ដោះស្រាយ បញ្ហាក្លិនមាត់ ដោយខ្លួនអ្នកផ្ទាល់!

(សុខភាព) ៖ អ្នកជំនាញបានអះអាងថា យ៉ាងហោចណាស់ ៩០ភាគរយ នៃអ្នកមានក្លិនមាត់ មាន ប្រភពចេញពីមាត់ និងអាហារដែលចេញពីក្រពះ។ ការធ្វើអនាម័យធ្មេញជាមូលដ្ឋាន ដោយធ្វើការ ដុសធ្មេញ និងសំអាតធ្មេញដោយ រួតខ្សែនៅចន្លោះធ្មេញ គឺជាការចាំបាច់ បំផុត ប្រចាំថ្ងៃ ក៏ប៉ុន្តែកំណក ដែលកកនៅចន្លោះធ្មេញ របស់អ្នកមិនមែនជា ប្រភពសំខាន់ នៃការធ្វើឲ្យមានក្លិនមាត់នោះទេ។

តាមការពិតវាមានប្រភពចេញពីផ្នែកខាងក្រោយនៃអណ្តាតរបស់អ្នក ហើយវាជាក្លិន សមាសធាតុ ស៊ុលផួ ដែលជាលទ្ធផលកើតឡើងមកពីមេរោគនៃកំទេចចំណីអាហារ។

បាក់តេរីទាំងនេះមានតួនាទីនៅក្នុងការរំលាយអាហារ ហើយនៅពេលមាត់របស់អ្នកពោរពេញ ទៅដោយទឹកមាត់ដែលសំបូរអុកស៊ីសែន ដោយពួកវាអាចបំពេញការងារ ដោយមិនបង្ក ក្លិនអាក្រក់នោះទេ។

. វិធីបំបាត់ក្លិនមាត់

អ្នកគួរតែដុសធ្មេញនឹងច្រាស ហើយរួតដោយខ្សែអំបោះជាប្រចាំ។ ជាមួយគ្នានេះដែរ ការបំបាត់ក្លិន មាត់ ត្រូវចាប់ផ្តើមពីការធ្វើអនាម័យល្អ។  ការដុសធ្មេញ២ ដងក្នុងមួយថ្ងៃ ដោយប្រើថ្នាំដុសធ្មេញ មានជាតិហ្វ្លអរ៉ាយ ការដុសអណ្តាត និងរួតធ្មេញដោយខ្សែអំបោះ អាចធ្វើឲ្យអ្នកជៀសឆ្ងាយ ពីបញ្ហាក្លិនមាត់។ ចំណែកឯអ្នកដែលពាក់ធ្មេញសិប្បនិម្មិត គឺ គួរតែដោះចេញនៅពេលយប់ ហើយអ្នកត្រូវតែធ្វើការសម្អាតវាឲ្យបានស្អាតជាប្រចាំ។

ទន្ទឹមនឹងនេះដែរ ការដុសអណ្តាតដោយថ្នាំដុសធ្មេញ ភាគច្រើនធ្វើឲ្យស្ងួតមាត់ ដោយសារ តែវាផ្ទុកទៅដោយសារជាតិសូដ្យូមឡរី ស៊ុលហ្វាត ដែលជាសារធាតុគីមី មួយត្រូវបាន គេយក ទៅផលិតសាប៊ូ ដើម្បីបង្កឲ្យមានពពុះ។ អ្នកត្រូវប្រើប្រាស់ទឹកខ្ពុលមាត់ដែលមានសារធាតុ ខ្លរីន ឌីអុកស៊ីត។

មនុស្សមួយចំនួនបានប្រើប្រាស់ទឹកខ្ពុលមាត់ដោយគ្មានវេជ្ជបញ្ជាឲ្យបានត្រឹមត្រូវ ដែល ផលិត ផលទាំងនោះគ្រាន់តែជាទឹកអប់តែប៉ុណ្ណោះ ហើយវាអាចបង្កឲ្យមានអាការៈស្ងួតមាត់៕

ដោះស្រាយ បញ្ហាក្លិនមាត់ ដោយខ្លួនអ្នកផ្ទាល់!