Michelle Obama សម្តែង​និង​ច្រៀង​រ៉េ​ប​ដើម្បី​លើកទឹកចិត្ត​យុវជន​ឲ្យ​បន្ត​ការសិក្សា​

​ស្ត្រី​ទី​១​របស់​សហរដ្ឋអាមេរិក លោកស្រី Michelle Obama បាន​ចូលរួម​សម្តែង និង​ច្រៀង​បទ​បែប​ហ៊ី​ប​ហប់​ក្នុងន័យ​លើកទឹកចិត្ត​ឲ្យ​យុវជន​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។ ឃ្លី​ប​ចម្រៀង​ដែលមាន​រយៈពេល​២​នាទី​នេះ ត្រូវបាន​បង្ហោះ​ដោយ​មហាវិទ្យាល័យ​ច្បាប់ Harvard Law School ជា​គ្រឹះស្ថាន​ដែល​ភរិយា​របស់លោក Barack Obama បានបញ្ចប់​ការសិក្សា​។​

​នៅក្នុង​បទ​ចម្រៀង បាន​រៀបរាប់ថា «​នៅ​ភាគខាងត្បូង Chicago...» ដែល​នេះ មាន​អត្ថន័យ​ថា លោកស្រី Michelle Obama ដែល​កើត​នៅ​ទី​ដ៏​ឆ្ងាយ​នោះ បានសម្រេច​ក្តី​សុបិន​របស់ខ្លួន​តាមរ​យៈ​ការប្រឹងប្រែង​បន្ត​ការសិក្សា​រហូតដល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។​

​អត្ថន័យ​ក្នុង​បទ​ចម្រៀង​បង្ហាញ​ជាពិសេស​ប្រាប់​យុវជន​ថា ការបន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​នឹង​ជួយ​ឲ្យ​ពួកគេ​ស​ម្រ​ច​ក្តី​សុ​បិ​ន​នានា ។ លោកស្រី Michelle ក៏បាន​បញ្ចេញ​ក្បាច់​រាំ​នៅលើ​សួនច្បារ​នៃ​សេត​វិមាន​ផងដែរ ដែល​នេះ​មិនមែនជា​លើក​ទី​១​នោះឡើយ ពីព្រោះ​កន្លងមក​លោកស្រី​ក៏​ធ្លាប់បាន​រាំ​ក្នុង​បទ​ចម្រៀង «Uptown Funk» របស់លោក Mark Ronson ដើម្បី​អបអរ​ខួប​លើក​ទី​៥​នៃ​យុទ្ធនា​ការអប់រំ «Let’s Move» របស់ខ្លួន​ផងដែរ​៕

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖