Chow Yun Fat និង លីតឺហួរ​ជួប​គ្នា​សារ​ជា​ថ្មី​ក្រោយ​រឿង “ស្ដេច​ល្បែង” ២៦ ឆ្នាំ


Chow Yun Fat និង លីតឺហួរ​ជួប​គ្នា​សារ​ជា​ថ្មី​ក្រោយ​រឿង “ស្ដេច​ល្បែង” ២៦ ឆ្នាំ

កំពូល​តារា​សម្ដែង​ទាំង​ពីរ​របស់​ហុងកុង Chow Yun Fat និង Andy Lau បាន​ជួប​គ្នា​ម្ដង​ទៀត​ក្រោយ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​អស់​ជាង​២ ទសវត្ស។

 

Chow Yun Fat និង លីតឺហួរ​ជួប​គ្នា​សារ​ជា​ថ្មី​ក្រោយ​រឿង “ស្ដេច​ល្បែង” ២៦ ឆ្នាំ

 

នៅ​ក្នុង​សន្និសីទកាសែត​របស់​រឿង “From Vegas to Macau 3” ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទី​ក្រុង​ប៉េកាំង​នា​ពេល​ថ្មី​ៗ​នេះ កំពូល​តារា​សម្ដែង​កាល​ពី​ទសវត្ស​ឆ្នាំ ១៩៩០ ទាំង​ពីរ​រួប​គឺ Chow Yun Fat និង Andy Lau បាន​បង្ហាញ​ភាព​ស្និទ្ធ​ស្នាល​នឹង​គ្នា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ត្រេកត្រអាល។ តារា​សម្ដែង​អាយុ​៦០ ឆ្នាំ បាន​សួរ​ទៅ​កាន់ លី តឺហួរ​ថា​គេ​​មាន​ស្រលាញ់​លោក​អត់ ដែល Andy Lau ​បាន​ឆ្លើយ​​វិញ​ថា​លោក​នឹក​និង​ស្រលាញ់​មិត្តភ័ក្ដិ​យូរ​ឆ្នាំ​ម្នាក់​នេះ​ណាស់ ធ្វើ​ឲ្យ​ទស្សនិកជន​មាន​វត្តមាន​ក្នុង​កម្មវិធី​​ស្រែក​ហ៊ោ​កញ្ជ្រៀវ​។​

 

Chow Yun Fat និង លីតឺហួរ​ជួប​គ្នា​សារ​ជា​ថ្មី​ក្រោយ​រឿង “ស្ដេច​ល្បែង” ២៦ ឆ្នាំ

 

បណ្ដាញ​ព័ត៌មាន HKTopTen បាន​ឲ្យ​ដឹង​ថា​គ្រាន់​តែ លី តឺហួរ​ឡើង​មក​ដល់​ឆាក​ភ្លាម Chow Yun Fat បាន​ចាប់​លោក​មក​ថត​រូប​ភ្លែត។ តារា​សម្ដែង​ល្បី​ឈ្មោះ​ទាំង​ពីរ​រូប​ធ្លាប់​បាន​សហការ​គ្នា​ម្ដង​រួច​មក​ហើយ​ក្នុង​រឿង “ស្ដេច​ល្បែង” (God of Gamblers) ដែល​បាន​ល្បី​កក្រើក​ជុំវិញ​អាស៊ី​​កាល​ពី​​ឆ្នាំ ១៩៨៩។

 

Chow Yun Fat បាន​និយាយ​ពី​អារម្មណ៍​របស់​ខ្លួន​ថា៖ “បាន​ធ្វើ​ការ​ជាមួយ​សម្លាញ់​ចាស់​ៗ​ទាំង​នេះ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ជា​មិន​មែន​សម្ដែង​អញ្ចឹង ដូច​ជា​ខ្ញុំ​កំពុង​ដើរ​លេង”។ បន្ត​សម្ដី​របស់​រៀម​ច្បង Andy Lau ក៏​បាន​បង្ហាញ​ពី​អារម្មណ៍​ដែរ​ថា៖ “អាច​សម្ដែង​ជាមួយ​តួ​រឿង “ស្ដេច​ល្បែង” ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ក៏​បាន​ដែរ។ ខ្ញុំ​ចង់​ឲ្យ​ការ​ថត​រឿង​នេះ​ប្រព្រឹត្ត​ទៅ​កុំ​លឿន​ពេក ព្រោះ​មិន​ដឹង​ថា​ពេល​ណា​ទើប​មាន​ឱកាស​ជួប​គ្នា​សារ​ជា​ថ្មី​នោះ​ទេ។ ខ្ញុំ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ពេល​រឿង​នេះ​ត្រូវ​ថត​ចប់។

 

Chow Yun Fat និង លីតឺហួរ​ជួប​គ្នា​សារ​ជា​ថ្មី​ក្រោយ​រឿង “ស្ដេច​ល្បែង” ២៦ ឆ្នាំ

 

“From Macau to Vegas” វគ្គ​ ៣​ដែល​មាន​ការ​ចូល​រួម​សម្ដែង​ពី Chow Yun Fat និង Andy Lau រួម​ជា​មួយ​នឹង​តារា​សម្ដែង​ល្បី​ឈ្មោះ​ជា​ច្រើន​ទៀត​នឹង​ត្រូវចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ​ ឆ្នាំ២០១៦ ខាង​មុខ​នេះ៕

 

ចុចអាន៖លីតឺហួ​រ សុខចិត្ត​ធ្វើ​ខួប​កំណើត​ជាមួយ​អ្នក​ដទៃ​មិន​ធ្វើ​ជាមួយ​ប្រពន្ធ​កូន

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖lollipop