ជុំវិញ​លទ្ធផល​នៃ​កិច្ចចរចា​ប្រមុខ​ការទូត​អាមេរិក នៅ​ម៉ូស្គូ​

ថ្ងៃ១៥ធ្នូ លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ចន ឃេរី នៅ​ពេល​ព្រឹក​បាន​ធ្វើ​កិច្ចចរចា អស់​៤ម៉ោង ជាមួយ​សមភាគី​រុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ ហើយ នៅ​ពេល​ល្ងាច បាន​ត្រូវ​ទទួល​ជួបសន្ទនា ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដែល​ពន្យារ​ទៅ​ ជាង ៣​ម៉ោង​កន្លះ​ទៀត ដោយ​បានលើក​យក​ទៅ​ពិភាក្សា គឺ ចង្កោម​បញ្ហា​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ ឲ្យ​វិបត្តិ​រ៉ាំរ៉ៃ​នៅ​ស៊ីរី ដែល​អូស​បន្លាយអស់​ជិត​៥​ឆ្នាំ​ហើយ។ លុះ​នៅ​វេលា​ម៉ោង​១០​យប់ ទើប​មាន​ប្រព្រឹត្ត​ទៅ​សន្និសីទ​សារពត៌មាន ជុំវិញ​តុល្យការ​នៃ​កិច្ចចរចា​ទាំងនោះ។