តារាចម្រៀង លី​ហុង គី ធ្វើ​ឲ្យ​អ្នកគាំទ្រ​នារី​ស្រាត​ខោអាវ​

កាលពីពេល​ថ្មី​នេះ​តារាចម្រៀង​ទោល​ដែលមាន​សមត្ថភាព​ចំរុះ​វ័យ ២៥​ឆ្នាំ​លោក លី​ហុង គី​ (Lee HongKi) បានធ្វើ​ឲ្យ​អ្នកគាំទ្រ​នារីៗ​ហោក​ញ្ជៀ​វ​ពេញ​ឆាក​ប្រគំ​តន្ត្រី​របស់​ស្ថានីយ៍ទូរទស្សន៍ KBS (Music Bank ) នៅក្នុង​ប្រទេស ម៉ិច​សី​កូ រហូតដល់​ថ្នាក់​មាន​នារី​គាំទ្រ​ខ្លះ​ហ៊ាន​ស្រាត​អាវទ្រនាប់​គប់​ទៅលើ​ឆាក​ទុកជា​អា​នុ​ស្សាវ​រី​យ៍​ទៀតផង។​

តារាចម្រៀង លី​ហុង គី ធ្វើ​ឲ្យ​អ្នកគាំទ្រ​នារី​ស្រាត​ខោអាវ​

ពត៌មាន​ពី​គេហទំព័រ Koreaboo បាន​បញ្ជាក់ថា នៅក្នុង​ឳ​កាស​ប្រគំ​តន្ត្រី​នោះដែរ​បាន​ប្រព្រឹត្តិ​ទៅ​ ប្រកបដោយ​ភាពសប្បាយ​រីករាយ​ បំផុត​ជាមួយនឹង​សម្រែក​ហោ​កញ្ជ្រៀវ​ពី​ សំណាក់​អ្នកគាំទ្រ​ប្រុស​ស្រី​រាប់ម៉ឺន​នាក់ ហើយ​ក្នុងចំនោម​អ្នកគាំទ្រ​ទាំងអស់​នោះដែរ​ មាន​នារី​ម្នាក់​ហ៊ាន​ស្រាត​អាវទ្រនាប់​ពណ៌​លឿង ​របស់ខ្លួន​គប់​ទៅលើ​ឆាក​ក្នុង​ គោលបំណង​ចង់​បញ្ជាក់​ពី​ការស្រលាញ​គាំទ្រ​ របស់​នាង​ទៅលើ​តារា​ប្រុស​សំបូ​ស្នេហ៍ លី​ហុង គី។

តារាចម្រៀង លី​ហុង គី ធ្វើ​ឲ្យ​អ្នកគាំទ្រ​នារី​ស្រាត​ខោអាវ​

នៅពេលដែល​ឃើញ​ អាវទ្រនាប់​របស់​អ្នកគាំទ្រ​ហោះ​ទៅលើ​ក្តា​ឆាក​លោក លី​ហុង គី បាន​រើស​អាវទ្រនាប់​នោះ​ឡើង មក​លពាក់​ក្នុងន័យ​ទទួលយក​ការស្រលាញ់ ​ពី​នារី​ម្នាក់​នោះ ហើយ​ទង្វើ​របស់លោក​ដែល​បានធ្វើ​នេះ ​នាំ​ឲ្យ​មាន​សំ​លេងសើច ហោ ពេញ​ផ្ទៃ​ឆាក​ប្រគំ​តន្ត្រី​ទាំងមូល​ ដោយ​ពុំមាន​ការខឹង​សម្បា​អ្វី​ឡើយ ប៉ុន្តែ​ទោះជា​យ៉ាង​ក៏មាន​ការព្រមាន​ខ្លះៗ​ពី​សំណាក់​អ្នករៀបចំ​កម្មវិធី​ទៅលើ​ក្រុម​អ្នកគាំទ្រ​ រួចហើយ​ទើប​បន្ត​កម្មវិធី​នេះ​ឡើងវិញ​ដូចដើម៕ កុសល​