​ករណី​បាញ់ប្រហារ​នៅ​ទួល​ស្វាយព្រៃ​ទី​១​ម្សិលមិញ​ជនរងគ្រោះ​ម្នាក់ទៀត​បាន​ស្លាប់​

​រាជធានី​ភ្នំពេញ​៖​ជនរងគ្រោះ​ម្នាក់ទៀត​ដែល​ត្រូវជា​ក្មួយ​លោក​មេភូមិ​៤​បាន​ស្លាប់​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥​នេះ បន្ទាប់​រងរបួស​ធ្ងន់​ក្នុងករណី​បាញ់ប្រហារ​ទៅលើ​លោក​មេភូមិ​ទី​៤ នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន កាលពី​ម្សិលមិញ ។​

​តាម​ប្រភពព័ត៌មាន​បាន​រាយការណ៍​ថា ជនរងគ្រោះ​ឈ្មោះ  ប៊ុន ប្ញ​ទ្ធី អាយុ​៣០​ឆ្នាំ បាន​ដាច់ខ្យល់​ស្លាប់ ដោយសារតែ​មុខរបួស​ធ្ងន់ធ្ងរ​ពេក ប៉ុន្តែ​ជនសង្ស័យ​ម្នាក់ ឈ្មោះ កែវ សុវណ្ណ​រិ​ទ្ធ ក៏​រងរបួស​ធ្ងន់​ដែរ ហើយ​កំពុង​ដេក​ព្យាបាល នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដោយសារតែ​ភាគី​ជនរងគ្រោះ​បាន​កាប់​ប្រហារ​។ សរុបមក​នៅក្នុង​ហេតុការណ៍​នោះ មាន​អ្នកស្លាប់​៣​នាក់ និង​រងរបួស​ធ្ងន់​ម្នាក់​។​

​គួរ​បញ្ជាក់ថា  ករណី​បាញ់ប្រហារ​មេភូមិ​ទី​៤ និង​កូនប្រុស ខណៈ​ក្មួយប្រុស រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២១០៥​ម្សិលមិញ​នេះ ស្ថិតនៅ​តាមផ្លូវ​លេខ​៣៥៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ហើយ​មូលហេតុ​ផ្តើមចេញពី​ជម្លោះ​ទារ​ថ្លៃ​អំពូល​ភ្លើង​ដាក់​បំភ្លឺ​ផ្លូវ​។ ជនរងគ្រោះ​ទី​១​ឈ្មោះ ជុក ឡាយ អាយុ​៦២​ឆ្នាំ​ជា​ប្រធានភូមិ​ទី​៤ កូនប្រុស​ឈ្មោះ ប៊ុន លឿន អាយុ​១៨​ឆ្នាំ និង​ក្មួយប្រុស​ម្នាក់​ឈ្មោះ ប៊ុន ប្ញ​ទ្ធី អាយុ​៣០​ឆ្នាំ​។​

​ដោយឡែក​ជនសង្ស័យ​២​នាក់ ដែល​ត្រូវ​កម្លាំង​នគរបាល ចាប់ខ្លួន​ទី​១ ឈ្មោះ កែវ វណ្ណ​រិ​ទ្ធ អាយុ​២៧​ឆ្នាំ ជា​មន្ត្រីនគរបាល​នៅ​ក្រសួងមហាផ្ទៃ ជា​ម្ចាស់​ផ្ទះកើតហេតុ និង​ទី​២​ជា​បងប្រុស​ឈ្មោះ កែវ សុវណ្ណារ៉ា​៕

​ករណី​បាញ់ប្រហារ​នៅ​ទួល​ស្វាយព្រៃ​ទី​១​ម្សិលមិញ​ជនរងគ្រោះ​ម្នាក់ទៀត​បាន​ស្លាប់​
​ករណី​បាញ់ប្រហារ​នៅ​ទួល​ស្វាយព្រៃ​ទី​១​ម្សិលមិញ​ជនរងគ្រោះ​ម្នាក់ទៀត​បាន​ស្លាប់​
​ករណី​បាញ់ប្រហារ​នៅ​ទួល​ស្វាយព្រៃ​ទី​១​ម្សិលមិញ​ជនរងគ្រោះ​ម្នាក់ទៀត​បាន​ស្លាប់​