​រថភ្លើង​ពិសេស ចិន​-​អឺរ៉ុប លើកដំបូង បាន​ត្រឡប់​ទីក្រុង​គុន​មី​ញ​វិញ ដោយបាន​ដឹក​ជ​ញ្ជូន​ទំនិញ​អឺរ៉ុប​

ភ្នំពេញ: កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា រថភ្លើង​ពិសេស ចិន​-​អឺរ៉ុប លើកដំបូង ដែល​បាន​ដឹក​ជ​ញ្ចូ​ន​ទំនិញ​អឺរ៉ុប ដូចជា​ទឹក​ផ្លែ​ប៉ោម ទឹក blackcurrant និង​ស្រា brandy ជាដើម បាន​ត្រឡប់មក វិញ ដល់​ស្ថានីយកុងតឺន័រ​កណ្តាល នៃ​ទីក្រុង​គុន​មី​ញ ក្រោយពី​ដំណើរការ​ជាង ១០.០០០ គីឡូម៉ែត្រ  ក្នុងទិសដៅ គុន​មី​ញ​-​ឈឹង​ដូ​-Lodz និង​ត្រឡប់មកវិញ Lodz-​ឈឹង​ដូ​- គុន​មី​ញ​។​

​រថភ្លើង​ពិសេស ចិន​-​អឺរ៉ុប គឺ​ចាប់ពី​ទីក្រុង​គុន​មី​ញ ចេញពី​ព្រំដែន តាម​ច្រក​អា​ឡា​សាន់ នៃ​ខេត្ត​ស៊ីន​ជាំ​ង រហូតដល់​ទ្វីបអឺរ៉ុប ដោយបាន​ឆ្លងកាត់​ប្រទេស​អឺរ៉ុប​នានា ដូចជា​ប្រទេស​កា​ហ្សា​ក់​ស្ថាន រុស្ស៊ី និង​បេឡា​រុស ជាដើម ហើយ​មាន​ប្រវែង​សរុប ១០.៩៥៦ គីឡូម៉ែត្រ ដែល​ត្រូវការ​រយៈពេល​ពី ១៣ ដល់ ១៥ ថ្ងៃ​។ បន្ទាប់ពី​រថភ្លើង​នេះ បាន​មកដល់​ទ្វីបអឺរ៉ុប អាច​ចែក​ទំនិញ ដល់​ប្រទេស​អឺរ៉ុប​នានា ក្នុង​រយៈពេល​ពី ១​ដល់​៣​ថ្ងៃ​។ រថភ្លើង​ពិសេស​ចិន​-​អឺរ៉ុប មានគុណ​ស​ម្ប​តិ្ត​ធំ​ទាំង​៥​គឺ មាន​ប្រសិទ្ធិភាព​ខ្ពស់ មាន​តំលៃ​ទាប និង​ល្បឿន​លឿន ដំណើរការ​តាម​ពេល​កំណត់ បោស​គយ​យ៉ាង​ឆាប់រហ័ស និង​មាន​សន្តិសុខ​ប្រសើរ​។

​រថភ្លើង​ពិសេស​នេះ ត្រូវការ​រយៈពេល​តែ ១​ភាគបី នៃ​ការដឹក​ជ​ញ្ចូ​ន​តាម​នាវា ហើយ​ត្រូវការ​តំលៃ​តែ ១​ភាគ​៤ នៃ​ការដឹក​ជ​ញ្ចូ​ន តាម​យន្តហោះ វា​ផ្តល់​សេវា​ដឹកជញ្ជូន ចំពោះ​សាធារណៈ នៅពេល​បោស​គយ រថភ្លើង​នេះ មាន​ភាព​ឆាប់រហ័ស​ណាស់ ក្រៅពីនេះទៀត រថភ្លើង​នេះ ត្រូវបាន​តាមដាន​តាម GPS ពេញ​ដំណើរ ហើយ​ផ្តល់​សេវា​តាមដាន​។​

​ដើម្បី​ធានា​ភាពងាយស្រួល នៅពេល​ឆ្លង​គយ និង​សេចក្តី​ឆាប់រហ័ស​តាមផ្លូវ គយ​ទីក្រុង​គុន​មី​ញ និង​ការិយាល័យ​អធិការកិច្ច ខេត្ត​យូ​ន​ណាន បាន​ចាត់វិធានការ​នានា ដើម្បី​ជំរុញ​ភាពងាយស្រួល នៅពេល​ឆ្លង​គយ និង​ផ្តល់​សេវា​បោស​គយ ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់​៕V/S

​រថភ្លើង​ពិសេស ចិន​-​អឺរ៉ុប លើកដំបូង បាន​ត្រឡប់​ទីក្រុង​គុន​មី​ញ​វិញ ដោយបាន​ដឹក​ជ​ញ្ជូន​ទំនិញ​អឺរ៉ុប​