ជុំវិញ​ហេតុការណ៍​បាញ់ប្រហារ​ នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី ​១​ (មានវីដេអូ)​ ​ ​ ​

​កាលពី វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ នៅតាមបណ្តោយ​ផ្លូវ​៣៥៨ សង្កាត់​ទួល​ស្វាយព្រៃ​១​ខណ្ឌចំការមន​មាន​ករណី​បាញ់ប្រហារ​គ្នា​មួយ​បាន​កើតឡើង​បណ្តាល​ឲ្យ​ស្លាប់ ម្នាក់​ភ្លាមៗ​នៅ​កន្លែង​និង​២​នាក់​ទៀត​របួសធ្ងន់​។​ ជនរងគ្រោះ​ដែល​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ជា​មេភូមិ​៤​ឈ្មោះ​ជុប ឡាយ ត្រូវបាន​ជនដៃដល់ ជា​មន្ត្រីនគរបាល​បាញ់​ស្លាប់​ភ្លាមៗ នៅក្នុង​ជម្លោះ​ពាក្យសម្ដី​គ្នា ។ ចំណែក​កូន និង​ចៅ​របស់គាត់​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

ជុំវិញ​ហេតុការណ៍​បាញ់ប្រហារ​ នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី ​១​ (មានវីដេអូ)​ ​ ​ ​

ក្រោយពី​កើតហេតុ ជនដៃដល់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល ដើម្បី​សាកសួរ​។​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ កូន និង​ចៅ​របស់​ជនរងគ្រោះ មាន​ជម្លោះ​ពាក្យសម្តី​ជាមួយ​ជនបង្ក​យ៉ាងខ្លាំង នៅមុខ​ផ្ទះ​របស់​ជនបង្ក​នោះ​។ ចំណែក​ជនរងគ្រោះ​ក្រោយពី​ត្រឡប់​មកពី​ចែក​អត្តសញ្ញាណប័ណ្ណ ឃើញ​កូន និង​ចៅ​របស់ខ្លួន​ឈ្លោះ​ជាមួយ​គេ ក៏​ចូលទៅ​សម្រប សម្រួល រួច​ដើរ​ត្រឡប់មកផ្ទះ​ខ្លួន​វិញ​។

ជុំវិញ​ហេតុការណ៍​បាញ់ប្រហារ​ នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី ​១​ (មានវីដេអូ)​ ​ ​ ​

ភ្លាមៗ​នោះ កូន​របស់​ជនរងគ្រោះ បាន​ទាញ​ដាវ​មក​កាប់​លើ​គូទំនាស់​ជា​មន្ត្រីប៉ូលិស​ចំ​ស្មា ធ្វើ​ឲ្យ​មន្ត្រីប៉ូលិស​នោះ​ខឹង ក៏​ស្ទុះ​ទៅ​ទាញ​កាំភ្លើង​ពីក្នុងផ្ទះ​បាញ់​កូន និង​ចៅ​ជនរងគ្រោះ​។ ឃើញ​ដូច្នេះ​ជនរងគ្រោះ​ត្រឡប់​មកជួយ​កូន ក៏ត្រូវ​ជនបង្ក​បាញ់​ស្លាប់​តែម្ដង​។ ​តាម ព័ត៌មាន​ពី​ខាង​មន្ទីរពេទ្យ​ឲ្យ​ដឹងថា ចៅ និង​កូន​របស់​ជនរងគ្រោះ​ក៏​មិន​សង្ឃឹម​រស់ ដែរ​៕ ដេវីត​