ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ​បក្ស​កុម្មុយនីស្ត​ចិន​នៅ​ខេត្តសៀមរាប

ខេត្តសៀមរាប ៖ ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល​២​ថ្ងៃ​របស់​គណៈប្រតិភូ​បក្ស​កុម្មុយនីស្ត​ចិន​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប ដែល​ដឹកនាំ​ដោយ​លោក សិន ជុង​យ៉ាវ អគ្គលេខាធិការ​រង នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ប្រជាជន​ចិន រួម​និង​សហការី ដើម្បី​ធ្វើ​បទ​ឧ​ទេ្ទ​សនាម​អំពី​លទ្ធផល នៃ​សន្និបាត​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​លើក​ទី​៥ អាណត្តិ​ទី​១៨ និង​ផែនការ​៥​ឆ្នាំ លើក​ទី​១៣ សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម របស់​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​ចិន ជូន​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​ខេត្ត ។

តាម​រយៈ​ការ​ធ្វើ​ឧទ្ទេសនាម​របស់​លោក សិន ជុង​យ៉ាវ អគ្គលេខាធិការ​រង នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ប្រជាជន​ចិន ក៏​បាន​ធ្វើការ​គូសបញ្ជាក់​យ៉ាង​ច្បាស់​អំពី​គោលដៅ​នៃ​កិច្ច​អភិវឌ្ឍន៍​រយៈពេល​៥​ឆ្នាំ​របស់​ខ្លួន ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០ របស់​បក្ស​កុម្មុយនីស្ត​ចិន ក្នុង​ទិស​ដៅ​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ​របស់​ប្រជាជន​ចិន​ចំនួន​៧០​លាន​នាក់ ដែល​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ និង​ត្រូវ​លុប​បំបាត់​ទាំងស្រុង​នូវ​បញ្ហា​ភាព​ក្រីក្រ​នៅ​ឆ្នាំ​២០២០​ទៀត​ផង ។ លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី​ភារកិច្ច​សំខាន់​ៗ​ក្នុង​រយៈពេល​៥​ឆ្នាំ​របស់​បក្ស​កុម្មុយនីស្ត​ចិន ។ ម្យ៉ាងទៀត​កា​ឧទ្ទេសនាម​របស់​គណៈប្រតិភូ ក៏​បាន​ធ្វើ​ឱ្យ​មន្ត្រី​ ថ្នាក់​ដឹកនាំ នៃ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​នូវ​បទ​ពិសោធន៍ វី​ធី​សាស្ត្រ​ល្អ​ៗ សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​គណបក្ស​ខ្លួន​ផង​ដែរ ។ លោក​ក៏​បាន​គូសបញ្ជាក់​អំពី​គោលបំណង​របស់​ខ្លួន​ក្នុង​ការ​ពង្រឹងពង្រីក​នូវ​ការ​ទំនាក់​ទំនងជា​មិត្តភាព​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត​រវាង​កម្ពុជា​-​ចិន ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព