ក្រសួងបរិស្ថាន ថ្កោលទោស ចំពោះ​អំពើ​ល្មើសច្បាប់ បង្កឡើង​ដោយ​មន្ត្រី​អង្គការ​បរិស្ថាន នៅ​ខេត្តសៀមរាប​

ភ្នំពេញ: ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​ថ្កោលទោស មន្ត្រី​អង្គការ​ផែ្ន​ក​បរិស្ថាន ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់ នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប​។ នោះ​គឺ​បុគ្គលិក​អង្គការ​ដើម្បី​អភិវឌ្ឍន៍ និង​ការពារ​ធនធានធម្មជាតិ ចំនួន ៤ នាក់ បាន​បន្លំ​ខ្លួន​ជា​មន្ត្រី​ក្រសួងបរិស្ថាន ចុះទៅ​ឃាត់ខ្លួន​ប្រជា​នេសាទ រស់នៅ​ភូមិ​ស្ទឹង​ជ្រៅ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប ហើយ​បាន​ជំរិត​ទារប្រាក់ ចាប់ពី ៣០ ទៅ ៤០ ម៉ឺន​រៀល​។​

ក្រសួងបរិស្ថាន ថ្កោលទោស ចំពោះ​អំពើ​ល្មើសច្បាប់ បង្កឡើង​ដោយ​មន្ត្រី​អង្គការ​បរិស្ថាន នៅ​ខេត្តសៀមរាប​