ម៉ន វីរៈ​៖ហេតុ​អ្វី​សហព័ន្ធ ឬ​ប៉ុស្តិ៍​ទូរទស្សន៍​​មិន​ខ្វល់​ពី​របួស​​កីឡាករ​ប្រដាល់​មួយ​ចំនួន?

ម៉ន វីរៈ​៖ហេតុ​អ្វី​សហព័ន្ធ ឬ​ប៉ុស្តិ៍​ទូរទស្សន៍​​មិន​ខ្វល់​ពី​របួស​​កីឡាករ​ប្រដាល់​មួយ​ចំនួន?

​ហេតុ​អ្វី​​សហព័ន្ធ​ ឬ​ប៉ុស្តិ៍​ទូរទស្សន៍​មិន​ខ្វល់​ពី​របួស​​របស់​កីឡាករ​ប្រដាល់​មួយ​ចំនួន? នេះ​ជា​សំនួរ​របស់​​កីឡាករ ម៉ន វីរៈ​ ដែល​​រង​របួស​​របូត​​​​ឆ្អឹង​ជង្គង់​កាល​ពី​ថ្ងៃ​អាទិត្យ ​ទី១៣ ខែ​ធ្នូ​ ឆ្នាំ​២០១៥ នៅ​សង្វៀន​បាយ័ន​បឹង​ស្នោ។

 ម៉ន វីរៈ​៖ហេតុ​អ្វី​សហព័ន្ធ ឬ​ប៉ុស្តិ៍​ទូរទស្សន៍​​មិន​ខ្វល់​ពី​របួស​​កីឡាករ​ប្រដាល់​មួយ​ចំនួន?កីឡាករ ម៉ន វីរៈ​

 

​អ្នក​ប្រដាក់​វ័យ​ក្មេង​ ម៉ន​ វីរៈ បាន​ឲ្យ​ដឹង​ថា ​កីឡាករ​ប្រដាល់​មួយ​ចំនួន​សហព័ន្ធ​ ឬ​ក៏​ប៉ុស្តិ៍​ទូរទស្សន៍​នានា​មិន​ខ្វល់​ពី​អាការៈ​ពេល​មាន​របួស​ឡើយ ប៉ុន្តែ​​សម្រាប់​កីឡាករ​ល្បី​ៗ វិញ​​មិន​ខ្វះ​ទេ​អ្នក​ជួយ​។ ជាក់​ស្ដែង​រូប​គេ​ និង​ ហុន​ ឈុន​ហេង​ ដែល​មាន​របួស​ ​ព្រម​ទាំង​​ជា​កីឡាករ​​ដែល​មាន​ជីវភាព​ក្រីក្រ​ដូច​គ្នា​​ទៀត​​គ្មាន​អ្នក​ជួយ​ទាល់​តែ​សោះ។

 

​ម៉ន វីរៈ បាន​​​និយាយ​ថា ៖​«ខ្ញុំ​មិន​ចង់​បាន​ប្រាក់​អី​​ច្រើន​​ពី​សហព័ន្ធ​ ឬ​ស្ថានីយ​ទូរទស្សន៍​នោះ​ទេ ​តែ​មួយ​ម៉ឺន​រៀល​ក៏​អស់​ចិត្ត​ដែរ។ ប៉ុន្តែ​ខ្ញុំ​​យល់​ថា​ពេល​កីឡាករ​មាន​របួស​ព្យាបាល​ខ្លួន​ឯង​។ បើ​មិន​​មក​មើល​​ផ្ទាល់​ទេ​​ហី​ទៅ​​ ទាក់​ទង​តាម​ទូរសព្ទ​សួ​មួយ​មាត់​ក៏​គ្មាន។ ខ្ញុំ​មាន​អារម្មណ​​ថា ​ដូច​ជា​មិន​សមរម្យ​សោះ​បើ​តែ​យ៉ាង​នេះ​អាច​​នឹង​ធ្វើ​ឲ្យ​កីឡាករ​បាក់​ទឹក​ចិត្ត​អស់​ហើយ​បង។ ស្រួល​មិន​​ស្រួល​វិស័យ​កីឡា​នេះ​អាច​ នឹង​ធ្វើ​ឲ្យ​ក្មេង​​ៗ ​លែង​ចង់​ហាត់​ទៀត​ក៏​​ថា​បាន»។ ​

 

​កីឡាករ​រូប​នេះ​បន្ត​ថា ទោះ​បី​ជា​យ៉ាង​ណា​កីឡាករ​​ទាំង​អស់​គួរតែ​​ទទួល​បាន​ការ​​ស្មើ​ភាព​គ្នា​នៃ​ការ​ថែទាំ​ពី​សហព័ន្ធ​ដែល​ជា​ម៉ែ​ឪ​ក្នុង​ពេល​​មាន​របួស។ ​ម៉ន វីរៈ កំពុង​ព្យាបាល​របួស​របូត​ឆ្អឹង​ជង្គង់​នៅ​ផ្ទះ​របស់​ខ្លួន​​អស់​ប្រាក់​ជិត​២០០​ដុល្លារ​អាមេរិក​។ ​​​​ទាក់​ទង​​ នឹង​បញ្ហា​នេះ​ Sabay មិន​អាច​ទាក់​ទង​សហព័ន្ធ​កីឡា​ប្រដាល់​បាន​​នៅ​ឡើយ។ ​ចំណែក​កីឡាករ​រូប​នេះ​​ នឹង​ត្រូវ​សម្រាក​ព្យាបាល​របួស​ប្រមាណ​ជា​​ ៣​ខែ​ទើប​អាច​ឡើង​សង្វៀន​វិញ​​​ ខណៈ​ពេល​នេះ​កម្រិត​ជំងឺ​ហាក់​ប្រសើរ​ឡើង​វិញ​បន្តិច​​ ដោយ​អាច​ឈរ​បាន​ដោយ​ខ្លួន​​ឯង៕

 

ម៉ន វីរៈ​៖ហេតុ​អ្វី​សហព័ន្ធ ឬ​ប៉ុស្តិ៍​ទូរទស្សន៍​​មិន​ខ្វល់​ពី​របួស​​កីឡាករ​ប្រដាល់​មួយ​ចំនួន?

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា

​​​​​