​រាជា​​​ណា​​​​​​ចក្រ​​​កម្ពុជា​​​ ពិសេស​​​គោរម​​​ងារ​​​សម្តេច​​​ ដែល​​​បាន​​​ប្រគល់​​​​​​ជូន​​​ឥស្សរ​​​ជន​​​​​​ជា​​​ថ្នាក់​​​​​​ដឹក​​​នាំ​​​ដ៏​​​ឆ្នើម​​​​​​ជា​​​ទី​​​គោរព​​​ស្រឡាញ់​​​​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ តាម​​​រយៈ​​​ព្រះ​​​រាជ​​​ក្រឹត្យ​​​ មាន​​​លក្ខណៈ​​​​​​ជា​​​លិខិត​​​​​​បទ​​​ដ្ឋាន​​​គតិយុត្ត​​​​​​មាន​​​តម្លៃ​​​ក្នុង​​​ឋានានុ​​​ក្រម​​​ច្បាប់​​​”​​​។

លោក​​​ ម៉ៅ​​​ អាយុទ្ធ ​​​រដ្ឋ​​​លេខា​​​ធិការ​​​ក្រសួង​​​ព័ត៌មាន បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​គួរ​​​តែ​​​​​​គោរព​​​តាម​​​​​​សេចក្តី​​​ណែនាំ​​​នេះ​​​។​​​

ពេល​​​សួរ​​​ថា​​​តើ​​​នឹង​​​មាន​​​វិធាន​​​ការ​​​យ៉ាង​​​ណា​​​ចំពោះ​​​​​​ប្រព័ន្ធ​​​សារ​​​ព័ត៌មាន​​​ដែល​​​មិន​​​ប្រើ​​​គោរម​​​ងារ លោក ម៉ៅ​​​ អាយុទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​ជា​​​សម្បជញ្ញៈ​​​របស់​​​គេ។ បើ​​​យើង​​​ប្រើ​​​​​​គោរម​​​ងារ​​​ ជា​​​ការ​​​ប្រសើរ​​​ ចូល​​​ស្ទឹង​​​តាម​​​បត់ ចូល​​​ស្រុក​​​តាម​​​ប្រទេស ព្រោះ​​​នេះ​​​ជា​​​គោរម​​​ងារ​​​ប្រទាន​​​ឲ្យ​​​ដោយ​​​ព្រះ​​​មហា​​​ក្សត្រ​​​ ជា​​​ស្ថាប័ន​​​កំពូល”។​​​​​​​​​

លិខិត​​​ណែនាំ​​​​​​​​​សរសេរ​​​​​​បន្ត​​​ថា “ក្រសួង​​​ព័ត៌មាន​​​​​​តម្រូវ​​​ឲ្យ​​​ឯក​​​ឧត្តម​​​ លោក​​​ជំទាវ​​​​​​ លោក លោក​​​ស្រី​​​ ជា​​​ម្ចាស់​​​ស្ថានីយ៍​​​វិទ្យុ​​​ ទូរទស្សន៍​​​ និង​​​ចាង​​​ហ្វាង​​​សារ​​​ព័ត៌មាន​​​ទាំង​​​អស់​​​ គោរព​​​តាម​​​​​​លិខិត​​​ក្រើន​​​រំលឹក​​​លើ​​​វិជ្ជា​​​ជី​​​វៈ​​​​​​សារ​​​ព័ត៌មាន​​​​​​ចុះ​​​ថ្ងៃ​​​ទី​​​​​​៣១ ខែ​​​កក្កដា ឆ្នាំ​​​២០០០”៕

The post ក្រសួង​​​ព័ត៌មាន​​​​​​ក្រើន​​​រំលឹក​​​ឲ្យ​​​ប្រព័ន្ធ​​​សារ​​​ព័ត៌មាន​​​ប្រើ​​​​​​គោរម​​​ងារ​​​សម្តេច​​​ appeared first on ខេមបូឌា ដេលី.