​សម្តេច​តេ​ជោ​បារម្ភ​អំពី​សុខភាព​បងប្អូន​កងក​ម្លាំ​ប្រដាប់អាវុធ​កំពុង​ឈរជើង​ការពារ​ព្រំដែន ខណៈ​អាកាស​ចុះ​ត្រជាក់​

​រាជធានី​ភ្នំពេញ​៖​ថ្ងៃនេះ​នៅលើ​ទំព័រ​ហ្វេ​ស​បុក​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បានបង្ហាញ​ពី​ការបារម្ភ​អំពី​សុខភាព​របស់​កងកម្លាំង​ប្រដាប់​ការពារ​ព្រំដែន និង​ការយកចិត្តទុកដាក់ បារម្ភ​អំពី​សុខភាព និង​ភាព​រងា របស់​បងប្អូន​យុទ្ធជន យុទ្ធ​នារី នៃ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ភេទ ដែល​កំពុង​ឈ​ជើង​តាម​បណ្តោយ​ព្រំដែន និង​បណ្តា​កោះ ព្រមទាំង​តំបន់​ព្រៃ​ផងដែរ​។​

​នៅលើ Facebook របស់​សម្តេច​តេ​ជោ​បានបង្ហាញ​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ «​បងប្អូន​យុទ្ធជន យុទ្ធ​នារី នៃ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ភេទ (​កងទ័ព អាវុធហត្ថ នគរបាល​) ដែល​កំពុង​ឈ​ជើង​តាម​បណ្តោយ​ព្រំដែន បណ្តា​កោះ និង តំបន់​ព្រៃ ជាទី​ស្រឡាញ់​។ ពេលនេះ​តំបន់​មួយចំនួន​នៅក្នុង​កម្ពុជា ធាតុអាកាស​ចាប់ផ្តើម​ត្រជាក់​ហើយ​។ សុំ​បងប្អូន​យកចិត្តទុកដាក់​លើ កិច្ចការពារ​សុខភាព​។ សង្ឃឹមថា អាវរ​ងារ​ដែល​បាន​ចែកជូន​រួចមកហើយ នឹង​ជួយ​កាត់បន្ថយ​នូវ​ភាព​រងារ​របស់​បងប្អូន​។ សូម​ជូនពរ​បងប្អូន​ទាំងអស់​មាន​សុខ​ភាពល្អ និង ជោគជ័យ​គ្រប់​ភារកិច្ច​»​។​

​គួរ​បញ្ជាក់ថា យោងតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា កម្ពុជា​នឹង​ចុះ​ត្រជាក់​ខ្លាំង ជាពិសេស​ខេត្ត​ចំនួន​៨ របស់​កម្ពុជា រួមមាន​ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ឧ​ត្ត​រ​មានជ័យ សៀមរាប ព្រះវិហារ ខេត្តរតនគិរី និង​មណ្ឌលគិរី នឹងមាន​សីតុណ្ហភាព​ចុះ​ត្រជាក់​ចាប់ពី​សីតុណ្ហភាព​អប្ប​រិ​មា​១៧​អង្សា​សេ និង​អតិបរមា ២៧​អង្សា​សេ ចាប់ពី​ថ្ងៃទី​១៧-២០ ខែធ្នូ​នេះ ដោយសារ​ទទួល​ឥទ្ធិពល​ខ្យល់មូសុង​ឥសាន និង​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​៕

​សម្តេច​តេ​ជោ​បារម្ភ​អំពី​សុខភាព​បងប្អូន​កងក​ម្លាំ​ប្រដាប់អាវុធ​កំពុង​ឈរជើង​ការពារ​ព្រំដែន ខណៈ​អាកាស​ចុះ​ត្រជាក់​
​សម្តេច​តេ​ជោ​បារម្ភ​អំពី​សុខភាព​បងប្អូន​កងក​ម្លាំ​ប្រដាប់អាវុធ​កំពុង​ឈរជើង​ការពារ​ព្រំដែន ខណៈ​អាកាស​ចុះ​ត្រជាក់​