ខេត្ត​ព្រះសីហនុ ប្រកាស​ពី​ការធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ នៅ​ថ្ងៃទី​១៨ ខែធ្នូ

ខេត្តព្រះសីហនុ: ​អាជ្ញាធរខេត្ត​ព្រះសីហនុ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ អំពី​ការធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ កងកេង ដែលមាន​ទីតាំង នៅ​ឃុំ​រាម ស្រុក​ព្រៃនប់ នៅ​ថ្ងៃ​សុក្រ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ ខាងមុខនេះ​។ សមយុទ្ធ​នោះ ដើម្បី​ទទួលបាន​នូវ​បទពិសោធន៍ ក្នុងការ​គ្រប់គ្រង​គ្រោះអាសន្ន ហើយ​អាជ្ញាធរ​បាន​អំពាវនាវ ឱ្យ​កុំឱ្យ​ប្រជាពលរដ្ឋ មានការ​ភ័យខ្លាច ឬ​ភ្ញាក់ផ្អើល​។​

​អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា នៅពេល​ធ្វើ​សមយុទ្ធ​នេះ នឹងមាន​ហេតុការណ៍​មួយចំនួន ដូចជា សកម្មភាព​រថយន្ត​ពន្លត់​អគ្គិភ័យ រថយន្ត​ពេទ្យ​សង្គ្រោះបន្ទាន់ រថយន្ត​ដឹក​កម្លាំងយោធា ធ្វើដំណើរ​ចេញចូល​អាកាសយានដ្ឋាន​អន្តរជាតិ កេងកង ខេត្ត​ព្រះសីហនុ និង​ធ្វើដំណើរ​តាមផ្លូវ​ជា​លេខ​៤ ក៏ដូចជា​ផ្លូវ​ជាច្រើន​ទៀត នៅក្នុង​ក្រុងព្រះសីហនុ​៕​

ខេត្ត​ព្រះសីហនុ ប្រកាស​ពី​ការធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ នៅ​ថ្ងៃទី​១៨ ខែធ្នូ