ធាតុផ្សំពីរមុខ អាច​ព្យាបាល​ជំងឺមហារីកសុដន់​មាន​ប្រសិទ្ធិភាពបំផុត

ក្រុមអ្នកវិទ្យាសាស្ត្រ​នៅសាកលវិទ្យាល័យ Michigan បាន​រកឃើញ​ថា ម្រេចខ្មៅ​រួមបញ្ចូលគ្នា​ជាមួយ​នឹងរមៀត អាចដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ការពារ និងសូម្បីតែ​ការព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន រួមទាំងជំងឺមហារីកសុដន់​បាន​យ៉ាងល្អប្រសើរ។
 
ធាតុផ្សំពីរមុខ អាច​ព្យាបាល​ជំងឺមហារីកសុដន់​មាន​ប្រសិទ្ធិភាពបំផុត

អត្ថប្រយោជន៍​សុខភាព​នៃម្រេចខ្មៅ និងរមៀត
ការសិក្សាថ្មី​នេះបាន​រកឃើញ​ថា សមាសធាតុ​នៅក្នុង​ម្រេចខ្មៅ​ដែលត្រូវ​បានគេហៅ​ថា piperine បានចូល​រួមក្នុង​ការប្រយុទ្ធប្រឆាំង និងជំងឺមហារីក ពេលផ្សំ​ជាមួយ​រមៀត ហើយនឹង​ធ្វើឲ្យ​សារធាតុ Curcumin ដែលមាន​នៅក្នុង​រមៀត កាន់តែ​មានភាព​ងាយស្រួលក្នុង​ការស្រូបយក​ឲ្យបាន ១០០០ ដង នៅក្នុង​រាងកាយ​របស់យើង។ បើគ្មាន​សារធាតុ piperine របស់​ម្រេចខ្មៅ​ទេ នោះសុពលភាព​របស់រមៀតក៏​មានកម្រិត​ទាបដែរ។ ក្នុងការសិក្សា​ដែលចុះផ្សាយ​នៅក្នុងទស្សនាវដ្ដី ​Breast Cancer Research and Treatment បានឲ្យឃើញថា សារជាតិ curcumin និង piperine រួមបញ្ចូល​គ្នាទទួលបាននូវសមត្ថភាព​ខ្ពស់ដើម្បី​បំផ្លាញកោសិកាមហារីក។
កាត់បន្ថយ​ការឈឺចាប់ និងការរលាក
សារជាតិ piperine និង curcumin មានសមាសធាតុដែលមានឥទ្ធិពល​ពីកំណើតច្រើនជាង ៧០០ ហើយពួកគេ​អាចការពារ​សំយោគ និងសកម្មភាព​នៃអង់ស៊ីម cyclooxygenase-2 (COX2) និង 5-lipooxygenase (5-LOX) ព្រមទាំងអស់ស៊ីមផ្សេង​ទៀតដែល​ត្រូវបាន​ចូលរួមនៅក្នុង​ដំណើរការ​ការរលាក។
សម្រកទម្ងន់
រមៀត និងម្រេចខ្មៅ​អាចជួយ​អ្នកក្នុង​ការសម្រកទម្ងន់។ piperine ក្នុង​ម្រេចខ្មៅ​ជួយពន្លឿន​ដល់​ការ​រំលាយ​អាហារ និង​បង្កើន​ការ​ដុតបំផ្លាញ់ចំនួន​កាឡូរី​នៅក្នុង​រាងកាយ​របស់​អ្នក។ វាជួយធ្វើឲ្យ​អ្នកមាន​អារម្មណ៍​ថា ឆ្អែតបានយូរ។

ថ្នាំធម្មជាតិ
គ្រឿងផ្សំ​សកម្មនៅក្នុង​រមៀត និងម្រេចខ្មៅ ក៏មាន​ឥទ្ធិពល​ប្រឆាំងនឹងងជំងឺបាក់ទឹកចិត្ត​ផងដែរ។ គ្រឿងផ្សំ​សកម្មទាំងនេះ អាចបង្កើន​កម្រិត​នៃសារធាតុ serotonin និង dopamine ក្នុង​ខួរក្បាល​របស់អ្នក និងការពារ​សកម្មភាព​នៃស្រូបយក​អុកស៊ីសែន monoamine ដែលជាអង់ស៊ីម​ត្រូវបាន​ផ្សាភ្ជាប់​ជាមួយនឹងជំងឺ​បាក់ទឹកចិត្ត។ ប្រសិនបើមានវត្តមាន​អង់ស៊ីមនេះ នៅក្នុង​ខួរក្បាលនោះ​វាអាចជួយកាត់បន្ថយ​ការបង្កើន​កម្រិតនៃជំងឺបាក់ទឹកចិត្ត​បានយ៉ាងល្អ​ប្រសើរ។
ម្រេចខ្មៅ និងរមៀត អ្នកអាច​បន្ថែម​វាបាន​នៅក្នុងអា​ហារ និងរបបអាហារ​ផ្សេងៗ​គ្នាជាច្រើន។ ហើយអ្នកក៏អាច​បន្ថែមពួកវា​នៅក្នុង​ប្រភេទ​ទឹកបន្លែស្រស់​បានផងដែរ៕
ដោយ៖ Brugn
ប្រភព៖ myfitmagazine

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ធាតុផ្សំពីរមុខ អាច​ព្យាបាល​ជំងឺមហារីកសុដន់​មាន​ប្រសិទ្ធិភាពបំផុត