​ក្រុមកម្មករ​-​កម្មការិនី​រោងចក្រ​រាប់ពាន់នាក់ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន​នាំគ្នា​ធ្វើ​កូដកម្ម​និង​បាតុកម្ម​មិន​ចូលធ្វើការ​

​ដោយ​៖​ភក្តី ស្វាយរៀង​

​ខេត្តស្វាយរៀង​៖​ក្រុមកម្មករ​-​កម្មការិនី​រោងចក្រ​រាប់ពាន់នាក់​គឺ​រោងចក្រ​អេ​លី​ត​, រោងចក្រ​ឃី​ង​ម៉េ​កឃ​រ័​(KingMaker)​និង​រោងចក្រ​ស៊ី​កូ  ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន​ក្រុង​បាវិត​នាំគ្នា​ធ្វើ​កូដកម្ម​និង​បាតុកម្ម​មិន​ចូលធ្វើការ​និង​យក​ដុំថ្ម​គុប​ចូល​រោងចក្រ​ណា​ដែល​មិន​ព្រម​ចេញមក​ចូលរួម​ធ្វើបាតុកម្ម​។ ការតវ៉ា​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១ និង​១០​នាទី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​។​

​តំណាង​កម្មករ​បាន​ឲ្យ​ដឹងថា ការធ្វើ​បាតុកម្ម​នេះ​ក្នុង​គោលបំណង​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ដំឡើង​ប្រាក់ខែ​គោល​តាម​កិច្ចសន្យា​របស់​រាជរដ្ឋាភិបាល​កំណត់​ក្នុង​មួយឆ្នាំ​ឡើង​២០​ដុល្លារ ក៏ប៉ុន្តែ​ភាគី​ថៅកែ​រោងចក្រ​ដំឡើង​ឲ្យ​ត្រឹមតែ​១០​ដុល្លារ ទើប​ពួកគេ​នាំគ្នា​ធ្វើ​កូដកម្ម​មិន​ចូលធ្វើការ​និង​បាតុកម្ម​ទាមទារ​ឲ្យ​ថៅកែ​គោរព​តាម​កិច្ចសន្យាការងារ​ដែល​រាជរដ្ឋាភិបាល​កំណត់​។​

​អនុប្រធាន​មន្ទីរ​ការងារ​ខេត្ត​តំណាង​ឲ្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ូ សា​ខឿន បាន​ឲ្យ​ដឹងថា បញ្ហា​កម្មការិនី​រោងចក្រ​បាននាំគ្នា​ចាកចេញ​មិន​ធ្វើការ​នេះ​គឺ​ពួកគេ​ធ្វើបាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ជា​ប្រាក់ខែ​គោល​សម្រាប់​ក្នុង​ឆ្នាំ​២០១៦​ចំនួន​២៨​ដុល្លារ​ដូច​ឆ្នាំ​១០១៥ ក៏ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​បានសម្រេច​ដំឡើង​ប្រាក់ខែ​គោល​ឆ្នាំ​២០១៦​ត្រឹម​១២​ដុល្លារ​ប៉ុណ្ណោះ​គឺ​អនុវត្តន៍​តាម​កិច្ចប្រជុំ​ត្រីភាគី​ដែល​សម្របសម្រួល​ដោយ​រាជរដ្ឋាភិបាល​សច​ម្រេច​ដំឡើង​ប្រាក់ខែ​គោល​ឲ្យ​កម្មករ​-​កម្មការិនី​រោងចក្រ​សហគ្រាស​នៅ​ឆ្នាំ​២០១៦​នេះ​ត្រឹម​១២​ដុល្លារ​ទើប​កម្មករ​កម្ម​ការ​នី​នាំគ្នា​តវ៉ា​ទាមទារ​២៨​ដុល្លារ​ដូច​ឆ្នាំ​២០១៥​។ 

​លោក​បាន​បា​ញ្ជា​ក់ទៀត​ថា កា​ពី​ឆ្នាំ​២០១៤​ប្រាក់ខែ​គោល​ចំនួន​១០០​ដុល្លារ នៅ​ឆ្នាំ​២០១៥​ដំឡើង​២៨​ដុល្លារ​ដូច្នេះ​ប្រាក់​សរុប​១២៨​ដុល្លារ ទើប​កម្មករ​-​កម្មការិនី​ទាមទារ​ប្រាក់ខែ​គោល​ក្នុង​ឆ្នាំ​២០១៦​ខាងមុខនេះ​ដំឡើង​២៨​ដុល្លារ​ក៏ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​មិន​យល់ព្រម​គឺ​អនុវត្តន៍​តាម​កិច្ចប្រជុំ​នៅ​រាជធានី​ភ្នំពេញ​។​រហូតមកដល់​ម៉ោង​៣ និង​៣០​នាទី​រសៀល កម្មករ​-​កម្មការិនី​បាននាំគ្នា​ចាកចេញ​ទាំងអស់​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន​មាន​ចំនួន​២៣​រោងចក្រ​ក្នុងនោះ​គឺមាន​មនុស្ស​ប្រមាណ​១០០​នាក់​ចេញ​អុកឡុក​យក​ដុំថ្ម​គប់​ចូលក្នុង​រោងចក្រ​ឲ្យ​កម្មករ​កម្មក​ម្មការ​នី​ភ​យ័​នាំគ្នា​ចាកចេញ​ទើប​តំណាង​ក្រុមហ៊ុន​ឲ្យ​កម្មករ​-​កម្មការិនី​ចាកចេញ​ទាំងអស់​តែម្តង​ជៀសវាង​កើត​អំពើហិង្សា ហើយ​ការ​គប់​ចូល​រោងចក្រ​បណ្តាល​ឲ្យ​រងរបួស​កម្មការិនី​អេ​លី​តម្នាក់​បែកក្បាល​ផងដែរ​៕