​អាល្លឺម៉ង់​ចាប់ផ្តើម​បេសកកម្ម​លើកដំបូង​ប្រឆាំង​ក្រុម ISIS នៅ​ស៊ី​រី

​ស៊ី​រី​៖​រដ្ឋាភិបាល​អាល្លឺម៉ង់​ថ្លែងថា យោធា​អាកាស​របស់ខ្លួន​បាន​បើក​ការហោះហើរ​លើកដំបូង​ក្នុង​បេសកកម្ម​គាំទ្រ នៃ​កិច្ចខិតខំ​ប្រឹងប្រែង របស់​ក្រុមចម្រុះ ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម IS នៅក្នុង​ប្រទេស​ស៊ី​រី​។ នេះ​បើតាម​សារព័ត៌មាន AP​។​

​ប្រភព​បន្តថា នាវាចម្បាំង​អាល្លឺម៉ង់​១​គ្រឿង បាន​នឹង​កំពុងផ្តល់​ការការពារ​ទៅកាន់​នាវា​ផ្ទុក​យន្តហោះ Charles de Gaulle របស់​បារាំង ហើយ​យន្តហោះ​ឈ្លប់​យកការណ៍ Tornado របស់​អាល្លឺម៉ង់​ត្រូវបាន​គេ​រំពឹងថា នឹង​ចាប់ផ្តើម​ការហោះហើរ​បំពេញ​បេសកម្ម​របស់ខ្លួន​នៅ​ខែមករា ឆ្នាំ​២០១៦​ខាងមុខ​ផងដែរ​៕

​អាល្លឺម៉ង់​ចាប់ផ្តើម​បេសកកម្ម​លើកដំបូង​ប្រឆាំង​ក្រុម ISIS នៅ​ស៊ី​រី