រឿង “អាកុក អាច្រវា” ភាពយន្ត​ខ្មែរ​ចូល​រួម​សម្ដែង​ដោយ​ជន​បរទេស ត្រៀម​ចាក់​បញ្ចាំង​ហើយ

រឿង “អាកុក អាច្រវា” ភាពយន្ត​ខ្មែរ​ចូល​រួម​សម្ដែង​ដោយ​ជន​បរទេស ត្រៀម​ចាក់​បញ្ចាំង​ហើយ

ទី​បំផុត​រឿង “អាកុក អាច្រវា” ដែល​មាន​ការ​ចូលរួម​សម្ដែង​ដោយ​ជន​បរទេស​ជា​ច្រើន​នោះ ប្រកាស​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​ហើយ ចាប់​ពី​ថ្ងៃ​ទី២៤ ធ្នូ ២០១៥ ខាង​មុខ​នេះ នៅ​តាម​រោង​ភាពយន្ត​នានា។

 

រឿង “អាកុក អាច្រវា” ភាពយន្ត​ខ្មែរ​ចូល​រួម​សម្ដែង​ដោយ​ជន​បរទេស ត្រៀម​ចាក់​បញ្ចាំង​ហើយ

 

អ្នក​ដឹក​នាំ​រឿង ហ៊ុយ យ៉ាឡេង បាន​សម្ដែង​បង្ហាញ​សុទិដ្ឋិនិយម​ថា វណ្ណកម្ម​របស់​លោក នឹង​ក្លាយ​ជា​ទស្សនីយភាព​ប្លែក​មួយ​សម្រាប់​ទស្សនិកជន​មិន​ខាន ដោយ​គោរព​តាម​គោលការណ៍​ណែនាំ​របស់​នាយកដ្ឋាន​ភាពយន្ត នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​ទៀត​ផង។ ម្យ៉ាង​ទៀត ក៏​ជាប់​ក្នុង​ជម្រើស ៨ រឿង​ចុង​ក្រោយ ក្នុង​មហោស្រព​ភាពយន្ត​ជាតិ​ថ្មីៗ ទើប​បញ្ចប់​ទៅ​កាល​ពី​ពេល​ថ្មី​នេះ​ទៀត​ផង។

 

“ខ្ញុំ​ហ៊ាន​និយាយ​ថា បើ​មិន​ល្អ​មើល មិន​យក​លុយ​ទៀត​ផង រឿង​ហ្នឹង​នោះ”។ លោក ហ៊ុយ យ៉ាឡេង ថ្លែង​មក​កាន់ Sabay ម្សិល​មិញ។ លោក​បន្ត​ទៀត​ថា វណ្ណកម្ម​របស់​លោក​មាន​ការ​ចូលរួម​សម្ដែង​ដោយ​តារា​ខ្មែរ​ល្បី​មួយ​ចំនួន និង​ជន​បរទេស​ជា​ច្រើន​នាក់ ហើយ​មាន​ឈុត​ឆាក​កំប្លែង​បែប​អប់រំ​ជា​ច្រើន​ទៀត​ផង។

 

អតីត​សិស្ស​របស់​អ្នក​ដឹក​នាំ​រឿង​ជើង​ចាស់ ឯកឧត្ដម ម៉ៅ អាយុទ្ធ ខាង​លើ​អះអាង​ថា លោក​ចង់​ឱ្យ​មាន​ការ​គាំទ្រ​ភាពយន្ត​ខ្មែរ​ដូច​អតីតកាល ដែល​មនុស្ស​តម្រង់​ជូរ​គ្នា​រង់ចាំ​ទស្សនា ខណៈ​ស្មារតី​គាំទ្រ​ទាំង​នោះ​បាន​រសាត់​ទៅ​បន្តិច​ម្ដងៗ ដោយ​សារ​តែ​ការ​ផលិត​ភាពយន្ត​គ្មាន​គុណភាព​កន្លង​មក។ លោក​ថា​រឿង “អាកុក អាច្រវា” នឹង​ធ្វើ​ឱ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​មិន​ខាន៕

 

រឿង “អាកុក អាច្រវា” ភាពយន្ត​ខ្មែរ​ចូល​រួម​សម្ដែង​ដោយ​ជន​បរទេស ត្រៀម​ចាក់​បញ្ចាំង​ហើយ

 

អត្ថបទ៖ សំ ជំនាញ