ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា បើក​ការ​ប្រកួត​ការ​ពារ​មេដាយ​មាសកម្រិត​​អាស៊ី នៅ​​ថ្ងៃ​នេះ

ក្រុម​ប៉េតង់​កម្ពុជា នឹង​​ត្រូវ​​ធ្វើ​ការ​​ប្រកួត​ប្រជែង​ជាមួយ​អត្ត​ពលិកមក​ពី​១០​ប្រទេស​ទៀត ក្នុង​ការ​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​អាស៊ី លើក​ទី​១៩ ឆ្នាំ​២០១៥ នៅទី​លាន​វាយ​ប៊ូល និង​ប៉េតង់​នៃ​ពហុកីឡដ្ឋាន​ជាតិ ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ រហូត​ដល់​ថ្ងៃ​សៅរ៍ ដើម្បី​ការ​ពារ​មេដាយ​មាសចំនួន​៤ ដែល​ខ្លួន​​ដណ្តើមបាន ក្នុង​ការ​ប្រកួត​កាល​ពី​ឆ្នាំ​២០១៤​។

sport-008

sport-006កម្ពុជា ធ្លាប់​បាន​ធ្វើជា​ម្ចាស់​ផ្ទះ ក្នុង​ការ​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​អាស៊ី លើក​ទី១​៥ ឆ្នាំ​២០១១ ដែល​ធ្វើ​នៅ​ទី​ក្រុងតាខ្មៅម្តង​ហើយ ដោយ​កាល​នោះ​​ក្រុម​ប៉េតង់​កម្ពុជា បាន​ឈ្នះ​មេដាយ​មាស​១ ប្រាក់​១ និង​សំរឹទ្ធ២។ ចំណែក​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើ​នេះ មាន​អ្នក​ចូល​រួម​ច្រើន​ជាង​មុន ដោយ​មាន​​​ប្រតិភូ​សរុប​ចំនួន​១៦៨នាក់ តំណាង​ឲ្យ​ចំនួន​១១ប្រទេស បាន​ចូល​រួម​ប្រកួត ក្នុង​នោះ​មាន​ប្រទេសថៃ ឡាវ វៀតណាម សិង្ហបុរី ប្រ៊ុយណេ ចិនតៃវ៉ាន់ ជប៉ុន ឥណ្ឌូនេស៊ី ឥណ្ឌា ម៉ាឡេស៊ី និងកម្ពុជា ជា​ម្ចាស់ផ្ទះ។
ក្រុម​ប៉េតង់​កម្ពុជា ធ្លាប់​បាន​ចូល​រួម​ការ​ប្រកួត​កីឡា​ប៉េតង់ជើង​ឯក​អាស៊ី​នេះ បាន​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ការ​ប្រកួត​ចាប់​តាំង​ពី​ឆ្នាំ​២០១០​រហូត​មក​ដល់​ពេល​នេះ កម្ពុជា តែង​តែ​ឈ្នះ​បាន​មេដាយ​មាស​មិន​ដែល​ខាន​ឡើយ ពិសេស​ការ​ប្រកួត​នៅ​ប្រទេស​ឡាវ កាល​ពី​ឆ្នាំ​២០១៥ ដោយ​កម្ពុជា ឈ្នះ​បាន​មេដាយ​មាស​៤ និង​ប្រាក់​១ ហើយ​អ្នក​ដែល​ឈ្នះ​មេដាយ​មាស​ឲ្យ​កម្ពុជា​បាន​ច្រើនជាង​គេ​គឺ​ម្ចាស់​មេដាយ​មាស​ពិភព​លោក កែ ឡេង។

sport-007

sport-005
យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ប្រកួត​លើក​នេះ ក្រុម​ប៉េតង់​កម្ពុជា នៅ​តែ​មាន​ក្តី​បារម្ភ ព្រោះ​ពួក​គេ​គិត​​ថា ការ​ប្រកួត​លើ​នេះ អាច​មាន​ភាព​តាន​តឹងជាង​លើក​មុនៗ។ ចំណែក​លោក សុខ ម៉ុង គ្រូ​បង្វឹក​ប៉េតង់​ផ្នែក​នារី លោក អ៊ឹម ផាត គ្រូ​បង្វឹក​ផ្នែក​បុរស និង​លោក អ៊ុក យ៉ារី គ្រូ​បង្វឹក​ផ្នែក​យុវជន ក៏​មាន​ក្តី​បារម្ភ​ទៅ​លើ​ប្រទេស​ខ្លាំងៗ​ចំនួន​៤​ផង​ដែរ ក្នុង​នោះ​មាន​វៀតណាម ឡាវ ម៉ាឡេស៊ី ពិសេស​ថៃ​តែ​ម្តង។
យ៉ាង​ណា​ក៏​ដោយ​គ្រូ​បង្គោល​របស់​កម្ពុជា​ទាំង​៣​រូប​នេះ បាន​អះអាង​ស្រដៀង​គ្នា​​ថា៖​«យើង​នៅ​តែ​មាន​ភាគ​រយ​​ច្រើន​ក្នុង​ការ​​ឈ្នះ​បាន​មេដាយមាស ព្រោះ​យើងជា​ម្ចាស់​ផ្ទះ ដែល​មាន​សិទ្ធិ​ដាក់​ឲ្យ​អត្ត​ពលិក​ចូល​រួម​ប្រកួត​​បាន​២​ក្រុម និង​២​នាក់ នៅ​គ្រប់​វិញ្ញាសា​ទាំង​អស់ ហើយ​ម្យ៉ាង​ទៀត​យើង​បាន​ហ្វឹក​ហាត់​ត្រៀម​បាន​ល្អ​ទៀត»។
ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ សហព័ន្ធ​កីឡាប៊ូល និង​ប៉េតង់​កម្ពុជា បាន​ដាក់​អត្ត​ពលិក​របស់​ខ្លួន​ឲ្យ​ចូល​រួម​ប្រកួត​ចំនួន​២៤​នាក់ គឺ​​បុរស​៨​នាក់ ស្រ្តី​៨​នាក់ និង​ផ្នែក​យុវជន​៨​នាក់(ស្រី​៣​នាក់) ហើយពួក​គេ​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​សរុប​ចំនួន​៦ទេ រួម​មាន​វាយ​យក​ពិន្ទុ(បុរស-នារី) ប្រកួត​៣នាក់​ទល់​៣​នាក់​បុរស ៣នាក់​ទល់​៣​នាក់​នារី ៣នាក់​ទល់​៣​នាក់យុវជន(ចម្រុះ) និង​វាយ​យក​ពិន្ទុ​ផ្នែក​យុវជន។sport-004
បើ​តាម​ច្បាប់​នៃ​ការ​ប្រកួត ម្ចាស់​ផ្ទះ មាន​សិទ្ធិ​ដាក់​អត្ត​ពលិក​២​ក្រុម ឬ​២​នាក់​ឲ្យ​ប្រកួត​នូវ​គ្រប់​វិញ្ញាសា​ទាំង​អស់ ឯក្រុម​ភ្ញៀវ​អាច​ដាក់​បាន​តែ​១​ក្រុម​ឬ​១​នាក់​ទេ ក្នុង​១វិញ្ញាសា។ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ជា​ក្រុម​បុរស ប្រទេស​​ថៃ អាច​ដាក់​បាន​២​ក្រុម ព្រោះ​កាល​ពី​ឆ្នាំ​២០១៤ ថៃ​បាន​ឈ្នះ​មេដាយ​មាស​លើ​វិញ្ញាសា​នេះ រីឯ​ប្រទេស​​ឡាវ ក៏​អាច​ដាក់​កីឡាករ​២​នាក់​ឲ្យ​ចូល​ប្រកួត​​វិញ្ញាសា​វាយ​ពិន្ទុ​បុរសផង​ដែរ ព្រោះ​ឡាវ បាន​ឈ្នះ​មេដាយ​មាស​លើ​វិញ្ញាសា​នេះ កាល​ពី​ឆ្នាំ​២០១៤ នៅ​លើ​ទឹក​ដី​ខ្លួន​ឯង៕

sport-003

sport-002

sport-001