ប្រទះ​ឃើញ​សាកសព​កម្មករ​សំណង់​ នៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ សង្ស័យ​ជា​រឿង​ ឃាតកម្ម

រាជធានី​ភ្នំពេញ ៖ អតីត​កម្មករ​សំណង់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ព្រៃ​ត្រែង​ ក្រោយ​ រោង​ស្នាក់​នៅ​របស់​កម្មករ​ សំណង់​មួយ​កន្លែង​ក្នុង​ ដី​ឡូត៍​អតីត​សួន​កំសាន្ត​កុមារ ក្នុង​មជ្ឈមណ្ឌល​ កំសាន្ត​កោះ​ពេជ្រ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ជាង​៥​ល្ងាច ថ្ងៃ​ទី​១៦ ធ្នូ ២០១៥ ដោយ​មាន​កុង​ផ្លា​កកេ និង​ដុំ​ថ្ម​១​ដុំ​យ៉ាង​ធំ​សង្កត់​ពី ដែល​គេ​សង្ស័យ​ថា​ ជា​រឿង​ឃាតកម្ម ។

ប្រភព​ពី​កម្មករ​សំណង់​ម្នាក់​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សេង ចាន់​ធី អាយុ​៥៥​ឆ្នាំ ជា​អតីត​កម្មករ​ សំណង់​ដែល​ត្រូវ​គេ​ផ្អាក​ ពី​ការងារ​ជាង​១​ខែ​ហើយ ព្រោះ​ខ្លាច​គ្រោះថ្នាក់​ក្នុង​ ពេលធ្វើការ​ដោយសារ​ គាត់​តែងតែ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ រោង​ស្នាក់​នៅ​របស់​កម្មករ​ ក្នុងដីឡូត៍​អតីតសួនកំសាន្តកុមារ ក្នុង​មជ្ឈ​​មណ្ឌល​កំសាន្ត​កោះ​ពេជ្រ មានស្រុក​កំណើត​នៅ​ ខេត្តកំពង់ចាម ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​គឺ​កម្មករ​ បាន​ធ្វើការ​រុះរើ​ រោង​ស្នាក់​នៅ​ទៅ​ធ្វើ​នៅ​ កន្លែង​ផ្សេង ក៏​បាន​ធំ​ក្លិនស្អុយ​យ៉ាង​ ខ្លាំង​ក៏​នាំ​គ្នា​ស្វែងរក និង​វែក​តាម​គុម្ព​ត្រែង​ មើល​ក៏​ប្រទះ​ឃើញ​ជើងមនុស្ស​បង្ក​ឲ្យ​មាន ការ​ភ្ញាក់ផ្អើល​ឡើង ។ ប្រភព​បន្ត​ទៀត​ថា នៅ​លើ​សព​ជន​ រង​គ្រោះ​មាន​កុង​ផ្លា​កកេ និង​ដុំ​ថ្ម​១​ដុំ​យ៉ាងធំ​នៅ​ ពីលើ ដែល​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា​ជា​រឿង​ឃាតកម្ម ព្រោះ​បើ​ជន​រង​គ្រោះ​ស្លាប់​ ជាយថាហេតុ​គួរតែ​គ្មាន​អ្វី​សង្កត់ពីលើ​នោះ​ទេ ជា​ពិសេស​ដុំ​ថ្មដ៏ធំបែបនេះ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​ជន​រង​គ្រោះ​ស្លាប់​ប្រហែល​១​ខែ ជន​រង​គ្រោះ​ ត្រូវ​បាន​មេការ​សំណង់​ផ្អាក​ ការងារ​បណ្ដោះអាសន្ន​ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ពេល​កំពុងធ្វើការ​ដោយសារ​ជន​រង​គ្រោះ​តែងតែ​ផឹកស្រា​ស្រវឹង​ស្ទើរតែ​រាល់ថ្ងៃ ។ បន្ទាប់​ពី​ផ្អាក​ការងារ ជន​រង​គ្រោះ​ក៏​ទៅ​ស្នាក់​នៅ​ ជាមួយ​កូនប្រសារ​ ដែល​ជា​កម្មករ​សំណង់​នៅ​ក្នុង​ដី​ឡូត៍​អតីត​ សួន​កំសាន្ត​កុមារ​នេះ​ដែរ ប៉ុន្តែ​ដោយ​មានការ​ថ្នាំងថ្នាក់​គ្នា​ ជាមួយ​កូនប្រសារ​ជន​រង​គ្រោះ​ក៏​ចេញ​មក​ស្នាក់​ នៅ​ក្នុង​រោង​ស្នាក់​ ផ្សេង​ទៀត​នៅ​ដី​ឡូត៍​អតីត​ សួន​កំសាន្ត​កុមារ​ដដែល តែ​៣-៤​ថ្ងៃនេះ​ស្រាប់តែ​បាត់​រូប​គាត់​ ដោយ​មិនដឹង​មូលហេតុ គេ​គ្រប់​គ្នា​ឆ្ងល់​ដែរ តែ​រវល់​រៀង​ៗ​ខ្លួន​ក៏​ ចេះ​តែ​ហី​ៗ​ទៅ ស្រាប់តែ​ពេល​នេះ​ប្រទះ​ឃើញ​សព​ គាត់​ឡើង​ហើប​ស្អុយ​តែ​ម្តង ។

ប្រភព​នៅ​កន្លែង​ហេតុ​បាន​បន្ត​ទៀត​ថា រហូត​មក​ដល់​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ដដែល​នេះ គេ​នៅ​មិន​ ទាន់​ឃើញ​មាន​សមត្ថកិច្ច​ណា​ចុះ​ មក​ធ្វើការ​ពិនិត្យ​នៅឡើយ​ទេ ។ ប៉ុន្តែ​គេ​ឃើញ​មាន​មនុស្ស​ មក​ធ្វើ​កោសល្យ​ វិ​ច្ច័​យ​សាកសព តែ​មិនដឹង​ថា​ជា​សមត្ថកិច្ច​ ខាង​ណា​នោះ​ទេ ព្រោះ​ស្លៀកពាក់​ស៊ី​វិល ៕

ប្រទះ​ឃើញ​សាកសព​កម្មករ​សំណង់​ នៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ សង្ស័យ​ជា​រឿង​ ឃាតកម្ម
ប្រទះ​ឃើញ​សាកសព​កម្មករ​សំណង់​ នៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ សង្ស័យ​ជា​រឿង​ ឃាតកម្ម
ប្រទះ​ឃើញ​សាកសព​កម្មករ​សំណង់​ នៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ សង្ស័យ​ជា​រឿង​ ឃាតកម្ម
ប្រទះ​ឃើញ​សាកសព​កម្មករ​សំណង់​ នៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ សង្ស័យ​ជា​រឿង​ ឃាតកម្ម

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត