Miley Cyrus ចំហ​​ល្វែង​លើ​​អស់​ ឈរ​ជក់​បារី​​ធ្វើ​មិន​ដឹង​លើ​ឆាកសម្ដែង


Miley Cyrus ចំហ​​ល្វែង​លើ​​អស់​ ឈរ​ជក់​បារី​​ធ្វើ​មិន​ដឹង​លើ​ឆាកសម្ដែង

តារា​ចម្រៀង​អាមេរិក​កំពូល​សិចស៊ី Miley Cyrusបាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្លឹក​ភ្នែក​ម្ដងទៀត ដោយ​លែង​​ខ្លួន​ល្វែង​ខាងលើ​​ចេញ​សុដន់​និង​ជក់បារី ក្នុង​កម្មវិធី​ប្រគំតន្ត្រី​របស់​នាង​ដែល​មាន​ឈ្មោះ​ថា Milky Milky Milkនៅ​ទីក្រុង Vancouver ប្រទេស​កាណាដា។

 

​តារា​ស្រី​វ័យ​២៣​ឆ្នាំ​ទើប​ទទួល​ការ​សរសើរ​​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ ដោយ​សារ​ស្លៀកពាក់​សមរម្យ​ក្នុង​​រាត្រី​សប្បុរសធម៌ ប៉ុន្តែ​ពេល​នេះ​អ្វី​ៗ​បាន​មក​រក​ភាព​ដើម​វិញ។ អំឡុង​ពេល​ប្រគំតន្ត្រី ​ម្ចាស់​បទ “Wrecking Ball”បាន​ស្លៀក​សំលៀកបំពាក់​២​ឈុត។ ឈុត​ទី​១​នាង​ស្លៀក​ខោ​ជើង​វែង​ស្ដើង​ និង​ចំហ​​ល្វែង​លើ ឯ​ឈុត​ទី២​ស្លៀក​តែ​ខោ​ទ្រនាប់​មាន​រូប​បេះដូង​តែ​ប៉ុណ្ណោះ។ មិនទាន់​អស់​ទេ Miley បាន​ឈរ​ជក់​បារី​ទៅ​ចំពោះ​មុខ​អ្នកគាំទ្រ​​យុវវ័យ​ជា​ច្រើន ទោះ​នៅ​តំបន់​ដែល​នាង​ប្រគំតន្ត្រី​នោះ​មិន​អនុញ្ញាត​ឲ្យ​ជក់​បារី​ក៏​ដោយ៕

 

Miley Cyrus ចំហ​​ល្វែង​លើ​​អស់​ ឈរ​ជក់​បារី​​ធ្វើ​មិន​ដឹង​លើ​ឆាកសម្ដែង

 

 Miley Cyrus ចំហ​​ល្វែង​លើ​​អស់​ ឈរ​ជក់​បារី​​ធ្វើ​មិន​ដឹង​លើ​ឆាកសម្ដែង

 

Miley Cyrus ចំហ​​ល្វែង​លើ​​អស់​ ឈរ​ជក់​បារី​​ធ្វើ​មិន​ដឹង​លើ​ឆាកសម្ដែង

 

 

ចុចអាន៖Miley Cyrus តែង​ខ្លួន​ត្រឹមត្រូវ​ដូច​មុន​ម្ដង ក្នុង​រាត្រី​សប្បុរសធម៌​

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ hollywoodlife