យុវជន​ដែល​មានគំនិត​ទុទិដ្ឋិនិយម​ចំពោះ​ការ​ចាស់​ទៅ អាច​នឹង​មាន​ការ​ភ្លេចភ្លាំង​ច្រើន​

យុវជន​ដែល​មានគំនិត​ទុទិដ្ឋិនិយម​ចំពោះ​ការ​ចាស់​ទៅ អាច​នឹង​មាន​ការ​ភ្លេចភ្លាំង​ច្រើន​

​ជំងឺ​អាល់​ហ្សេ​មែរ​(Alzheimer’s)​គឺជា​ការ​ថយ​ចុះ​ខ្សោយ​ជា​លំដាប់​របស់​ខួរក្បាល ជាមួយ​និង​វ័យ​ដែល​កាន់តែ​ចាស់​ទៅ​។ មាន​ជនជាតិ​អា​មេ​រី​កាំ​ង​ប្រមាណ​ជា​៥​លាន​នាក់​កើត​ជំងឺ​នេះ ភាគច្រើន​គឺ​អ្នក​ដែល​មាន​អាយុ​លើសពី​៦៥​ឆ្នាំ នេះ​បើ​តាម​សមាគម the Alzheimer’s Association ។​

​ការសិក្សា​ថ្មីៗ​មួយ​ដែល​មាន​ចុះផ្សាយ​នៅក្នុង Psychology and Aging កាលពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ បាន​បង្ហាញ​ឱ្យដឹងថា មនុស្ស​វ័យក្មេង​និង​វ័យ​ពាក់កណ្តាល​មនុស្ស​ដែល​មាន​គំនិត​អវិជ្ជមាន​ខ្លាំង​ចំពោះ​ភាព​ក្លាយទៅជា​ចាស់ នឹង​កើត​ជំងឺ​អាល់​ហ្សេ​មែរ​នេះ ក្នុងពេល​២០​ឬ​៣០​ឆ្នាំក្រោយ​។​

ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​សាលា the Yale School of Public Health នៅ New Haven, Conn.​បាន​ធ្វើ​ការតាមដាន​មនុស្ស​ប្រមាណ​ជា​៥០​នាក់ ដែល​គ្មាន​ភាព​វិកលចរិត​ទេ​នៅពេលដែល​គេ​បាន​ចុះឈ្មោះ​ចូលរួម​នៅក្នុង​ការសិក្សា​មួយ​ដែល​មានឈ្មោះ​ថា multi-decade Baltimore Longitudinal Study of Aging ។ គឺជា​គម្រោង​ការសិក្សា​មួយ​របស់​វិទ្យាស្ថាន the U.S. National Institute on Aging ដែល​បាន​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ​១៩៥៨​។​

បាន​ច្រើន​ឆ្នាំ​ក្រោយមក គេ​បាន​ធ្វើ​ការថត​ខួរក្បាល​(brain-imaging scans)​របស់​អ្នកចូលរួម​ទាំងអស់​នោះ​ជា​រៀងរាល់ឆ្នាំ អស់​ពេល​១០​ឆ្នាំ ពិនិត្យមើល​ចំណែក​មួយ​នៃ​ខួរក្បាល ហៅថា hippocampus ។​

ពួក​អ្នក​ស្រាវជ្រាវ​ក៏​បាន​ធ្វើ​ការវះកាត់​ខួរក្បាល​អ្នក​ដែល​បាន​ស្លាប់​ទៅ​ចំនួន​៧៤​នាក់ ដែល​ស្លាប់​នៅ​អាយុ​ប្រមាណ​ជា​៨៩​ឆ្នាំ ក្នុងនោះ​៣​ភាគ​៤​ជា​បុរស ដើម្បី​ពិនិត្យមើល amyloid plaques និង​tangles ដែល​សញ្ញា​បញ្ជាក់​អំពី​ជំងឺ​អាល់​ហ្សេ​មែរ​។​

នាង Becca Levy អ្នកដឹកនាំ​ការសិក្សា​បាន​និយាយថា​"​យើង​បាន​រកឃើញថា អ្នក​ដែល​មានចិត្ត​អវិជ្ជមាន​ចំពោះ​ភាព​ក្លាយទៅជា​ចាស់​មាន​សូចនាករ​បញ្ជាក់​ច្បាស់​ថា​គេ​កើត​ជំងឺ​អាល់​ហ្សេ​មែរ​"​។ មូលហេតុ​គឺ​ការ​ដែល​មាន​ចិត្ត​ទុ​ទិដ្ឋ​និយម​នេះ​វា​ធ្វើឱ្យ​កើត​ស្ត្រេ​ស ហើយ​ស្ត្រេ​ស​ធ្វើ​ឱ្យ​កើត​ជំងឺ​។ សារ​មួយ​របស់​លទ្ធផល​នៃ​ការសិក្សា​នេះ គឺ​គេ​ត្រូវ​ផ្លាស់ប្តូរ​ការយល់ឃើញ​មិន​ល្អ​អំពី​ភាព​ក្លាយទៅជា​ចាស់      ចេញ​។​

ក៏​ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត Dr. Amy Kelley សាស្ត្រាចារ្យ​នៃ the Brookdale department of geriatrics and palliative medicine របស់ the Icahn School of Medicine នៅ Mount Sinai in New York City បាន​និយាយថា គេ​ត្រូវ​ធ្វើ​ការសិក្សា​ច្រើន​ថែមទៀត​លើ​រឿងនេះ ព្រោះ​វា​អាច​មាន​កត្តា​ផ្សេង​ដែល​លើស​ពី​ស្ត្រេ​ស​ទៅ​ទៀត​ចូលរួម ដូចជា​អ្នក​ដែល​មាន​គំនិត​ទុទិដ្ឋិនិយម​នោះ​អាច​នឹង​មិន​សូវ​ចង់​ហាត់ប្រាណ ឬ​មិន​ចង់​ញ៉ាំ​អាហារ​ល្អៗ ជាដើម​។​

ដកស្រង់​ចេញពី HealthDay News ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៥៕

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។