៩ចំណុចបញ្ជាក់ថា អ្នកកំពុងតែ​មាន​ស្នេហាជាមួយប្តីគេ

ជា​ក្តីសុបិន្តដ៏អាក្រក់​មួយនៅពេលដែល​អ្នកបាន​ដឹងថា មនុស្សដែល​អ្នកកំពុង​តែ​ដាក់ចិត្ត​ស្រឡាញ់​បានរៀបការ​រួចទៅហើយ។ បទពិសោធន៏​បែបនេះ​អាចធ្វើឲ្យ​អ្នកខូចចិត្ត និងបាក់​ទឹកចិត្ត​យ៉ាងខ្លាំង។ តែទោះបីជាយ៉ាងណា ប្រសិនបើអ្នកសង្កេតឃើញ​សញ្ញាទាំង ៩ចំណុចខាង​ក្រោម សូមប្រញាប់ចាក​ពីស្នេហាមួយនេះ មុនពេល​អ្វីៗត្រូវ​ជ្រុលហួសពេ៖
 
៩ចំណុចបញ្ជាក់ថា អ្នកកំពុងតែ​មាន​ស្នេហាជាមួយប្តីគេ
១. គាត់តែងតែ​ចំណាយ​ប្រាក់ជា​ធ្នាក់
ប្រសិនបើអ្នក​សម្គាល់​ឃើញថា គាត់តែងតែ​​ចំណាយ​​ប្រាក់គ្រប់ពេលទៅកន្លែងញ៉ាំអាហារឆ្ងាញ់ ឬព្យាយាម​អូសទាញអ្នក​ឲ្យ​ចូល​ផ្ទះសំណាក់ឆាប់រហ័សពេក មាន​ន័យថាគាត់គឺជា​មនុស្សចង់បាន​តែខ្លួនអ្នក ហើយ​ប្រហែល​ជា​គាត់មាន​ប្រពន្ធ​រួចទៅហើយ។
២. គាត់តែងតែប្រញាប់​ត្រលប់​ទៅផ្ទះវិញ​នៅ​ពេលយប់
តើគាត់តែងតែ​អះអាង​ថា គាត់ត្រូវ​ទៅដល់ផ្ទះ​នៅម៉ោង ១០យប់ ដោយសារ​មានការប្រជុំ​ដ៏សំខាន់ ឬការណាត់ជួប​នៅព្រឹកស្អែក​។ ប្រសិនបើគាត់តែងតែ​ដោះសារ ដើម្បី​គេចពី​ការនៅ​ជាមួយអ្នក​ពេញមួយ​យប់ ឬទៅដើរលេង​ជាមួយអ្នក​ឲ្យបាន​យូរ វាមានន័យថា ដោយសារគាត់​ត្រូវប្រញាប់​ត្រលប់ទៅផ្ទះ​ជួបប្រពន្ធកូន​របស់គាត់។
៣. គាត់មិនលើក​ទូរស័ព្ទរបស់អ្នក​នៅពេល​គាត់នៅផ្ទះ
ប្រសិនបើ​ការខលហៅទូរស័ព្ទ​ភាគច្រើន​របស់អ្នក​មិនត្រូវ​បានឆ្លើយតប​ក្នុងកំឡុង​ពេលគាត់​សម្រាក​ពីការងារ វាអាច​ដោយសារតែ​គាត់​កំពុង​ចំណាយ​ពេលវេលា​នៅ​ជាមួយភរិយា​របស់​គាត់។ ហើយប្រសិនបើ​គាត់លើកទូរស័ព្ទ​របស់​អ្នក ក្នុងពេល​គាត់សម្រាក​ពីការងារ ហើយគាត់​និយាយ​កំបុតៗ​ជាមួយអ្នក នេះក៏អាច​ជាសញ្ញា​មួយទៀត​ដែលអ្នក​ត្រូវ​ស៊ើប​មើល។
៤. គាត់មិនដែល​ហៅអ្នកទៅលេងផ្ទះរបស់គាត់ឡើយ
នៅពេលទំនាក់ទំនងស្នេហា​ទើប​ចាប់ផ្តើម​ដំបូង គេអាច​នឹងមិនទាន់​ហ៊ានអញ្ជើញ​អ្នក​ទៅលេងផ្ទះ តែប្រសិនបើ​អ្នកនៅតែ​មិនទាន់ស្គាល់​ផ្ទះរបស់គាត់ ​បន្ទាប់ពី​មាន​ស្នេហា​ជាមួយគ្នា​អស់រយៈ​ពេលកន្លេះឆ្នាំទៅហើយ វាអាច​មានន័យ​ថា គាត់​កំពុង​តែលាក់បាំង​មិនងឲ្យ​អ្នកដឹងថា​គាត់​មាន​ប្រពន្ធហើយ។
៥. អ្នកមានអារម្មណ៏​មិនស្រួលក្នុងចិត្ត
ផ្ទុយពីគាត់​បានអះអាងម្តង​ហើយម្តងទៀត​ថា គាត់​បានលែងលះ​ប្រពន្ធ ឬចែកផ្លូវគ្នា​ជាមួយប្រពន្ធ​មុន ប្រសិនបើអ្នក​នៅតែមាន​អារម្មណ៏​ដូចជា​មិនស្រួល​ក្នុងចិត្ត ជាធម្មតា​វាអាច​ដូចអ្វី​ដែល​អ្នក​គិត។ ជឿជាក់លើស​ភាវគតិ​របស់​អ្នក និង​សញ្ញា​ដែលបង្ហាញ​ចេញមក ហើយត្រូវ​ដើរចេញ​ពីស្នេហា មុនពេល​គ្រប់​យ៉ាង​ត្រូវ​យឺតពេល។
៦. គាត់មិនណែនាំអ្នក​ឲ្យមិត្តភក្តិ ឬក្រុមគ្រួសារ​គាត់​បានស្គាល់ឡើយ
មិនយូរមិន​ឆាប់ទេ គូស្វាមីភរិយា​ត្រូវណែនាំ​គ្នាឲ្យមិត្ត​ស្និតស្នាល និង​សមាជិកគ្រួសារ​បាន​ស្គាល់។ តែប្រសិនបើ​រយៈពេល ២-៣ខែតាំង​ពីអ្នក​បានស្នេហា​គ្នាមក ហើយ​អ្នកនៅ​តែមិនទាន់​បានស្គាល់​មិត្តភក្តិ​របស់គាត់ វាអាច​មាន​ន័យ​​ថា គាត់មាន​ប្រពន្ធរួចហើយ។
៧. ពេលខ្លះគាត់​តែងតែ​បាត់មុខ​ពីអ្នក
តើគាត់តែងតែ​ដោះសារពីមូលហេតុដែល​គាត់មិនបាន​លើកទូរស័ព្ទ​របស់​អ្នក ឬផ្ញើសារតប​មកអ្នកវិញ​មែនទេ? ចំណុចនេះគួរតែ​ដឹងឲ្យច្បាស់ ប្រសិនបើ​គាត់តែងតែ​បាត់មុខភ្លាមៗ​ពីជីវិត​អ្នក ហើយលេចមុខ​មកសាជាថ្មី ហើយ​អះអាង​ថា គាត់​រវល់ ជាធម្មតាទេ​ដោយសារគាត់នៅ​ជាមួយមនុស្ស​សំខាន់​ម្នាក់ទៀត។
៨. គាត់មិន​បានចំណាយពេលវេលា​ថ្ងៃឈប់​សម្រាក​ជាមួយអ្នក
ប្រសិនបើអ្នក​តែងតែចំណាយពេលវេលា​សម្រាប់​ថ្ងៃណូអែល, ចូលឆ្នាំ និងពិធីបុណ្យផ្សេង​ទៀត ឬថ្ងៃឈប់​សម្រាក​តែម្នាក់ឯង, មិនថា​ការដោះសារ​របស់គាត់​ល្អប៉ុណ្ណាទេ មាន​តែម្យ៉ាង​គត់ដោយសារ​គាត់មានភរិយា​ដែលមិន​អាច​គេចវេសបាន។
៩. គាត់ចូលចិត្តនាំអ្នកទៅដំណើរកំសាន្តទីជិតៗញឹកញាប់
ជាធម្មតា បុរសរៀបការរួច​មិនអាចចំណាយពេលវេលា​ច្រើនជាមួយគូស្នេហ៏ថ្មី​បានទេ ព្រោះភរិយា​របស់ពួកគេ​តែងតែ​នៅក្បែរ​ខ្លួនជានិច្ច៕
ដោយ៖ ដារ៉ា

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ៩ចំណុចបញ្ជាក់ថា អ្នកកំពុងតែ​មាន​ស្នេហាជាមួយប្តីគេ