Samsung​ បញ្ចេញ​ microSD Card​ ទំហំ​១២៨​GB​ ជំនាន់​ថ្មី​ ដឹង​មាន​អ្វី​ពិសេស​អត់?


Samsung​ បញ្ចេញ​ microSD Card​ ទំហំ​១២៨​GB​ ជំនាន់​ថ្មី​ ដឹង​មាន​អ្វី​ពិសេស​អត់?

ក្រុមហ៊ុន Samsung​ បាន​ប្រកាស​ពី​វត្ត​មាន​ថ្មី​នៃ​មេម៉ូរីកាត​ប្រភេទ​ microSD​ ជំនាន់​ថ្មី​ ដែល​មាន​ល្បឿន​លឿន​ និង​មាន​សមត្ថភាព​ផ្ទុក​ទិន្នន័យ​រហូត​ដល់​១២៨GB ​ជា​មួយ​តម្លៃ​ ១៩៩.៩៩ដុល្លារ។

 

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​ក្រុមហ៊ុន​ Samsung​ បញ្ចេញ​ microSD Card​ ទំហំ​១២៨GB។ ក្រុមហ៊ុន​នេះ​ធ្លាប់​បាន​ចេញ​រួច​មក​ហើយ​នូវ​ microSD Card ទំហំ១២៨GB ម៉ូដែល​ Evo Plus ប៉ុន្តែ​អ្វី​ដែល​ពិសេស​ហើយ​ថ្មី​នោះ​ត្រង់​ microSD Card​ ទំហំ១២៨GB ជំនាន់​ថ្មី​នេះ​ជា​ម៉ូដែល Pro Plus​ ដែល​មាន​សមត្ថភាព​អាច​ចម្លង​ទិន្នន័យ​ចូល​ក្នុង​ល្បឿន​ ៩០​MB​ ក្នុង​មួយ​វិនាទី​ និង​ចម្លង​ទិន្នន័យ​ចេញ​ក្នុង​ល្បឿន​៩៥MB ក្នុង​មួយ​វិនាទី​ ខណៈ​ពេល​ដែល microSD Card  Evo Plus​ អាច​ធ្វើ​ការ​ចម្លង​ទិន្នន័យ​ចូល​ក្នុង​ល្បឿន​ ៨០MBក្នុង​មួយ​វិនាទី និង​ចម្លង​ទិន្នន័យ​ចេញ​ក្នុង​ល្បឿន​២០MB ក្នុង​មួយ​វិនាទី។

 

Samsung​ បញ្ចេញ​ microSD Card​ ទំហំ​១២៨​GB​ ជំនាន់​ថ្មី​ ដឹង​មាន​អ្វី​ពិសេស​អត់? Samsung​ បញ្ចេញ​ microSD Card​ ទំហំ​១២៨​GB​ ជំនាន់​ថ្មី​ ដឹង​មាន​អ្វី​ពិសេស​អត់?

 

-ចុច​អាន៖ អ្នក​ជំនាញ​ព្រមាន​ពី​ការ​​​បង្ហោះ​​​​រូប​​​​សំបុត្រ​​​​​យន្ត​ហោះ​​​លើ​​​​បណ្ដាញ​​​សង្គម​​​ឲ្យ​​គេ​​ឃើញ​​

 

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ redmondpie