មូល​ហេតុដែល​បណ្តាល​ឲ្យ​បុរស​នឹក​ដល់​រឿង​សិច​

សុខភាព : ក្នុងការ​មាន​សិច​រហូតដល់​ទៅ​៣៥​ដង​ក្នុង​១​សបា្តហ៍​វា​មិនមែនជា​រឿង​ធម្មតា ​នោះទេ​។ នេះ​ជាការ​គិត​និង​បំណង​ប្រ​ថ្នា​ដែល​សិ្ថ​ត​នៅក្នុង​អារម្មណ៍​របស់​ មនុស្សវ័យ​កេ្ម​ង ពោរពេញ​ដោយ​កម្លាំង​តណ្ហា​។ នៅពេល​នោះដែរ​អារម្មណ៍​សិច​របស់​ស្ត្រី​វ័យ​កេ្ម​ង ទោះជា​ចំណង​សិ្ថ​ត​នៅ​ដល់​កំពូល​យ៉ាងណាក៏ដោយ ក៏មាន​ត្រឹមតែ​៩​ដង​ក្នុង​១​សបា្តហ៍​ប៉ុណ្ណោះ​។ លាក Pamela Regan សាស្ត្រាចារ្យ​ផែ្ន​ក​ចិត្តសាស្ត្រ​នៃ​សកល​វិទ្យាល័យ​កាលីហ្វ័រ​នី​ញ៉េ សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹងថា បុរស​និង​ស្ត្រី​ស្ទើរតែ​គ្រប់រូប​សុទ្ធតែ​គិត​ទៅដល់​រឿង​រួម​សិច​នោះ ដូចគ្នា ហើយ​រឿង​ដូចនេះ​ក៏​ចេះតែ​កើតមាន​ជាប្រចាំ​ថៃ្ង​ដែរ​។​

​សិ្ថ​ត​នៅក្នុង​អត្រា​បែបនេះ បុរស​គ្រាន់​តែមាន​កម្រិត​លើស​ស្ត្រី​តែ​ប​និ្ត​ច​ប៉ុណ្ណោះ មាន​បុរស ៩៨,៨​ភាគរយ និង​ស្ត្រី​៩៥,៩​ភាគរយ​។ ក៏ដូចជា​ការសិក្សា​ស្រាវជ្រាវ​កាលពី​ពេលមុន​នោះ​ផងដែរ ដែល​ក្រុម​សិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា បុរស​ភេទ​ពិតជា​គិតដល់​រឿង​សិច​ច្រើនជាង​ស្ត្រី​មែន ឬក៏​អាច​និយាយបានថា មាន​ចំនួន​ស្មើ​និង​៤​ដង ប្រៀបធៀប​ទៅនឹង​ស្ត្រីភេទ​។ កុំថាឡើយ​តែ​ការគិត សូម្បីតែ​សកម្មភាព​សិច​របស់​បុរស ក៏​កាន់​តែមាន​ច្រើន​លើស​ស្ត្រី​ផងដែរ​។​

​ដោយ​សិ្ថ​ត​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​របស់ខ្លួន​នោះ លោកស្រី​សាស្ត្រាចារ្យ​ព្រមទាំង​សហសេវិក​របស់គាត់ បានធ្វើ​ការសម្ភាស​ជាមួយនឹង​មនុស្ស​៦៧៦​នាក់ ទាំងប្រុស​ទាំង​ស្ត្រី​ដែលមាន​អាយុ​មធ្យម​២៥​ឆ្នាំ អំពី​កម្រិត​រួមទាំង​ចំណង់​រួមភេទ​កើតមាន​នៅក្នុង​ការគិត​ដោយ​ខួរក្បាល​របស់ ពួកគេ​។  សរុប​ជារួម​មក​មាន​មនុស្ស​ដល់​ទៅ​៩៧​ភាគរយ នៃ​ចំនួន​ខាងលើ​សុទ្ធ​តែមាន​អារម្មណ៍​សិច​ដូចគ្នា មិន​ថា​បុរស​ឬ​ស្ត្រី​នោះទេ​។​

​ការខុស​បែ្ល​ក​គ្នា​យ៉ាងនេះ ក៏​ប្រហែលជា​មានការ​ជះ​ឥ​ទិ្ធ​ពល​ដោយសារ​សង្គម​រហូតដល់​កើតមាន​ជា​សកម្មភាព រួមភេទ​សម្ព័ន្ធ​របស់​បុរស និង​ស្ត្រី​នោះ​។ ជាមួយគ្នា​ផងដែរ ក៏​ពិតជា​ដោយសារ​តែមាន​ភាពខុស​គ្នា​ផែ្ន​ក​សរីរ​ជីវសាស្ត្រ​រវាង​បុរស​នឹង ស្ត្រី​ផងដែរ​។ នេះ​ជាការ​បញ្ជាក់ប្រាប់​ពី​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​នោះ​។ ថី្វ​ត្បិតតែ​យ៉ាង​ដូច្នេះ​ក្តី លទ្ធផល​បែបយ៉ាង​នេះ​ក៏​មិនមែនជា​រឿង​មួយ​ដែល​គេ​ធ្វើការ​សិ​ន្និ​ដ្ឋា​ន​ដោយ វិជ្ជមាន​ថា បុរស​ភេទ​ពេលណា​ក៏​ទាមទារ​រួម​សិច​ឥតឈប់ឈរ​ថែម​ហើយ​ថែមទៀត ឬក៏​ស្ត្រីភេទ​វិញ​បែរជា​ខ្វះខាត​ភាព​ងប់ងុល​នឹង​ការរួមរ័ក​នោះ​ក៏​ទេ​ដែរ​។ នេះ​ជាការ​បញ្ជាក់​យ៉ាងច្បាស់​ប​នែ្ថ​ម​ដោយ​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ នោះ​៕

មូល​ហេតុដែល​បណ្តាល​ឲ្យ​បុរស​នឹក​ដល់​រឿង​សិច​ មូល​ហេតុដែល​បណ្តាល​ឲ្យ​បុរស​នឹក​ដល់​រឿង​សិច​ មូល​ហេតុដែល​បណ្តាល​ឲ្យ​បុរស​នឹក​ដល់​រឿង​សិច​