អតីត Freshy Boy ជាប់​សង្ស័យ ពីបទ​លួច​រថយន្ត​គេ

កាលពី​ល្ងាច​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​២០១៥ យុវ​វជ​ម្នាក់ ដែលមាន​រូបរាង​ស្រស់​សង្ហារ ដែល​គេ​ស្គាល់​ថា ជា​អតីត Freshy Boy ផង​នោះ ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ធ្វើការ​ឃាត់ខ្លួន ក្រោយពី​ជនសង្ស័យ​រូបនេះ បានធ្វើ​សកម្មភាព​លួច​រថយន្ត Range Rover នៅ​ចំណុច​ហាង ម៉ាស្សា​ឡាក់​គី សង្កាត់​បឹងរាំង ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥។

អតីត Freshy Boy ជាប់​សង្ស័យ ពីបទ​លួច​រថយន្ត​គេ

ជនសង្ស័យ​ឈ្មោះ ហេង ថៃ អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ ១៩៨ ខណ្ឌ​៧ មករា។​ បើតាម​ប្រភព​ពត៌មាន តាម​បណ្តាញ​ទំនាក់ទំនង​ស​ង្គ្​ម Facebook ដែល​គេ​ធ្វើការ​បង្ហោះ​ចែកចាយ​តៗ​គ្នា​នោះ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​រូបនេះ មានឈ្មោះ ហេង ថៃ គឺជា​អតីត Freshy Boy លេខ​១ ប្រចាំឆ្នាំ​២០១២ ដែល​បាន​បែកគំនិត​ចូល​លួច​រថយន្ត Range Rover របស់គេ ដល់​ក្នុងផ្ទះ។​

អតីត Freshy Boy ជាប់​សង្ស័យ ពីបទ​លួច​រថយន្ត​គេ

​ក្រោយពី​ឃាត់​ខ្លូន កំលាំង​កងរាជអាវុធហត្ថ ខណ្ឌដូនពេញ បាន​ដកហូត​រថយន្ត​មួយគ្រឿង​ម៉ាក Range Rover ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD-2622 របស់​ជនរងគ្រោះ ។​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​បញ្ចូនទៅ​កាន់ ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង បញ្ចូនទៅ​តុលាការ ចាត់ការ ទៅតាម​ផ្លូវច្បាប់៕ អា​លី​ណា​


អតីត Freshy Boy ជាប់​សង្ស័យ ពីបទ​លួច​រថយន្ត​គេ