តុលាការខេត្ត​បន្ទាយមានជ័យ ចេញ​ដីកា​កោះហៅ​លោក​ស៊ុំ​ចាន់​គា អ្នកសម្របសម្រួល​សមា​គម អាដហុក ចូល​បំភ្លឺ រឿង​ករណី​បាតុកម្ម​នៅ​ប៉ោ​ប៉ែត​

ខេត្តបន្ទាយមានជ័យ: លោក ផាន់ វណ្ណរ័ត្ន តំណាង​អយ្យការ អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ចេញ​​ដីកាកោះ នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ឲ្យ​លោក​ស៊ុំ ចាន់​គា អ្នកសម្របសម្រួល សមាគម​អាដហុក ប្រចាំខេត្ត​បន្ទាយមានជ័យ ចូលទៅ​តុលាការខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង ១១ និង ៣០ នាទី ព្រឹក ដើម្បី​ឆ្លើយបំភ្លឺ​ពី​ដំណើររឿង ករណី​បាតុកម្ម​នៅ​ប៉ោយប៉ែត​។​

​ក៏ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ​នេះ លោក​ស៊ុំ ចាន់​គា មិនបាន​ចូលខ្លួន​តាម​ដីកាកោះ​នោះ ទើប​នៅ​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ លោក​ព្រះរាជអាជ្ញា ផាន់ វណ្ណរ័ត្ន បានចេញ​ដីកា​មួយទៀត បញ្ជា​ឲ្យ​ចូលខ្លួន​។ នៅ​រសៀល​ថ្ងៃទី​១៦ ខែធ្នូ​នេះ ប៉ូលិស​បាន​នាំខ្លួន​លោក ស៊ុំ ចាន់​គា ទៅកាន់​តុលាការ​។ តែ​ក្រោយពី​សួរនាំ​រួច លោក​ស៊ុំ​ចាន់​គា ត្រូវបាន​ដោះលែង​មកវិញ​។​

​ក្នុង​ដីកា​នោះ លោក ផាន់ វណ្ណរ័ត្ន បាន​តម្រូវ​ឲ្យ​លោក​ស៊ុំ​ចាន់​គា ចូល​ឆ្លើយបំភ្លឺ ពាក់ព័ន្ធ​ពី​ដំណើររឿង ដឹកនាំ​ធ្វើបាតុកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​បង្ក​ធ្វើអោយ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ក្នុង​សំណុំ​រឿងក្តី​នោះ តុលាការខេត្ត​បន្ទាយមានជ័យ បានសម្រេច​ចាប់ឃុំខ្លួន​បុរស​ម្នាក់ ដែលជា​តំណាង​ប្រជាពលរដ្ឋ ធ្វើបាតុកម្ម​តវ៉ា​រឿង​ដីធ្លី​។ ការធ្វើ​បាតុកម្ម​នោះ ប្រជាពលរដ្ឋ បាន​ហែ​ក្បួន ដោយមាន​មឈូស​ផងដែរ​៕