​ការ​ផ្ទុះអាវុធ​បាញ់​តដៃ​គ្នា​នៅ​ទួល​ស្វាយ​ព្រៃទី១ ​​អ្នក​ស្លាប់​​កើន​ឡើង​៣នាក់​​ និង​របួស​ម្នាក់​

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បានឱ្យ​ដឹង​ថា ​​ករណី​ផ្ទុះអាវុធ​បាញ់​តដៃ​គ្នា​កាល​ពី​រសៀល​ថ្ងៃទី១៦ ធ្នូ ម្សិលមិញនោះ បណ្តាល​ឱ្យ​មាន​​ស្លាប់​២នាក់​ និង​របួស២នាក់ ដែល​បង្ក​ឡើង​ដោយ​ជម្លោះ​ពាក្យ​សម្តី ស្ថិត​នៅ​ផ្លូវ​លេខ​៣៥៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន រហូត​​មក​ដល់​ពេ​ល​នេះ​ ​ជន​រង​គ្រោះ​​​ដែល​រង​របួសធ្ងន់​បាន​ស្លាប់​​​ម្នាក់​ទៀត​ហើយ​កាលពី​​វេលា​ម៉ោង​ជាង​១០​យប់​ថ្ងៃទី​១៦ ធ្នូ ២០១៥ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ឱ្យ​ដឹងនៅព្រឹកថ្ងៃទី​១៧ ធ្នូ នេះ ​ថា ​អ្នក​ស្លាប់​ក្នុង​ហេតុ​ការណ៍​​ផ្ទុះអាវុធ​ដាក់​គ្នា​​​​​ខាង​លើ​នេះ​ ​អ្នក​ស្លាប់​កើន​ឡើង​៣នាក់​ ​ខណៈជនសង្ស័យ​ម្នាក់​​រង​របួសធ្ងន់​​​កំពុង​​សម្រាក​ព្យាបាលនៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែ​ត ៕​

​​គួរ​រំឭក​ដែរថា មូលហេតុ​​ដែល​បណ្តាល​ឲ្យ​មានការ​បាញ់ប្រហារគ្នា​រហូត​មាន​អ្នក​ស្លាប់​៣នាក់​ និង​រង​របួស​ម្នាក់ខាង​លើនេះ ​ផ្តើម​ចេញពី​ជម្លោះ​រឿង​​ទារ​ថ្លៃ​អំ​ពូ​ល​ភ្លើង​ដាក់​បំភ្លឺ​ផ្លូវ​ ៕

​ព័ត៌​មាន​ពិស្តារ​មាន​ផ្សាយជូន​នៅលើ​ទំព័រ​កាសែត​កោះសន្តិភាព​