សៀវ ឡុងនី​ ​និង​មិត្ត​ប្រុស Song Seung Hun មាន​សញ្ជាតិ​ខុស​គ្នា ចុះ​ពេល​ជួប​គ្នា​និយាយ​ភាសា​អ្វី?

សៀវ ឡុងនី​ ​និង​មិត្ត​ប្រុស Song Seung Hun មាន​សញ្ជាតិ​ខុស​គ្នា ចុះ​ពេល​ជួប​គ្នា​និយាយ​ភាសា​អ្វី?

កាល​ពី​ខែ​ សីហា ឆ្នាំ ២០១៥ តារា​សម្ដែង​ចិន​ Liu Yifei ដែល​ប្រិយមិត្ត​ស្គាល់​ថា​ សៀវ ឡុងនី​ និង​តារា​សម្ដែង​កូរ៉េ Song Seung Hun បាន​ប្រកាស​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា។ ដោយ​សារ​តារា​តែ​តារា​ទាំង​ពីរ​មាន​សញ្ជាតិ​ខុស​គ្នា ដូច្នេះ​ធ្វើ​ឲ្យ​ប្រិយមិត្ត​​ឆ្ងល់​ថា​ តើ​ពួក​គេ​ប្រើ​ភាសា​អ្វី​ដែល​នៅ​ជាមួយ​គ្នា?

 

សៀវ ឡុងនី​ ​និង​មិត្ត​ប្រុស Song Seung Hun មាន​សញ្ជាតិ​ខុស​គ្នា ចុះ​ពេល​ជួប​គ្នា​និយាយ​ភាសា​អ្វី?

 

យោង​តាម​គេហទំព័រ dramafever នាង Liu Yifeiមិន​ចេះ​និយាយ​ភាសា​កូរ៉េ​ហើយ Song Seung Hun ក៏​មិន​អាច​ប្រើ​ភាសា​ចិន ដូច្នេះ​ពួក​គេ​ប្រើ​ភាសា​អង់គ្លេស​ជំនួស។ សៀវ ឡុងនី​អាច​និយាយ​​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ​ ព្រោះ​នាង​ធ្លាប់​រស់​នៅ​សហរដ្ឋអាមេរិក។ ឯ​លោក Song Seung អាច​និយាយ​ ភាសា​អង់គ្លេស​បាន​តិចតួច។

 

យ៉ាងណាក្ដី​ ក្នុង​កិច្ច​សម្ភាសន៍​កន្លង​ទៅ​គេ​ក៏​បាន​សាកសួរ​ទៅ​តារា​ទាំង​ពីរ​ថា ​ពិបាក​ទេ​ក្នុង​ការ​និយាយ​ទំនាក់ទំនង​ជាមួយ​គ្នា​ម្ដងៗ? Liuបាន​តប​ទៅ​វិញ​ថា៖​”ដូច​ជា​គ្មាន​បញ្ហា​អ្វី​នេះ​ទេ”។ គូ​ស្នេហ៍​តារា​ឆ្លង​ប្រទេស​ទាំងពីរ​មាន​​អាយុ​ខុសគ្នា​ដល់​ទៅ​​១១​ឆ្នាំ​ ដោយSong Seung Hun មាន​អាយុ ៣៨ឆ្នាំ និង Liu Yifei អាយុ​២៧​ឆ្នាំ៕

 

ចុចអាន៖Seung Heon ប្រាប់ពី​អារម្មណ៍​​ពិសេស​ពេល​សម្ដែង​រឿង​ដំបូង​ជាមួយ​ សៀវឡុងនី

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dramafever