ធ្លាយ​ធុង​ហ្គាស់​ឆាបឆេះ​រទេះ​លក់​គុយទាវ និង​មីឆា ផ្អើល​អ្នក​ហូបចុក​រត់​ចែកផ្លូវ​គ្នា​ទាំងយប់​រថយន្ត​ពន្លត់ អគ្គីភ័យ​បាន​ជួយ​បាញ់​ទឹក​ពន្លត់​ទាន់ពេលវេលា​

​ខេត្តកំពង់ឆ្នាំង​៖ ធុង​ហ្គាស​រទេះ​លក់​គុយទាវ និង​មីឆា​មួយគ្រឿង​បាន​ផ្ទុះ​ធ្លាយ​ឆាបឆេះ ធ្វើអោយមាន ការភ្ញាក់ផ្អើល​បានកើត​ឡើង​នៅវេលា​ម៉ោង ៩​និង​៤៥​នាទី​យប់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ នៅមុខ​មន្ទីរ​ព័​ត៌​ ​មាន​ខេត្តកំពង់ឆ្នាំង ក្បែរ​សួនច្បារ​វិមានឯករាជ្យ ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង នៅក្នុង​ហេតុការណ៍​នេះ​អ្នកលក់ គុយទាវ និង​មីឆា​ខាងលើ​បាន​រងរបួស​ស្រាល​។​ ​ ​

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ អ្នក​រុញ​រទេះ​លក់​គុយទាវ និង​មីឆា ពេលយប់ ខាងលើនេះ​មានឈ្មោះ ទូច សំភាស់ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ ឆ្នាំង​។ មុនពេល​កើតហេតុ​គាត់​បាន​យក​ធុង​ហ្គាស ដែល​អស់​ហ្គាស់​ទៅ​ដូរ​ដាក់​ធុង​ហ្គាស់​ថ្មី ស្រាប់តែ​នៅ ពេលដែល​គាត់​បិទ​ហ្គាស់​ក្រោយពី​ឆា​មី​លក់​អោយគេ​មក ធ្វើអោយ​ដាច់​ក​វ៉ាន​បិទ​បើក​ហ្គាស់​បិទ​មិនកើត និង​បាន​ផ្ទុះ​លេច​ហ្គាស់​មក​ក្រៅ ឆាបឆេះ​ផ្ទុះ​ចេញ​អណ្តាតភ្លើង​ឆេះ​សន្ធោសន្ធៅ​ឡើង ឆេះ​រលា​កដៃ​គាត់ ទៀត ។ ក្នុង​ហេតុការណ៍​បែបនេះ ទាំង​គាត់ ទាំង​ភ្ញៀវ​ដែល​កំពុង​អង្គុយ ហូប​គុយទាវ និង​មីឆា បាន​រត់ ចេញពី​កន្លែងកើតហេតុ​គ្រប់ៗ​គ្នា​គេច​ពី​គ្រោះថ្នាក់​។​ ​ ​

សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖​ក្នុង​ហេតុការណ៍​នេះ អណ្តាតភ្លើង​បាន​ឆេះ​ឡើង​ឆាប​ដល់​ខ្យែ កាប​ភ្លើង​ខាងលើ ខណៈនោះ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​នៅ​ជិត​ទីនោះ បានមក​ជួយ​អន្តរា​គម​បាញ់​ទឹក​ពន្លត់​។ តែ​នៅពេល​ភ្លើង​រលត់​ហើយ​ក្តី តែ​ហ្គាស់​នៅតែ​បន្ត​ចេញពី ធុង គ្មាន​អ្នកណា​ហ៊ាន​ចូល​នោះទេ រហូតដល់​ខ្យល់​ហ្គាស់​ចេញពី​ធុង ។ ដោយឡែក​សម្ភារៈ​លក់ដូ​រ​ខាងលើ បាន​ឆេះ​ខូច​ទាំងស្រុង ដែល​តាម​ការសន្និដ្ឋាន អស់​ទឹកប្រាក់​ជាង​១០​ម៉ឺន​រៀល​៕ រិ​ទ្ធិ ជ័យ​ ​

KA-16-12-2015-06 KA-16-12-2015-07 KA-16-12-2015-08