ជនសង្ស័យ​ម្នាក់ ​ត្រូវ​ចាប់ខ្លួន​ភ្លាម​ៗ ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ថ្មី​១​ ចាប់ខ្លួន​បានភ្លាម​ៗ ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ ពី​ប្តី​ប្រពន្ធ​២​នាក់​ កាលពីវេលា​ម៉ោង​១៨ និង​១០​នាទី ថ្ងៃ​ទី​១៦ ធ្នូ ២០១៥ នៅ​ក្រោយ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង តាម​បណ្ដោយ ​ផ្លូវ​លេខ​១១៤ កែង​ផ្លូវ​លេខ​៥១ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌ​ដូនពេញ ។

ប្រភព​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ថ្មី​១​ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​សម​ត្ថិ​ច្ច​ចាប់ខ្លួន​ ឈ្មោះ សុ ផ​ល្លី អាយុ​២១​ឆ្នាំ មុខរបរ​ជាង​ផ្សារ​ដែក ស្នាក់​នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត ស្រុក​ថ្មគោល ភូមិ​រោង​ជ្រី ឃុំ​រោង​ជ្រី ខេត្តបាត់ដំបង បាន​ជិះ​ម៉ូតូ​ម៉ាក ស៊ុ​យ​ហ្ស៊ុ​យ​គី និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CT-9401 ធ្វើ​សកម្មភាព​តែ​ម្នាក់ឯង ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សុម សុ​វេ​ង ភេទ​ស្រី អាយុ​២៧​ឆ្នាំ និង​ប្តី​ឈ្មោះ កែវ ពិ​ស្ធ អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1AG-3862 ។

តាម​សំដី​ជន​ង​គ្រោះ​ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ​គាត់​និង​ប្តី​គាត់​ទើបនឹង​ចេញ​មក​ពី​ផ្ទះ ​នៅ​ម្តុំ​ឫស្សី​កែវ ប្រពន្ធ​គាត់​សង្ស័យ​ ដូច​ជា​មាន​គេ​ជិះ​តាម​ពីក្រោយ ​រហូត​ដល់​ចំណុច​កើតហេតុ ​នៅ​ម្តុំ​ផ្សារ​ចាស់​ជនសង្ស័យ​ដែល​ជិះ​តាម​ពីក្រោយ​បាន​ធ្វើ​សកម្មភាព​ឆក់​ កាបូប​ពី​ស្ត្រីជន​រង​គ្រោះ​បាន​សម្រេច ហើយ​ជិះ​រត់គេច​ខ្លួន ដោយ​ជន​រង​គ្រោះ​បាន​ជិះ​តាម​ពីក្រោយ​ហើយ​ស្រែ​កថា​ចោរ​ៗ ទើប​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ពេក​ ​ក៏​ជិះ​បុក​ម៉ូតូ​ស្មាស់​ចំ​ពីមុខ ហើយ​ជនសង្ស័យ​ បាន​ធ្វើ​ជា​យក​កាបូប​យក​ទៅ​​សង​គេ តែ​ត្រូវ​ជន​រង​គ្រោះ​ជិះ​តាម​ពី​ក្រោយ ​ស្រែ​ថា​ចោរ​ៗ ទើប​កម្លាំង​ល្បាត​ប៉ុស្តិ៍​ផ្សារ​ថ្មី​១​ ដេញចាប់​បាន ហើយ​ប្រជាពលរដ្ឋ​នាំ​គ្នា​ព្រួច​វាយ​មួយ​ដៃ​មួយ​ជើង​ បណ្តាល​ឲ្យ​រង​របួស​ យ៉ាងដំណំ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ ថ្មី​១ ចំណែក​ជនសង្ស័យ​ ត្រូវ​សមត្ថកិច្ច​សុំ​ណុំ​រឿង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕

ជនសង្ស័យ​ម្នាក់ ​ត្រូវ​ចាប់ខ្លួន​ភ្លាម​ៗ ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប
ជនសង្ស័យ​ម្នាក់ ​ត្រូវ​ចាប់ខ្លួន​ភ្លាម​ៗ ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប
ជនសង្ស័យ​ម្នាក់ ​ត្រូវ​ចាប់ខ្លួន​ភ្លាម​ៗ ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត