ខណៈនេះ​​ ឯកឧត្តមបណ្ឌិត ​សុខ អាន ​​អញ្ជើញ​ជាអធិបតី​បើកការ​ប្រកួតកីឡាប៉េតង់​​ជើងឯកទ្វីបអាស៊ី

រាជធានីភ្នំពេញ ​៖ ​ឧបនាយករដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តីទទួលបន្ទុក​ទីស្តី​ការគណៈរដ្ឋមន្រ្តី ​​និងជាប្រធាន​សហព័ន្ឋប៉េតង់​កម្ពុជា​ឯកឧត្តមបណ្ឌិតសភាចារ្យ ​​សុខ អាន ​​នៅព្រឹកថ្ងៃទី១៧ ធ្នូ ២០១៥​​ បានអញ្ជើញជាអធិបតីក្នុង​​ពិធីបើកការប្រកួត​កីឡាប៉េតង់​ជ្រើសរើស​ជើងឯកទ្វីបអាស៊ី ​​ដែលកំពុងបា្ររព្ឋធ្វើ​នៅ​ក្នុងពហុកីឡដ្ឋាន​ជាតិអូឡំាពិក ​​ក្នុងរាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា​ ​ការប្រកួតកីឡាប៉េតង់ជ្រើសរើស​​ជើងឯកទ្វីបអាស៊ីលើកទី១៩ ​​ដែលកម្ពុជាជាម្ចាស់ផ្ទះនាពេលនេះ ​​មានកីឡាករកីឡា​ការិនី​មកពី១២ប្រទេសចូលរួម​ ក្នុងនោះមាន​កម្ពុជា ​ថៃ ​ឡាវ វៀតណាម ​សិង្ហបុរី ម៉ាឡេស៊ី ​ជប៉ុន ឥណ្ឌា ​ឥណ្ឌូនេស៊ី ​ប្រ៊ុយណេ ​តៃវ៉ាន់ និងប្រទេសម៉ុងហ្គោលី ​៕