​កំពូល​តារា​ហុងកុង​Wayne​ Lai បោះ​ឆ្នោត​ឱ្យ ​Ruco Chan ​ឈ្នះ​នូវ​ពាន​រង្វាន់​ស្តេច​ទូរទស្សន៍​

​ទស្សន៍ ​TVB ​បាន​ប្រារព្ធ​នូវ​កម្ម​វិធី​ដ៏​ធំមួយ​ ដែល​មាន​សិល្បៈករ ​សិល្បៈ​ការនី​ចូល​រួម ​ចំនួន​២៥០​នាក់ ​ដើម្បី​ស្វែងរក ​សិល្បៈករ ​និង​សិល្បះការនី​មួយរូ​ប ​ទទួល​ពានរ​ង្វាន់ ​ស្តេច​ទូរទស្សន៍​ស្រី ​និង​ស្តេច​ទូរទស្សន៍​ប្រុស​។​​ជា​លើក​ទី​បី​ហើយ​ ដែល​Wayne Lai ​បាន​តែង​តាំង​ពាន​រង្វាន់​ទៅ​កាន់​តារា​TVB​​។​ហើយ ​គាត់​ក៏​ចង់​ឱ្យ ​Ruco​ Chan​ឈ្នះ​នូវ​ពាន​រង្វាន់ ​ ព្រោះ​គាត់​គិត​ថា​Ruco​ Chan ​ជា​តារា​ដ៏​ល្អ​គួរ​តែ​ទទួល​ពាន​រង្វាន់​នូវ ​ស្តេច​តារា​ប្រុស​ប្រចាំ​ទូរទស្សន៍​។
​កំពូល​តារា​ហុងកុង​Wayne​ Lai បោះ​ឆ្នោត​ឱ្យ ​Ruco Chan ​ឈ្នះ​នូវ​ពាន​រង្វាន់​ស្តេច​ទូរទស្សន៍​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ​Ruco ​Chan ឈ្នះពាន​រង្វាន់​ពីរ​គឺ​ស្តេចទូរទស្សន៍​ប្រចាំ​សិង្ហបុរី​និង ​ស្តេច​ទូរទស្សន៍​ប្រចាំ​ម៉ាឡេស៊ី​។​ គាត់​ផង​ដែរ ​បាន​រក្សា​តំណែងនូវ​ការ​បោះឆ្នោតពីអ្នក​គាំទ្រ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។ ​Ruco Chan បាន​សម្តែង​យ៉ាងល្អបំផុត ​នៅ​ក្នង​រឿងជោគ​វាសនាប្រធាន​ក្រុម​(Captain of Destiny)​​ ។ ហើយ​នេះ​ជា​អ្វី​ដែល​គាត់​គួរ​តែ​ឈ្ន៖​ពានរង្វាន់​ដ៏​អស្ចារ្យ​នេះ ​រង្វាន់​នេះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​ខ្លាំង​បំផុត​សម្រាប់​សិល្បៈ​ករ​ដែល​មាន​សមត្ថភាព​។​​Ruco​ ​Chan ​គាត់​បាននិយាយ​ថា ​គាត់មិនបោះបង់ចោល​ឡើយ ​គាត់​ត្រូវ​តែ​ខិត​ខំប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​ទទួលបាននូវ​ការ​គាំទ្រ​កាន់​តែ​ច្រើន​ពី​ការ​បោះ​ឆ្នោត ​ដើម្បី​ទទួល​យក​ពានរ​ង្វាន់​ក្រោយៗ​ទៀត។
​កំពូល​តារា​ហុងកុង​Wayne​ Lai បោះ​ឆ្នោត​ឱ្យ ​Ruco Chan ​ឈ្នះ​នូវ​ពាន​រង្វាន់​ស្តេច​ទូរទស្សន៍​
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ asianpopnews