តេជោសែន អំពាវនាវឲ្យ បងប្អូនកងកម្លាំង ប្រដាប់អាវុធឈរ ជើងនៅសមរភូមិមុខ ថែទំាសុខភាព ខណៈអាកាសធាតុ ចាប់ផ្តើមត្រជាក់

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នេះ បានអំពាវនាវដល់បងប្អូន កងកម្លាំងប្រដាប់អាវុធ ទំាងអស់ រួមមានកងទ័ព អាវុធហត្ថ និងនគរបាល នៅតាមបន្ទាត់ព្រំដែន តាមបណ្តាកោះ និងក្នុងតំបន់ព្រៃ សូមឲ្យយកចិត្តទុកដាក់ថែទំា និងការពារសុខភាព ខ្លួន ខណៈតំបន់មួយចំនួនធាតុអាកាសចាប់ផ្តើមត្រជាក់។

ក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេហប៊ុក សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា "បងប្អូនយុទ្ធជន យុទ្ធនារី នៃកងកម្លាំង ប្រដាប់អាវុធ គ្រប់ភេទ (កងទ័ព អាវុធហត្ថ នគរបាល) ដែលកំពុងឈរ ជើងតាមបណ្តោយ ព្រំដែន បណ្តាកោះ និង តំបន់ព្រៃ ជាទីស្រឡាញ់ ពេលនេះតំបន់មួយចំនួននៅក្នុងកម្ពុជា ធាតុអាកាសចាប់ផ្តើមត្រជាក់ហើយ សុំបងប្អូនយកចិត្តទុកដាក់លើកិច្ចការពារសុខភាព"។

ជាមួយគ្នានោះ សម្តេចតេជោ ក៏សង្ឃឹមថាអាវរងារដែលបានចែកជូនរួចមកហើយ នឹងជួយកាត់បន្ថយនូវភាពរងាររបស់បងប្អូន។ ជាចុងក្រោយសម្តេច បានជូនពរដល់បងប្អូនកងកម្លំាងប្រដាប់អាវុធដែលកំពុងឈរជើងនៅសមរភូមិនោះទំាងអស់ សូមឲ្យមានសុខភាពល្អ និង ជោគជ័យគ្រប់ភារកិច្ច៕