លោក ម៉ាក ទទួល​បរិញ្ញាបត្រ កក្រើក​ពេញ​មហាវិទ្យាល័យ​

​ទីបំផុត តារា​ប្រុស​វ័យ ២៥ ឆ្នាំ ដែល​បាន​ប្រឡូក​ចូល​វិស័យ​សិល្បៈ​អស់​រយៈពេល ៥ ឆ្នាំ លោក ម៉ាក ព្រី​ន ស៊ូផា​រ៉ា​ត (Mark Prin Suparat) បាន​ចូលរួម​ក្នុង​ពិធី​ទទួល​បរិញ្ញាបត្រ​ផ្នែក​រដ្ឋបាល ព្រមជាមួយ​ទិដ្ឋភាព​យ៉ាង​គគ្រឹកគគ្រេង ដោយមាន​ការចូលរួម​ពី​បណ្តា​មិត្ត​អ្នកគាំទ្រ​យ៉ាងច្រើន ស្ទើរតែ​រក​កន្លែង​ឈរ​មិនបាន​។

លោក ម៉ាក ទទួល​បរិញ្ញាបត្រ កក្រើក​ពេញ​មហាវិទ្យាល័យ​ លោក ម៉ាក ទទួល​បរិញ្ញាបត្រ កក្រើក​ពេញ​មហាវិទ្យាល័យ​

​គួរបញ្ជាក់​ផងដែរ​ថា លោក ម៉ាក បាន​ចំណាយពេល​អស់ ៧ ឆ្នាំ ទើប​ទទួលបាន​បរិញ្ញាបត្រ​មួយ​សន្លឹក​នេះ ដោយ​មូលហេតុ គឺ​លោក​ជាប់រវល់​ការងារ​សិល្បៈ​ច្រើនពេក តែ​ទោះជា​យ៉ាងនេះ​ក្តី​លោក​ក៏​មិន​បោះបង់​ការសិក្សា​នោះទេ រហូតមកដល់​ពេលនេះ លោក​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ពី​មហាវិទ្យាល័យ​រាំង​ស៊ីត (Rangsit) ។

លោក ម៉ាក ទទួល​បរិញ្ញាបត្រ កក្រើក​ពេញ​មហាវិទ្យាល័យ​ លោក ម៉ាក ទទួល​បរិញ្ញាបត្រ កក្រើក​ពេញ​មហាវិទ្យាល័យ​

​ក្រៅពី​មាន​ងារ​ជាតា​រា​ល្បី លោក ម៉ាក ក៏ត្រូវ​បាន​គេ​ស្គាល់​ថា ជា​រាជទូត​តំណាង​កីឡា​យូ​ដូរ​បស់​ប្រទេស​ថៃ និង បាន​លើក​ពាន​តំណាង​ប្រទេសជាតិ​លើក​ទី ២៤ ហើយ​ដោយសារ​កិត្តិយស​នេះ វា​បាន​ក្លាយជា​ស្ពាន​ធ្វើឱ្យ​លោក ម៉ាក ទទួលបាន​អាហារ​រូបករណ៍​ចូលរៀន​មហាវិទ្យាល័យ​ដោយ​មិនចាំបាច់​បង់ថ្លៃ​។​

លោក ម៉ាក ទទួល​បរិញ្ញាបត្រ កក្រើក​ពេញ​មហាវិទ្យាល័យ​

ពិធី​ទទួល​សញ្ញាបត្រ​របស់លោក ម៉ាក បាន​ធ្វើឡើង​តាំងពី​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​ក្រៅពី​មិត្ត​អ្នកគាំទ្រ​មក​ចូលរួម​យ៉ាង​កុះករ មិត្តភក្តិ​តារា សាច់ញាតិ និង ម្ចាស់​បេះដូង​របស់លោក អ្នកនាង គីម​ប៊ឺ​លី អាន វូ​ល​តេ​ម៉ាស (Kimberly Ann Voltemas) ក៏​មក​សម្តែង​ក្តី​អបអរ​ជាមួយគ្នា​ដែរ ដោយមាន​បាច់ផ្កា​យ៉ាង​ស្រស់ស្អាត​ជា​កាដូ​សម្រាប់​លោក ម៉ាក ប៉ុន្តែ ក្រៅពី​បាច់ផ្កា យើង​ក៏​នៅ​មិនទាន់​ដឹង​ទេ​ថា តើ​អ្នកនាង គីម​ប៊ឺ​លី នឹង​ត្រៀម​កាដូ​អ្វី​ជាពិសេស​សម្រាប់​ភាពជោគជ័យ​របស់​គូស្នេហ៍​នោះទេ​។

លោក ម៉ាក ទទួល​បរិញ្ញាបត្រ កក្រើក​ពេញ​មហាវិទ្យាល័យ​ លោក ម៉ាក ទទួល​បរិញ្ញាបត្រ កក្រើក​ពេញ​មហាវិទ្យាល័យ​

​លោក ម៉ាក បានផ្តល់​កិច្ច​សម្ភាស​ថា លោក​មិន​ប៉ងប្រាថ្នា​កាដូ​ពិសេស​អ្វី​ពី​អ្នកនាង គីម​ប៊ឺ​លី នោះទេ គ្រាន់តែ​មក​ចូលរួម​ផ្តល់​ជា​កម្លាំងចិត្ត អបអរសាទរ​ថ្ងៃ​ដ៏​ពិសេស និង មាន​បាច់ផ្កា​ដ៏​ស្រស់ស្អាត​បែបនេះ​គឺ​គ្រប់គ្រាន់​ហើយ​។ សម្រាប់​ថ្ងៃនេះ​ដែរ លោក​ពិត​ជាមាន​អារម្មណ៍​រំភើប និង សប្បាយចិត្ត​យ៉ាងខ្លាំង ជាពិសេស មិន​នឹកស្មានថា មិត្ត​អ្នកគាំទ្រ​មក​ចូលរួម​អបអរសាទរ​រូបលោក​យ៉ាងច្រើន​ដល់​ម្លឹ​ង អរគុណ​ចំពោះ​ការផ្តល់​កម្លាំងចិត្ត​រប​ស់​អ្នក​ទាំងអស់គ្នា និង សូម​អរគុណ​ចំពោះ​លោក​សាស្ត្រ​ចា​រ្យ​ដែល​ជួយ​សម្រួល​ដល់​ការសិក្សា​របស់លោក​។

លោក ម៉ាក ទទួល​បរិញ្ញាបត្រ កក្រើក​ពេញ​មហាវិទ្យាល័យ​ លោក ម៉ាក ទទួល​បរិញ្ញាបត្រ កក្រើក​ពេញ​មហាវិទ្យាល័យ​

​ទន្ទឹមគ្នា​នោះ លោក ម៉ាក ក៏បាន​បន្ថែមទៀតថា លោក​មានបំណង​ចង់​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត តែដោយសារ​បាន​ចុះកិច្ចសន្យា​ត្រូវ​សម្តែង ២ រឿង ក្នុងពេល​តែមួយ មានតែ​រង់ចាំ​ឆ្នាំក្រោយ ឬ បើ​មិន​អឹ​ញ្ចឹ​ង​ទេ លោក​ចង់​បួស​សងគុណ​អ្នកមានគុណ​សិន ទើប​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​៕ ខេ​រី​
(​ប្រភព​៖ កា​ផូក​)
​ខាងក្រោម​នេះ​ជា​កម្រង​រូបថត​ទទួល​បរិញ្ញាបត្រ​របស់​លោក ម៉ាក ព្រី​ន ស៊ូផា​រ៉ា​ត​