បន្ទាប់ពី​ល្បី​ថា​ត្រូវ​ប្រពន្ធដើម​ឆូត ៨៣ ឡា​ម តើ​ខ្សែជីវិត វី​ជេ អា​ណូ ទៅជា​យ៉ាងម៉េច​ហើយ​

​បើ​គិត​មកដល់ពេលនេះ មាន​រយៈពេល​ប្រមាណ​ជា ​៦ ​ឆ្នាំ​មកហើយ ដែល​អតីត​ពិធី​ការិនី ប្រចាំ​ស្ថានីយទូរទស្សន៍​ប៉ុ​ស្តិ៍​លេខ ៣ សួន ភក្តី ហៅ វី​ជេ​អា​ណូ បាន​បន្សាត់​ខ្លួន​ចេញពី​សិល្បៈ ។ ចាប់តាំងពី​ពេលនោះ​មក គេ​មិនដែល​ឃើញ វី​ជេ​អា​ណូ បង្ហាញមុខ​នៅក្នុង​កម្មវិធី​សិល្បៈ ឬក៏​កម្ម វិធី​មិត្តភក្តិ​ម្តងណា​ឡើយ ។ គ្មាន​នរណាម្នាក់​បានដឹង​ថា វី​ជេ​អា​ណូ រស់នៅ​ទីណា​នោះទេ ។ ប៉ុន្តែ មាន​អ្នកសិល្បៈ​ខ្លះ​និយាយថា អា​ណូ ចាក​ចេញទៅ​រស់នៅ​ប្រទេស​បារាំង​ហើយ ។ ឯ​អ្នកខ្លះ​ទៀតថា អា​ណូ កំពុង​រស់នៅក្នុង​ស្រុក​យ៉ាង​សុខ​សប្បាយ​ក្នុង​ជីវភាព​យ៉ាង​ហ៊ឺ​ហា ហើយ​ពេលនេះ​នាង​ក៏ មានកូន​ដែរ​ហើយ ។​

បន្ទាប់ពី​ល្បី​ថា​ត្រូវ​ប្រពន្ធដើម​ឆូត ៨៣ ឡា​ម តើ​ខ្សែជីវិត វី​ជេ អា​ណូ ទៅជា​យ៉ាងម៉េច​ហើយ​

គេ​នៅ​ចាំបាន​ថា វី​ជេ​អា​ណូ ដែលមាន​ឈ្មោះ​ដើម​ថា សួន ភក្តី បាន​ជំពប់​ទៅនឹង​ព័ត៌មាន ចចាមអារ៉ាម​យ៉ាងធ្ងន់ធ្ង​រ កាលពី​ឆ្នាំ ២០០៨ ដោយ​គេ​ល្បី​ថា នាង​ត្រូវ​ប្រពន្ធ​មន្ត្រី​ធំ​ចាប់​ឆូត​មុខ និង​យក​ឡា​ម​វះ​លើ​សុដន់​ចំនួន ៨៣ ឡា​ម ។ រំលង​បាន​មួយរយៈ អា​ណូ បាន​ចេញមក​បកស្រាយ​តាម រយៈ​កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍​លេខ ៣ ថា គ្មាន​រឿង​អាក្រក់​បែប​នោះ​កើតឡើង ចំពោះ​នាង​ឡើយ ។ នាង​ថែមទាំង គំរាម​ប្តឹង​រកមុខ​អ្នក​ដែល​និយាយ​រឿងនេះ​ទៀតផង ។ កាលណោះ​នាង​បង្ហាញមុខ ជាមួយ​រូបរាង​ស្គម និង មាន​ម៉ូត​សក់​ខ្លី​ដូច​ប្រុស ដែល​ធ្វើឱ្យ​មហាជន​ទូទៅ​នៅតែ​មានការ​មន្ទិល សង្ស័យ​ចំពោះ​រឿងនេះ ។

បន្ទាប់ពី​ល្បី​ថា​ត្រូវ​ប្រពន្ធដើម​ឆូត ៨៣ ឡា​ម តើ​ខ្សែជីវិត វី​ជេ អា​ណូ ទៅជា​យ៉ាងម៉េច​ហើយ​

ចាប់តាំងពី​ពេលនោះ​មក គេ​មិនដែល​បានឃើញ វី​ជេ​អា​ណូ​ទៀតឡើយ ។​ ខុសពី​តារា​ដទៃ នាង​ផ្តាច់ខ្លួន​ចេញពី​សិល្បៈ​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ តែ​គេ​មិន ដែល​ឃើញ អា​ណូ បង្ហាញមុខ​នៅក្នុង​កម្មវិធី​ជួបជុំ​របស់​មិត្តភក្តិ​រួម​អាជីព​ម្តងណា​ឡើយ ។ សូម្បី តែ​មិត្តភក្តិ​ដែល​ធ្លាប់​រួម​ការងារ​ជាមួយ​នាង ក៏​មិនដែល​បាន​ដំណឹង​ពី​នាង​ដែរ ។ តារា​ប្រុស សាច់​ខ្ចី អេ​ន​ឌី ដែលជា​មិត្តភក្តិ​ជិតស្និទ្ធ​របស់ វីជេ​អា​ណូ ក៏​និយាយ​ប្រាប់ថា មិនដែល​បាន​ជួប អា​ណូ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ដែរ​គឺ​ស្ងាត់ឈឹង តែម្តង ។ ប៉ុន្តែ​ក្នុងនោះ​ក៏មាន​អ្នកខ្លះ​និយាយ ថា អា​ណូ បាន​ចាក​ចេញទៅ​រស់នៅ​ប្រទេស​បារាំង ។

បន្ទាប់ពី​ល្បី​ថា​ត្រូវ​ប្រពន្ធដើម​ឆូត ៨៣ ឡា​ម តើ​ខ្សែជីវិត វី​ជេ អា​ណូ ទៅជា​យ៉ាងម៉េច​ហើយ​

តែ​ខ្លះ​ទៀតថា អា​ណូ កំពុង​រស់នៅ​ក្នុងស្រុក តែ​ជីវភាព​រស់នៅ​របស់​នា​ង​ហ៊ឺ​ហា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ដោយ​ក្នុងនោះ​នាង​ប្រកបរ​បរជា​អ្នក​ចែក ចាយ​ផលិតផល​ថែរក្សា​សម្រស់​ផងដែរ ។ កាលពី​ប៉ុន្មាន​ឆ្នាំមុន​មាន​ព័ត៌មាន​ថា វី​ជេ​អា​ណូ មានកូន ប្រុស​ម្នាក់ ដែល​ពេលនេះ​មាន​អាយុប្រមាណ​ជាង​បួន​ឆ្នាំ​ហើយ តែ​គេ​មិន​ច្បាស់​ថា នាង​រៀបការ ឬ​យ៉ាងណា​នោះទេ ។ មហាជន​ទូទៅ​នៅតែមាន​ការងឿងឆ្ងល់​ថា ហេតុអ្វី​បានជា អា​ណូ រស់នៅ ក្នុងស្ថានភាព​អាថ៌កំបាំង​បែបនេះ​? ។ ក្រៅពី​ពិធី​ការិនី អា​ណូ ក៏​ធ្លាប់​ចូលរួម​សម្តែង​រឿង និង ចម្រៀង​ខារ៉ាអូខេ​ផងដែរ​។ ចេ​នី​

​ ​
​   បន្ទាប់ពី​ល្បី​ថា​ត្រូវ​ប្រពន្ធដើម​ឆូត ៨៣ ឡា​ម តើ​ខ្សែជីវិត វី​ជេ អា​ណូ ទៅជា​យ៉ាងម៉េច​ហើយ​