​វិធី ​ថែរក្សា​សម្ផស្ស​ឱ្យ​ស្រស់​ស្អាត​សម​តាម​បំណង​

​ចំណុច​សំខាន់​របស់​មនុស្សស្រី​ គឺ​ស្ថិត​លើ​សម្ផស្ស ​មាន​ដូច​ជា ​រូប​រាង​កាយ និង​ស្បែក​។ វា​ជា​ចំណុច​ដែល​ស្ត្រីគួរ​តែ​កត់​សំគាល់ ​និង​ព្រួយ​បារម្ភ​បំផុត​។​ តើ​មនុស្ស​ស្រី គួរ​ធ្វើ​យ៉ាង​ណា ដើម្បីទទួល​បាន​ស្បែក​ និង​សម្រក​ត្រ​គាក​បាន​ស្អាត​ល្អ​?​
​វិធី ​ថែរក្សា​សម្ផស្ស​ឱ្យ​ស្រស់​ស្អាត​សម​តាម​បំណង​
1​.    វិធី​សម្រកត្រគាក​
•    ​គេងផ្កាប់​ខ្លួន​ទៅ​លើដី​ ហើយ​ដៃ​ទាំង​ពីរសង្កត់​លើដី ហើយងើបខ្លួន​ទ្បើង​មកលើ​។•    ​យក​ស្មា​ទប់ខ្លួ​ន ​ហើយរក្សា​គម្លាត​ខ្លួន​ពី​ដី ​ចន្លោះ ​៥០ ​ដឺក្រេ​។​•    ​ក្បាល​ព្យាយាម​ងើយ​ទៅ​ក្រោយ ​ហើយ​រក្សា​ចលនា​នេះ​១ ​នាទី រួចធ្វើ​ដដែល​ៗ​ពី​ ៥ ​ទៅ ​១០ ​ដង​។​
2.    ​ការ​ថែរក្សា​ស្បែក​
•   ​ ពិសាទឹក​ពេល​ព្រឹក​មួយ​កែវ និងយប់មួយកែវ​ ដើម្បី​​ពេលព្រឹក​ អាច​បញ្ចេញ​សារធាតុពុល ​ហើយ​ពេល​យប់​ អាច​រក្សាជាតិ​ទឹក​ក្នុងខ្លួនបាន​។​•    បរិភោគទឹក​ប៉េង​ប៉ោះមួយ​កែវ ​ដើម្បី​រក្សា​សារ​ជាតិ​វីតាមីន C​។​•    ​ទឹក​ដោះ​គោ​ជូរមួយ​កែវ ​អាច​បង្កើនជាតិ​កាល់ស្យូម។​•    ​តែ​មួយ​កែវ ​ជំនួយដល់​ការ​សម្រក​ទម្ងន់។•    ​ប្រើ​ម៉ាសមុខ​ ដើម្បី​ជម្រះធូលី​លើមុខ និង​ធ្វើ​ឲ្យ​មុខស្អាត៕  
អត្ថបទ៖ ដេវីដ
Source: timeofindia