គ.ជ.ប​ប្រកាស​រើស​អគ្គលេខាធិការ​១​រូប​និង​អគ្គលេខាធិការ​រង​៤​រូប

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​គ..ប ប្រកាស​ជ្រើសរើស​អគ្គលេខាធិការ​១​រូប និង​អគ្គលេខាធិការ​រង ៤​រូប សម្រាប់​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​នេះ។

សេចក្ដី​ជូន​ដំណឹង​របស់​គ..ប​ចុះ​ថ្ងៃ​ទី​១៦ ធ្នូ បញ្ជាក់​ពី​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ដូចជា មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​សញ្ជាតិ​តែ​មួយ​ក្នុង​ពេល​បំពេញ​ការងារ អាយុ​យ៉ាង​តិច​៣០​ឆ្នាំ និង​មិន​ជាប់​ញាតិ​ពន្ធ​ថ្នាក់​ទី៣ របស់​ប្រធាន ឬ​អនុប្រធាន​បក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួត​ប្រជែង។

បច្ចុប្បន្ន​អគ្គលេខាធិការ​គ..ប គឺ​លោក ទេព នីថា ហើយ​លោក​ប្រាក់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៦ ធ្នូ ថា លោក​ក៏​នឹង​ដាក់​ពាក្យ​សម្រាប់​តំណែង​ក្នុង​ការ​ជ្រើសរើស​របស់​គ..ប​ផង​ដែរ។

បេក្ខជន​អាច​ដាក់​ពាក្យ​សម្រាប់​តំណែង​ទាំង​នេះ ចាប់​ពី​ថ្ងៃ​ទី​១៧ ធ្នូ ចាប់​ពី​ម៉ោង​៧​ព្រឹក និង​ផុត​កំណត់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី​២៦ ធ្នូ នៅ​ម៉ោង​៥ និង​៣០នាទី​ល្ងាច។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។