​អ្នក​កីឡាកាស Triple H ​ប្រាប់​​​ក្រុម​ Premier League ដែល​ខ្លួន​គាំទ្រ​បំផុត

​អ្នក​កីឡាកាស Triple H ​ប្រាប់​​​ក្រុម​ Premier League ដែល​ខ្លួន​គាំទ្រ​បំផុត

​Triple H ​​​​​​​វីរបុរស​របស់​ស្ថាប័ន WWE ​បាន​​បង្ហើប​ប្រាប់​ក្រុម​បាល់ទាត់​លីក​កំពូល​​អង់គ្លេស Premier League ដែល​​ខ្លួន​គាំទ្រ​បំផុត​នោះ​គឺ ក្រុម​​ញញួរ​យក្ស West Ham United។

 

​អ្នក​កីឡាកាស Triple H ​ប្រាប់​​​ក្រុម​ Premier League ដែល​ខ្លួន​គាំទ្រ​បំផុត

 

​​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​​៥​ដង​រូប​នេះ ​បាន​ប្រាប់​ដល់​ ITV News ថា៖ “West Ham ​ប្រហែល​ជា​ដូច​អ្វីៗ ដែល​យើង​​ធ្វើ​ដែរ​ដូច​ជា​ ​​ការ​ស្រលាញ់​ងប់ងុល​របស់​អ្នកគាំទ្រ និង​ភាព​ស្មោះស្ម័គ្រ​របស់​ពួកគេ”។

 

នៅ​ពេល​អ្នកសារព័ត៌មាន​សួរ​ថា តើ​កីឡាករ​ West Ham រូប​ណា ដែល​​លោក​គិត​ថា​នឹង​អាច​ប្រកប​អាជីព​នៅ​ WWE? Triple H បាន​ឆ្លើយ​តប​ថា៖ “ប្រហែល​​ដូច​ជា​កីឡាករ​ Andy Carroll។ គាត់​ខ្ពស់ ចូល​ចិត្ត​លេង​ខ្លាំង​ៗ​តានតឹង​ជាមួយ​​គូ​ប្រកួត ហើយ​គាត់​មាន​សក់​វែង។ គាត់​អាច​នឹង​ក្លាយ​ជា​​អ្នក​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង”។

 

​អ្នក​កីឡាកាស Triple H ​ប្រាប់​​​ក្រុម​ Premier League ដែល​ខ្លួន​គាំទ្រ​បំផុត

 

​Triple H វ័យ​៤៦​ឆ្នាំ​ ដែល​ជា​អនុ​ប្រធាន​ប្រតិបត្តិ​របស់​ស្ថាប័ន​កីឡា​កាស​ WWE ​កំពុង​តែ​នៅ​ទីក្រុង​ឡុងដុង​ប្រទេស​អង់គ្លេស ក្នុង​ព្រឹត្តិការណ៍​ទេសចរណ៍ WWE NXT ​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ Wembley Arena ឆាប់ៗ​ខាង​មុខ៕

 

-ចុចអាន៖ រំលឹក​កំពូល​អ្នក​កីឡាកាស​ Smackdown ២០នាក់​ វាយ​ដណ្ដើម​ខ្សែ​ក្រវាត់​១

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bleacherreports