ឆេះផ្ទះលក់ស្បង់ជីពរ ទៀន ធូប បណ្តាលឲ្យ ស្លាប់មនុស្សម្នាក់ នៅ ស្រុកអូរាំងឪ

ត្បូងឃ្មុំ៖នៅម៉ោង០០៖២៥នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ មានផ្ទះមួយខ្នងបានឆេះ នៅភូមិលេខ៤កើត ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យឆេះស្លាប់មនុស្សម្នាក់។

តាមមន្ត្រីនគរបាល មូលដ្ឋានបាន ឲ្យដឹងថា ជនរងគ្រោះ ឆេះស្លាប់ក្នុងហេតុការណ៍នោះ ឈ្មោះ ហេង ម៉ា ឡែន ភេទស្រី អាយុ៣២ ឆ្នាំ មានជម្ងឺសសៃប្រសាទ។ មន្ត្រីនគរបាល បានឲ្យដឹងទៀតថា ផ្ទះមួយខ្នងនោះ ជាផ្ទះលក់ស្បង់ជីពរ ទៀន ធូប និងពុកអេប៉ុងស្តើងៗ ហើយខណៈពេលដែលឆេះនោះ បុរសឈ្មោះ លន់ ស៊ាងហាក់ ជាប្តីមិនបាននៅផ្ទះផ្ទះទេ។

តាមមន្ត្រីនគរបាល ហេតុការណ៍ដែល បណ្តាលឲ្យឆេះផ្ទះនោះ សមត្ថកិច្ចមិនទាន់បានដឹងពិតប្រាកដ នោះទេ ប៉ុន្តែ បើតាមការបំភ្លឺពីប្រជាពលរដ្ឋរស់នៅក្បែរនោះ ថា ស្រ្តីរងគ្រោះឈ្មោះ ហេង ម៉ាឡែន កន្លងមក បានព្យាយាដុតផ្ទះខ្លួនឯងច្រើនដងមកហើយ ព្រោះតែនាងមានជម្ងឺសសៃប្រសាទ។

សូមបញ្ជាក់ថា អគ្គីភ័យនេះ ត្រូវបានសមត្ថកិច្ចនគរបាល និងប្រជាពលរដ្ឋ បានជួយអន្តរាគមន ពន្លត់បានទាំងស្រុង នៅវេលាម៉ោង ១និង៣០នាទី យប់ថ្ងៃកើតហេតុ រីឯការខូចខាត ទ្រព្យសម្បត្តិ ក្នុងហេតុការណ៍នោះសមត្ថកិច្ច មិនទាន់បានដឹងថា ខូចខាត អស់ប៉ុន្មាននៅឡើយទេ៕