ឈានដល់​ចំណុចកំពូល​ពិត ឬ​មិន​ពិត ?

​ផ្ទៃមុខ​ឡើង​ក្រហមព្រឿងៗ បែកញើស ខ្លួន​ញ័រទទ្រើក ចាត់ទុកថា ជា​អាការ​កើតឡើង​ធម្មតា​ទៅហើយ សម្រាប់​បុរស​-​ស្ត្រី​នៅពេល​រួមភេទ​ហើយ​ឈានដល់​ចំណុចកំពូល ។ ទោះជា​យ៉ាងណាក៏ដោយ​ក៏មាន​បុរស​-​ស្ត្រី​ខ្លះ​បាន​បញ្ចេញ​អាករ​ធ្វើជា​ដល់​ចំណុចកំពូល​ដើម្បីឱ្យ​ដៃគូ​មាន​អារម្មណ៍ និង​មានការ​ពេញចិត្ត​ដែរ ។ ការធ្វើ​បែបនេះ​ទោះបីជា​ពេល​ដំបូងៗ ទទួលបាន​ផល​ពិតមែន ប៉ុន្តែ​បើ​អនុវត្ត​យូរៗ​ទៅ​វា​អាច​ក្លាយជា​ទម្លាប់ ហើយ​ក្រុមមនុស្ស​ប្រភេទ​នេះ​មាន​អត្រា​បែកបាក់​គ្នា​ក្នុង​កម្រិត​ខ្ពស់ ។​

ឈានដល់​ចំណុចកំពូល​ពិត ឬ​មិន​ពិត ?

​បើ​ជួប​នូវ​បញ្ហា​មិនល្អ​ណាមួយ​ចំពោះ​ការរួម​ភេទ​ទាំង​ស្ត្រី​-​បុរស គប្បី​រួមគ្នា​ដោះស្រាយ​ពិសេស​ត្រូវមាន​ការជជែក​គ្នា​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​កុំឱ្យ​មាន​បញ្ហា​ប្រឈម​ទៅ​ថ្ងៃ​ខាងមុខ ។​ ខាងក្រោម​នេះ​ជា​អាការ​បង្ហាញ​ច្បាស់លាស់​របស់​ស្ត្រី និង​បុរស​នៅពេល​ជិត​ឈានដល់​ចំណុចកំពូល​ដែល​អ្នក​អាចធ្វើ​ការសង្កេត​ដោយ​ខ្លូន​ឯង​៖

ឈានដល់​ចំណុចកំពូល​ពិត ឬ​មិន​ពិត ?

*សម្រាប់​ស្ត្រី

​ជំហាន​ទី ១ ៖ គឺ​ប្រដាប់ភេទ​ឡើង​ប៉ោង និង​មាន​ពណ៌​កាន់តែ​ក្រ​ម៉ៅ ។ ត្រង់ចំណុច​ស្រៀវ​ស្រើប​បំផុត​របស់​នាង​ឡើង​រឹង​ខុសពី​ធម្មតា​ដែល​យើង​អាចធ្វើ​ការសង្កេត​បានច្បាស់លាស់​។
​ជំហាន​ទី ២ ៖ ក្បាល​សុដន​ងើបឡើង និង​រឹង ហើយ​ដើមទ្រូង​ស្រៀ​ប​ស្រើប​ដោយ​ទទួល​អារម្មណ៍​ផ្លូវភេទ​ពេល​បាន​បំ​បោស​អង្អែល ។
​ជំហាន​ទី ៣ ៖ រាងកាយ​កម្រើក​ឡើង ដកដង្ហើម​ញាប់​រន្ថើន នៅក្នុង​ប្រដាប់ភេទ​មានការ​បញ្ចេញ​ទឹករំអិល​ដើម្បី​សម្រួល​ក្នុងការ​រួមភេទ ។ ក្រៅពីនេះ ក និង​ថ្ពាល់​ចាប់ផ្តើម​មាន​កម្តៅ​ភាយៗ និង​មាន​ពណ៌​ស៊ី​ជម្ពូរ ។

ឈានដល់​ចំណុចកំពូល​ពិត ឬ​មិន​ពិត ?

​ជំហាន​ទី ៤ ៖ នៅពេល​ជិត​ឈានដល់​ចំណុចកំពូល​រាងកាយ​ឡើង​ល្វត​ល្វន់ ពិសេស​បើ​បានការ​បំបោ​ស​អង្អែល​បន្ថែមទៀត​នោះ​នាង​នឹង​ទទួល​អារម្មណ៍​កាន់​តែមាន​សេចក្តីសុខ​ទ្វេ​រដង
​ជំហាន​ទី ៥ ៖ រន្ធ​ប្រដាប់ភេទ​ពង្រីក​ខ្លួន​ព្រម​ជាមួយនឹង​ការបញ្ចេញ​ទឹករំអិល​ចេញមក​ដើម្បី​ត្រៀមខ្លួន​រួមភេទ ។ ចំពោះ​ស្ត្រី​ខ្លះ​ដែលមាន​ទឹករំអិល​ចេញមក​តិចតួច​ធ្វើឱ្យ​ការរួម​ទទួលរង​ការឈឺចាប់ ។ មូលហេតុ​សំខាន់ គឺ​គ្មានរ​ម្មណ៍ ឬ​ទទួល​ការ​បំ​បោស​អង្អែល​មិន​គ្រប់គ្រាន់ ។
​ជំហាន​ទី ៦ ៖ សាច់ដុំ​នៅក្នុង​ប្រដាប់ភេទ​ឡើ​ង​រឹង​កន្ត្រាក់​ប្រៀបដូចជា​ទទួលរង​ការជំរុញ​ពីអ្វី​មួយ ។ ហេតុនេះ​ពេល​រួមភេទ​បុរស​ត្រូវ​សង្កេតមើល​ត្រង់​ប្រដាប់ភេទ​នាង​ផង​ដើម្បីឱ្យ​ការ​រួមភេទ​ទទួលបាន​សេចក្តីសុខ​ពេញទី​ទាំងអស់គ្នា ។​

ឈានដល់​ចំណុចកំពូល​ពិត ឬ​មិន​ពិត ?

*សម្រាប់​បុរស

ជំហាន​ទី ១ ៖ គ្រាន់តែ​ស្ទាប​យ៉ាង​ថ្នាក់ថ្នម ឬ​មើល​ភាពយន្ត​អាសអាភាស​រាងកាយ​រប​ស់​គេ​នឹង​កម្រើក​នូវ​កាមតណ្ហា​ឡើង​ភា្ល​ម ហើយ​ស​ង្វះ​បេះដូង​របស់គេ​នឹង​លោត​ញាប់​ខ្លាំង​ជាង​មុន​។ បើសិន​បានទទួល​ការ​ស្ទាបអង្អែល​បែប​ម៉ាស្សា ថើប​បំ​បោស​អង្អែល​បន្ថែមទៀត​នោះ គឺ​រាងកាយ​មួយចំនួន​នឹង​ប្រែប្រួល​ដូចជា​ក្បាល​សុដន់​ងើបឡើង​រឹង ប្រដាប់ភេទ​ចាប់​ផ្តើមឡើង​រឹង គ្រាប់​ពងស្វាស​ព​ង្រី​ខ្លួន​ធំ​ជាង​មុន ចលនា​ឈាម​រត់​មក​ត្រង់​បរិវេណ​ដើមទ្រូង​ច្រើនឡើង ហេតុនេះ​ទើប​គេ​សង្កេតឃើញថា ត្រង់​ដើម ទ្រូង ក និង​ថ្ពាល់​បង្ហាញ​ពណ៌​ស៊ី​ជម្ពូរ​យ៉ាងច្បាស់ ។

ឈានដល់​ចំណុចកំពូល​ពិត ឬ​មិន​ពិត ?

​ជំហាន​ទី ២ ៖ បុរស​អាច​បញ្ឈប់ ឬ​បន្តទៀត​ក៏បាន ។ ក្នុង​ចំណុច​នេះ គឺ​ថ្នក់​ដែល​ស្រោប​ពងស្វាស​នឹងត្រូវ​ទាញ​មក​ផ្អឹប​រាងកាយ​ហើយ​ការ​តម្លើង​ខ្លួន​ឱ្យ​រឹង​ក៏​កើនឡើង​ដែរ ។ ក្នុងពេល​នេះដែរ​អាចមាន​ទឹករំអិល​បញ្ចេញ​មក​ត្រង់​ចុង​ប្រដាប់ភេទ ។ ត្រូវ​ចាំ​ថា ទឹករំអិល​នេះ​អាចមាន​លាយឡំ​ដោយ​ទឹក​ស្ពែ​ម ហេតុនេះ​បើ​មិន​ចង់ឱ្យ​មានគភ៌​ត្រូវ​ប្រើ​ស្រោមអនាម័យ​ជាការ​ល្អ​បំផុត ។​

ឈានដល់​ចំណុចកំពូល​ពិត ឬ​មិន​ពិត ?

ជំហាន​ទី ៣ ៖ បុរស​នឹង​ដកដង្ហើម​រន្ថើន​ឡើង​នៅពេល​ជិត​ឈានដល់​ចំណុចកំពូល សាច់ដុំ​ត្រង់​ថ្ងាស​ក្រោម​ចាប់ផ្តើម​ឡើង​រឹង ពងស្វាស​បំប៉ោង​ខ្លួន​ជាមួយគ្នា​ទឹក​ស្ពែ​ម​នឹង​បញ្ចេញ​មក ។ ពេលនេះ​រាងកាយ​របស់​បុរស​ចា​ប់​ផ្តើម​ញ័រ​រញ្ជួយ​ឡើង ។ នៅពេល​ទឹក​ស្ពែ​ម​បញ្ចេញ​មក​អស់​រាងកាយ​ចាប់ផ្តើម​វិល​ទៅរក​ភាពប្រក្រតី​វិញ ។ ប្រដាប់ភេទ​ចាប់ផ្តើម​ទន់​ហើយ​បើ​ចង់​រួមភេទ​ទៀត គឺ​ត្រូវ​ប្រើពេល​រាប់​ម៉ោង​អាស្រ័យទៅលើ​មនុស្ស​ម្នាក់ៗ។

ឈានដល់​ចំណុចកំពូល​ពិត ឬ​មិន​ពិត ?

-កំណត់សម្គាល់

​ទោះបីយ៉ាងណា​អ្នក​មិន​ត្រូវយក​ការបង្ហាញ​អាការ​ទាំងអស់​ខាងលើនេះ​ទៅជា​ការ​សម្គាល់​លើ​មនុស្ស​គ្រប់គ្នា​នោះទេ ពីព្រោះថា មនុស្ស​ខ្លះ​ក៏​មិន​បង្ហាញ​នូវ​អារម្មណ៍​បែបនេះ​ទាំងអស់​នោះដែរ​ពោល គឺ​មានតែ​មនុស្ស​មួយចំនួន​ប៉ុណ្ណោះ ។ ក្រៅពីនេះ​បើ​ចង់ឱ្យ​ការរួម​ភេទ​ប្រព្រឹត្តិទៅបាន​ជោគជ័យ​ត្រូវ​ចេះ​បំបាត់​អារម្មណ៍​តានតឹង និង​បើ​មានការ​ធុញទ្រាន់​ត្រូវ​ចេះ​ផ្លាស់ប្តូរ​ទីកន្លែង​ខ្លះ​នោះ​ជឿជាក់ថា ការរួម​ភេទ​របស់​អ្នកនឹង​សម​ដូច​ប្រាថ្នា​ជាក់​ជាពុំខាន ៕ ដេប៉ូ (Lisa)

ឈានដល់​ចំណុចកំពូល​ពិត ឬ​មិន​ពិត ?