បាញ់ប្រហារមេភូមិ៤ និងក្មួយប្រុស ក្នុងសង្កាត់ ទួលស្វាយព្រៃ១ ស្លាប់ ឯកូនប្រុសម្នាក់ទៀត របួសធ្ងន់ បណ្តាលមកពី រឿងលុយកាក់

ភ្នំពេញ ៖ ក្រោយការស៊ើបអង្កេត និងចុះស្រាវជ្រាវដល់ កន្លែងកើត បានបញ្ជាក់ថា ករណីនៃការបាញ់ សម្លាប់លោកមេភូមិ៤ និងក្មយប្រុស ក្នុងសង្កាត់ទួលស្វាយព្រៃ១ បណ្តាលឲ្យស្លាប់ ឯកូនប្រុសម្នាក់ ទៀតរងរបួសធ្ងន់នោះ គឺបណ្តាលមកពីរឿងទារលុយកាក់ នៅផ្ទះជនដែដល់ ដែលក្រោយពីបាញ់ ប្រហាររួចបានគេចខ្លួនបាត់។

ករណីបាញ់សម្លាប់ឋ នៅក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមនទៅលើក លោកមេភូមិ៤ ជុប ឡាយ អាយុ៦២ឆ្នាំ និងក្មួយប្រុស ប៊ុន លឿន អាយុ១៨ឆ្នាំ និងកូនប្រុសម្នាក់ទៀតឈ្មោះ ឡាយ ណឬទ្ធី អាយុ៣០ឆ្នាំ បានកើតឡើតនៅម៉ោងប្រមាណ៣៖៤០នាទី រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៥៨។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីកើតឡើងដោយសារទំនាស់រឿងលុយកាក់ ជាមួយជនរងគ្រោះ និងជនដៃដល់ ខណៈដែលលោកមេភូមិ៤ ជុប ឡាយ រួមនិងកូនប្រុស ហើយ និងក្មួយប្រុសបានទៅទារលុយកាក់នៅមុខផ្ទះកើតហេតុ។

សាក្សីបានបញ្ជាក់អំពីហេតុការនេះថា មុនពេលកើតហេតុ លោក ជុប ឡាយ និងកូនក្មួយគាត់ពីរនាក់ បានទៅទារលុយម្ចាស់ផ្ទះកន្លែងកើតហេតុ ពេលនោះក៏មានបុរសម្នាក់ជា មន្រ្តីនគរបាល ចូលទៅអន្តរា គមន៍សម្របសម្រួលគ្នា រឿងបញ្ហាលុយកាក់នេះ ក្រោយការសម្រួលរឿងរ៉ាវក៏បានចប់ ហើយលោក មេភូមិ៤ កូនប្រុស រួមនិងក្មួយក៏បានដើរចេញទៅវិញ ប៉ុន្តែមិនដឹងយ៉ាងមិចស្រាប់តែកូនមេភូមិ៤រូបនេះ បានយកដាវមកកាប់ បុរសជានគរបាល។

ប្រជាពលរដ្ឋនៅក្នុងភូមិ៤ បានបញ្ជាក់ទៀតថា ក្នុងហេតុការនេះ គេឃើញកូនលោកមេភូមិ៤នេះ បានយកដាវកាប់ចំដៃឆ្វេងរបស់បុរសជា នគរបាលដែលចូលទៅសម្របសម្រួល ភ្លាមៗ បុរសនោះ ក៏បានទាញកំាភ្លើងបាញ់មួយគ្រាប់វិញចំក្បាល ដួលស្តុកស្តឹងតែម្តង ដោយឮសំឡេងបាញ់ មេភូមិ៤ ក៏ក្រឡេកមកក្រោយឃើញកូនខ្លួនត្រូវគេបាញ់ដួល ក៏ស្ទុះរត់មកជួយ ប៉ុន្តែក៏ត្រូវជនដៃដល់បាញ់មួយ គ្រាប់ថែមទៀត បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំពោះក្មួយប្រុសលោកមេភូមិ៤ ដែល ត្រូវបាញ់សម្លាប់ដែរនោះ ពុំមានសាក្សីណាបញ្ជាក់បានថា ត្រូវជនដៃដល់បាញ់ត្រូវនៅពេលណា នោះទេ។

ក្រោយកើតហេតុបុរសដែលជាជនបង្កបានគេចខ្លួនបាត់ ឯកូនប្រុសលោកមេភូមិ៤ ត្រុវបានគេបញ្ជូនទៅ កាន់មមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ តាមស្ថានភាព លោក ឡាយ ឬទ្ធី ប្រហែលជាមិនអាចរស់នោះទេ ព្រោះរងរបួសនឹងគ្រាប់កំាភ្លើងត្រូវចំក្បាល។ ក្នុងហេតុការនេះដែរ សមត្ថកិច្ចក៏បានឃាត់ខ្លួន មនុស្សពីរ នាក់ សង្ស័យពាក់ព័ន្ធនិងករណីកាប់ ចាក់គ្នា ទើបបណ្តាលឲ្យមានករណីបាញ់ប្រហារនេះ៕