សិស្ស​ស្រី​វិទ្យាល័យ​ទ្រាំង​ ខេត្តតាកែវ​ ដ៏​ស្រស់​សោភា​៦​នាក់​ សម្ញែង​ក្បាច់គុន​ណាត់​វាយ​គ្នា​តាម​ផ្លូវ​ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

​ក្នុង​សម្លៀក​បំពាក់​ស្អាតបាត​ និង​ទំនងជា​កូនចៅ​អ្នកមាន​ជីវភាព​ធូរធារ​ផង​ សិស្ស​ស្រី​សិក្សា​នៅ​វិទ្យាល័យ​ទ្រាំង​ ខេត្តតាកែវ​ ដ៏​ស្រស់​សោភា​ចំនួន​៦​នាក់​ បាន​ណាត់​ប្រយុទ្ធ​វាយតប់​គ្នា​នៅ​តាម​ផ្លូវ​សាធារណៈ​ដូច​ភាពយន្ត​ហុងកុង​ នា​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ បង្ក​ឲ្យ​មានការ​ហួសចិត្ត​ដល់​អ្នក​ធ្វើ​ដំណើរ​ទាំងឡាយ​ ប៉ុន្តែ​ភ្លាមៗ​នោះ​ ត្រូវ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​សិស្ស​ស្រី​តាំង​ចរិត​ជា​អ្នកលេង​ទាំង​៦​នាក់​បាន​ទាំងអស់​ ។​

​អំពើ​របស់​សិស្ស​ស្រី​វិទ្យាល័យ​ទ្រាំង​ ខេត្តតាកែវ​ដ៏​ស្រស់​សោភា​ទាំង​៦​នាក់​បែប​នេះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​វាយតម្លៃ​ថា​ គឺជា​ការ​បំបាក់​មុខមាត់​ឪពុក​ម្តាយ​ អាណាព្យាបាល​ និង​អ្នកគ្រូ​ លោកគ្រូ​របស់​ខ្លួន​ ព្រមទាំង​បង្អាប់បង្អោន​វប្បធម៌​ប្រពៃណី​ថ្លៃថ្នូរ​នៃ​សង្គម​ខ្មែរ​ ក៏​ដូច​ជា​បន្ទាបបន្ថោក​តម្លៃ​ខ្លួនឯង​យ៉ាងធ្ងន់ធ្ងរ​បំផុត​ ៕​

សិស្ស​ស្រី​វិទ្យាល័យ​ទ្រាំង​ ខេត្តតាកែវ​ ដ៏​ស្រស់​សោភា​៦​នាក់​ សម្ញែង​ក្បាច់គុន​ណាត់​វាយ​គ្នា​តាម​ផ្លូវ​ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​