បុរស​​ពិការ​ជើង​ម្នាក់​ ត្រូវ​​គេ​​​ចូល​សម្លាប់ដល់​​ក្នុង​ផ្ទះ និង​ចាប់​ចង​​កូនស្រី​វាយ​ធ្វើ​បាប

ខេត្ត​កំពត ៖ ​បុរស​​​ចំណាស់​ពិការ​ជើងម្នាក់​​ ត្រូវ​​​ជន​មិន​ស្គាល់​មុខ​ឆ្មក់​ចូល​​ កាប់​សម្លាប់ និង​ចាប់​ចង​​កូន​ស្រី​វាយ​ធ្វើ​បាប ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ កាល​ពី​វេលា​ ម៉ោង​​​៧យប់​​ថ្ងៃទី​១៥ ធ្នូ ២០១៥ ស្ថិតនៅ​ក្នុង​ ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាង​លិច​ ស្រុក​កំពង់​ត្រាច ​។​

​​បុរស​រង​គ្រោះ​​​ឈ្មោះ ភឹម ខន អាយុ​៦០ឆ្នាំ ​ជា​ជន​ពិការ​ជើង​​ខាង​ស្តាំ ​ដោយ​សារ​ផ្ទុះ​មីន ​រស់នៅ​​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ​ ​​​ត្រូវ​ជន​មិន​ស្គាល់​មុខ​​​កាប់​ ត្រូវ​​ជា​ច្រើន​កាំបិត​បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ​ នៅ​កើតហេតុ​​​ក្នុង​ផ្ទះ​តែ​ម្តង​​​​ ​។ ចំណែក​កូន​ស្រី​​ឈ្មោះ ហុយ ធូ អាយុ​៣៥​ឆ្នាំ ​រស់​នៅ​​ជា​មួយ​ឪពុក​ ត្រូវ​ជន​​មិន​ស្គាល់​មុខ ​​ចាប់​ចង​ដៃ​ ចង​ជើង​ជាប់​នឹង​គ្រែ រួច​​វាយ​​ធ្វើ​បាប​​​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ។​

ជុំ​វិញ​ករណី ​សម្លាប់​បុរស​​​ចំណាស់​ពិការ​ជើង​​​ខាង​លើនេះ សមត្ថកិច្ច​​ដែល​ចុះ​ស្រាវជ្រាវ​ ​​ត្រួតពិនិត្យ​​ និង​ធ្វើ​កោសល្យ​វិច័យ​សព​ បាន​សន្និដ្ឋាន​ថា គឺ​ជា​រឿង​គំនុំ ។

ក្រោយ​កើត​ហេតុ សមត្ថកិច្ច​​​នគរ​បាល​ស្រុក និង​ខេត្ត​ ​​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ ទើប​ឈាន​ទៅ​ចាប់​ខ្លួន​ជន​សង្ស័យ​​បាន​ម្នាក់​ឈ្មោះ ភឹម ថន ​អាយុ​៤៧ឆ្នាំ ត្រូវ​ជា​ប្អូន​ជីដូន​មួយ​​ របស់​បុរស​ពិការ​ជើង ​ដែល​ត្រូវ​គេ​សម្លាប់ ៕

បុរស​​ពិការ​ជើង​ម្នាក់​ ត្រូវ​​គេ​​​ចូល​សម្លាប់ដល់​​ក្នុង​ផ្ទះ និង​ចាប់​ចង​​កូនស្រី​វាយ​ធ្វើ​បាប
បុរស​​ពិការ​ជើង​ម្នាក់​ ត្រូវ​​គេ​​​ចូល​សម្លាប់ដល់​​ក្នុង​ផ្ទះ និង​ចាប់​ចង​​កូនស្រី​វាយ​ធ្វើ​បាប
បុរស​​ពិការ​ជើង​ម្នាក់​ ត្រូវ​​គេ​​​ចូល​សម្លាប់ដល់​​ក្នុង​ផ្ទះ និង​ចាប់​ចង​​កូនស្រី​វាយ​ធ្វើ​បាប
បុរស​​ពិការ​ជើង​ម្នាក់​ ត្រូវ​​គេ​​​ចូល​សម្លាប់ដល់​​ក្នុង​ផ្ទះ និង​ចាប់​ចង​​កូនស្រី​វាយ​ធ្វើ​បាប
បុរស​​ពិការ​ជើង​ម្នាក់​ ត្រូវ​​គេ​​​ចូល​សម្លាប់ដល់​​ក្នុង​ផ្ទះ និង​ចាប់​ចង​​កូនស្រី​វាយ​ធ្វើ​បាប
បុរស​​ពិការ​ជើង​ម្នាក់​ ត្រូវ​​គេ​​​ចូល​សម្លាប់ដល់​​ក្នុង​ផ្ទះ និង​ចាប់​ចង​​កូនស្រី​វាយ​ធ្វើ​បាប

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត