ពាណិជ្ជករ​និង​វិនិយោគិន​មកពី​ទីក្រុង​ម៉ា​កាវ និង​ខេត្ត​យូ​ណាន ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ភ្នំពេញ: លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានទទួល​ជួប​សម្តែង​ការគួរសម​ជាមួយ​គណៈ​ប្រតិភូ​ពាណិជ្ជករ និង​វិនិយោគិន​ចំនួន​៦៤​រូប មកពី​ទីក្រុង​ម៉ា​កាវ​និង​ខេត្ត​យូ​ណាន​ប្រទេស​ចិន ដែល​ដឹកនាំ​ដោយ​លោក Kuan Vai Lam ប្រធាន​ផ្នែក​ការពារ​បរិស្ថាន និង​សមាគមន៍​សំណង់​របស់​ទីក្រុង​ម៉ា​កាវ និង​លោកស្រី Wang Yu ប្រធាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​ខេត្ត​យូ​ណាន នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជម្រាបជូន​គណៈប្រតិភូ​អំពី​អត្ថប្រយោជន៍​ជាច្រើន​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​នៅ​កម្ពុជា​។ កម្ពុជា​គឺជា​ប្រទេស​តូច​មួយ ដែល​អនុវត្ត​សេដ្ឋកិច្ច​បើកចំហ និង​បាន​ត្រៀមខ្លួន​ក្លាយទៅជា​សមាជិក​សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន​។ ជាមួយនឹង​ទីតាំង​ភូមិសាស្ត្រ ជា​យុទ្ធសាស្ត្រ កម្លាំង​ពលកម្ម​វ័យក្មេង​ប្រកបដោយ​ភាពស្វាហាប់ និង​ការធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ឥតឈប់ឈរ កម្ពុជា​នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ​។​

​ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី​បាន​កត់សម្គាល់ថា​៖ ផលប្រយោជន៍​នៃ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ដូចជា​គម្រោង​ដែលមាន​ឈ្មោះថា​៖ អ្វីៗ​គ្រប់យ៉ាង​លើកលែង​អាវុធ​(EBA) (​ដែល​ផ្តល់​ដោយ សហភាព​អឺរ៉ុប​) និង​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​(GSP)​ដែល​ផ្តល់​ដោយ​បណ្តា​ប្រទេស​ជាច្រើន​ដល់​កម្ពុជា​។​

​ក្រុម​គណៈប្រតិភូ​បាន​សម្តែង​អំណរគុណ​និង​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​របស់ខ្លួន​ចំពោះ​ក្រសួងពាណិជ្ជកម្ម ដែល​បានរៀបចំ​សិក្ខាសាលា​ដ៏​មាន​សារសំខាន់​មួយ​សម្រាប់​ពួកគេ​។ ក្រុម​គណៈប្រតិភូ​បាន​សម្តែង​នូវ​ចំណាប់អារម្មណ៍​របស់ខ្លួន​ក្នុងការ​ស្វែងរក​ទីផ្សារ​ថ្មី និង​កាលានុវត្តភាព​វិនិយោគ​នានា​នៅក្នុង​ទីផ្សារ​ដែល​ទាក់ទាញ ហើយ​សង្ឃឹមថានឹង​អាច​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ទីក្រុង ម៉ា​កាវ​/​ខេត្ត​យូ​ណាន​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើ​ឲ្យ​គណៈប្រតិភូ​នៃ​ទីក្រុង​ម៉ា​កាវ​/​ខេត្ត​យូ​ណាន​ពិចារណា​ក្នុង​ការបង្កើត​ក្រុមប្រឹក្សា​ធុរកិច្ច​ទីក្រុង​ម៉ា​កាវ​/​ខេត្ត​យូ​ណាន​-​កម្ពុជា ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​និង​ការវិនិយោគ​៕​