អ្វីទៅជាការរួមភេទ?

មនុស្សម័យនេះ មិន​ថា​ចាស់ ឬក៏ក្មេង​ទេ​ប្រាដកជាធ្លាប់​លឺរាប់​ភ្លេច​រួចមក​ហើយ​នូវពាក្យថា «រួមភេទ» ប៉ុន្តែ​តើ​អ្នក​ដឹងទេថា ការ​រួមភេទមាន​ន័យយ៉ាង​ណា? ពាក្យថា «រួមភេទ» មាន​ន័យថា ដំណើរការឆ្លងកាត់​តាមរយៈអវយៈភេទបុរស និងស្ត្រី​ប៉ះទង្គិះគ្នា ហើយ​ហ្សែន​ត្រូវបាន​លាយ​បញ្ចូលគ្នាបង្កើត​បាន​ជាសារពាង្គកាយ​មាន​ជីវិត​ថ្មី​ដែល​មាន​ក្រូម៉ូសូមទាំង​បុរស និងស្ត្រីរួម​គ្នា។
 
អ្វីទៅជាការរួមភេទ?
ក្នុងអំឡុងពេល​ដំណើរ​ការរួមភេទនេះ (ប្រដាប់ភេទ​បុរស ត្រូវបាន​សូក​បញ្ចូលទៅក្នុងទ្វារមាសរបស់ស្ត្រី​) បុរសនឹងបញ្ចេញមេជីវិតឈ្មោល (ទឹកកាម) ចំណែកឯស្ត្រីជា​អ្នក​បញ្ចេញ​នូវអូវុល (កោសិកាស៊ុត) ដែលអាចបង្កកំណើតបាន។
ការរួមភេទ ឬការបន្តពូជ គឺជា​ដំណើរការដែលសារពាង្គកាយ​បង្កើត​ពូជពង្ស ឬ​ផ្តល់​កំណើត​ដែលត្រូវបាន​បញ្ចូលហ្សែន​ពីឪពុកម្តាយ​ទាំងពីរ។ ក្រូម៉ូសូម​ត្រូវបាន​បញ្ជូន​ពីជំនាន់​មួយទៅជំនាន់​មួយ បន្ទាប់ពី​ដំណើរការនេះ។ កោសិកា​មួយ ដែលត្រូវ​បាន​ផលិតឡើង​តាម​រយៈការរួមភេទទទួលបាន​ក្រូម៉ូសូម​ពីម្តាយ និងពាក់កណ្តោល​ទៀត​ពីឪពុក។
លក្ខណៈហ្សែន​នៃកូនចៅ​ត្រូវបាន​ផលិតនៅក្នុងអាង​ស្តុក (DNA) នៃក្រូម៉ូសូមរបស់ស្ត្រី និងបុរស។ ម្យ៉ាង​ទៀត​អាថ៌កំបាំ​នៃការរួមភេទ អាចជួយឲ្យទាំង​បុរស​ និងស្ត្រី​ទទួល​បាន​នូវអារម្មណ៍​សុខស្រួល​ដល់កំពូល​ក្នុងដំណាក់កាលណាមួយ។
ដោយ៖ Senghong
 
ប្រភព៖ d4nations

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!