Q&A : តើ​អាចមាន​គ្រោះថ្នាក់​ឬទេ បើ​នាង​ខ្ញុំ​តែងតែ​ជួយ​សម្រេច​តម្រេក​តណ្ហា​ខ្លួនឯង ?

​សំណួរ ៖ នាង​ខ្ញុំ​មាន​អាយុ ១៧ ឆ្នាំ ចេះតែ​លេង​ហ្វេ​ស​ប៊ុ​ក ហើយ​មើល​រូបភាព​អាសអាភាស​ច្រើន ។ ហេតុនេះ​ទើប​ជា​មេរៀន​ធ្វើឱ្យ​នាង​ខ្ញុំ​ចេះ​ចាប់ផ្តើម​ជួយ​សម្រេច​តម្រេក​តណ្ហា​ខ្លួនឯង​ជា ញឹកញាប់ ដោយ​ថ្ងៃ​ខ្លះ​ពី ២ ទៅ ៣ ដង ក៏មានដែរ ។ នាង​ខ្ញុំ​ព្រួយបារម្ភ​ថា​ស្ថិតនៅក្នុង​វ័យ​នេះ បើ​ឧស្សាហ៍​សម្រេច​តម្រេក​តណ្ហា​ខ្លួនឯង តើ​អាចមាន​គ្រោះថ្នាក់​ឬទេ ? ព្រោះ​នាង​ខ្ញុំ​តែង​ចូលចិត្ត​អង្អែល​ដើមទ្រូង​ដើម្បី​កម្តៅ​តណ្ហា និង ប្រើ​ម្រាម ដៃ​លញ់​ប្រដាប់ភេទ​ថែមទៀត​ផង ។ តើ​បញ្ហា​ទាំងអស់នេះ​បង្ក​គ្រោះថ្នាក់​ដែរឬទេ ?

​ចម្លើយ ៖ ឈានចូល​វ័យ​ជំទង់ ការសម្រេច តម្រេក​តណ្ហា​ខ្លួនឯង ដើម្បី​បំពេញ​ចំណង់​ផ្លូវភេទ វា​ជា​រឿង​ធម្មតា ហើយ​វា​ក៏​ជា​រឿង​ឯកជន​គ្មាន​នរណា​ដឹង ឬ បង្ក​ឱ្យ​ខ្មាសអៀន​នោះឡើយ ។ ការពិត​ការជួយ​ខ្លួនឯង​មិនអាច​បណ្តាលឱ្យមាន​បញ្ហា​នោះទេ ហើយ​អ្នក​អាច​ធ្វើបាន​តាមចិត្ត ប៉ុន្តែ​ត្រូវ​គិតពី​បញ្ហា​កម្លាំងកំហែង និង សុខភាព​ផងដែរ ។ អ្នក​ត្រូវ​ដឹងថា ស្ថិតនៅក្នុង​វ័យ​នេះ បើ​ងប់​ង​ល់​តែ​លើ​បញ្ហា​តម្រេក​តណ្ហា​អាច​បង្ក​គ្រោះថ្នាក់​ដល់​បញ្ហា​ផ្សេងៗ​ទៀត ដូចជា​ការចង់​រួមដំណេក​ជាមួយ​ដៃគូ ។

ក្រៅពីនេះ​ត្រូវ​ចងចាំ​ថា បើ​មានការ​ប្រព្រឹត្ត ខ្លាំងក្លា​អាច​បណ្តាលឱ្យ​ខូច​ទម្រង់​សុដន់ ហើយ​បើប្រើ​វត្ថុ​ញាត់​ចូលក្នុង​ប្រដាប់ភេទ បង្ក​ឱ្យដាច់​សន្ទះ ព្រហ្មចារី​ដែល​បង្ក​ឱ្យ​ឆ្លង​មេរោគ​ទៀតផង ។ អ្នក​មិនត្រូវ​ងប់​ង​ល់​តែ​បញ្ហា​នេះឡើយ យក​ល្អ​ត្រូវ​រក​ពេល​ហាត់ប្រាណ ឬ យក​ពេលនេះ​បំពេញការងារ​ទើប​ប្រសើរ​ជាង ។ អ្នក​ត្រូវ​ចងចាំ​ថា តណ្ហា​គ្រាន់​ជា​ផ្នែក​មួយ​នៃ​ជីវិត ហើយ​វា​នឹង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បើ​អ្នក​ងប់​ង​ល់​ដោយ​មិនចេះ​ប្រើប្រាស់វា​ឱ្យបាន​ត្រឹមត្រូវ ៕

Q&A : តើ​អាចមាន​គ្រោះថ្នាក់​ឬទេ បើ​នាង​ខ្ញុំ​តែងតែ​ជួយ​សម្រេច​តម្រេក​តណ្ហា​ខ្លួនឯង ?