តោះ!​ជជែក​គ្នា​ប្រិយមិត្ត​ណា​ខ្លះ​ធ្លាប់​​បើក​កម្មវិធី​លើ Android ​ចេះ​តែ​រលត់​


តោះ!​ជជែក​គ្នា​ប្រិយមិត្ត​ណា​ខ្លះ​ធ្លាប់​​បើក​កម្មវិធី​លើ Android ​ចេះ​តែ​រលត់​

ប្រព័ន្ធ​ប្រតិបត្តិការ Android ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដ៏​ពេញ​និយមដែល​មាន​ប្រើប្រាស់​នៅ​លើ​ស៊េរី​ទូរសព្ទ​ជា​ច្រើន ជាមួយ​​កម្មវិធី​​​ដ៏​សំបូរ​បែប។ ជា​ប្រព័ន្ធ​ប្រតិបត្តិការដ៏​​មាន​សក្តានុពល​និង​​ប្រជាប្រិយភាព​ តែ​បញ្ហា​ក៏​កើត​​មាន​មិន​ចេះ​ខ្វះ។

 

តោះ!​ជជែក​គ្នា​ប្រិយមិត្ត​ណា​ខ្លះ​ធ្លាប់​​បើក​កម្មវិធី​លើ Android ​ចេះ​តែ​រលត់​

 

អ្នក​ប្រើប្រាស់​មួយ​ចំនួន​បាន​ត្អូញត្អែរ​ពី​ការ​ប្រើ​​កម្មវិធី​​លើ Android ដូ​ច​កម្មវិធី​ខ្លះ​ពេលបើក​ចេះ​តែ​​​រលត់​​​ដោយ​មិន​ដឹង​មូលហេតុ ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មាន​ការ​ធុញទ្រាន់។

 

ការ​ជួប​បញ្ហា​​នេះ ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​​កើត​កង្វល់​​និង​មិន​ដឹង​​ស្វែង​រក​ដំណោះស្រាយ​យ៉ាង​ណា។ ចុះ​ប្រិយមិត្ត​ធ្លាប់​ជួប​បញ្ហា​បែប​នេះ​ទេ ហើយ​មាន​ដំណោះស្រាយ​បែប​ណា​ដែរ?

 

នេះ​ជា​ប្រធាន​បទ​សម្រាប់​វេទិកា​ពិភាក្សា​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ សម្រាប់​ប្រិយមិត្ត​អាច​ចូលរួម​ចែក​រំលែក​បទពិសោធន៍ ដើម្បី​ជា​គន្លឹះ​យល់​ដឹង​ដើម្បី​អ្នកប្រើប្រាស់​មួយ​ចំនួន​អាច​ស្វែង​យល់​និង​អាច​រក​វិធី​ដោះស្រាយ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា