Kagawa ​បង្ហើប​ប្រាប់​ពី​សម្ដី​វ៉ូងវ៉ាង​របស់ Sir Alex កាល​នៅ​​បិសាច​ក្រហម


Kagawa ​បង្ហើប​ប្រាប់​ពី​សម្ដី​វ៉ូងវ៉ាង​របស់ Sir Alex កាល​នៅ​​បិសាច​ក្រហម

​Shinji Kagawa ខ្សែ​បម្រើ​ក្រុម​ Borussia Dortmund ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា Sir Alex Ferguson ​អតីត​អ្នកចាត់ការ​ក្រុម​​ Manchester United ​​ធ្លាប់​​​​ឡូឡា​សម្ដី​វ៉ូងវ៉ាង​ដាក់​ Ryan Giggs, Wayne Rooney និង​កីឡាករ​ Man Utd ​សំខាន់ៗ​ច្រើន​រូប​ទៀត ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់។

 

Kagawa ​បង្ហើប​ប្រាប់​ពី​សម្ដី​វ៉ូងវ៉ាង​របស់ Sir Alex កាល​នៅ​​បិសាច​ក្រហម

 

​Kagawa ​ធ្លាប់​លើក​ពាន​ Premier League ជាមួយ​ Man Utd នៅ​រដូវ​កាល​ចុង​ក្រោយ​របស់​ Sir Alex ២០១២/១៣ ប៉ុន្តែ​១​ឆ្នាំ​ក្រោយ​មក​​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន​រូប​នេះ បាន​​ចាក​ចេញ​ពី​ Old Trafford ទៅ​ក្លិប​ចាស់​ Dortmund វិញ បន្ទាប់​ពី​មិន​សូវ​ជាប់​ជម្រើស​ដំបូង​របស់​ក្រុម​បិសាច​ក្រហម។

 

កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា៖ “ខ្ញុំ​មិន​ដែល​ឃើញ​អ្នកចាត់ការ​ណា ស្រែក​ខ្លាំងៗ​​ដូច​នោះ​ទេ។ គាត់ (Sir Alex) ​ដូច​ជា​ប្រដាប់​ផ្លុំ​សក់​ គាត់​បាន​ហៅ​​កីឡាករ ហើយ​​ស្រែក​ដាក់​ឡើង​មុខ​ក្រហម ជា​ពិសេស​ស្រែក​ដាក់​កីឡាករ​សំខាន់ៗ។ វា​ជា​រដូវ​កាល​ដំបូង​របស់​ខ្ញុំ ហើយ​​គាត់​​មិន​បាន​ស្រែក​ដាក់​ខ្ញុំ​​ច្រើន​ទេ។ ការ​ពិត​គាត់​ស្រែក​ស្ដី​ឲ្យ​​កីឡាករ​សំខាន់​ៗ​បងៗ​ដូច​ជា Wayne Rooney, Ryan Giggs, Paul Scholes និង​ Rio Ferdinand”។

 

Kagawa ​បង្ហើប​ប្រាប់​ពី​សម្ដី​វ៉ូងវ៉ាង​របស់ Sir Alex កាល​នៅ​​បិសាច​ក្រហម

 

Kagawa ​ដែល​ជួយ​ឲ្យ​ Man Utd លើក​ពាន​លីក​កំពូល​លើក​ទី​២០ បន្ថែម​ថា​ខ្លួន​មិន​ស្ដាយ​ក្រោយ​ទេ ដែល​​ចូល​រួម​ជាមួយ​បិសាច​ក្រហម។ កីឡាករ​រូប​នេះ បញ្ជាក់​ថា៖ “ខ្ញុំ​មាន​អារម្មណ៍​ថា Man Utd ​ជា​ក្លិប​ធំ​មួយ ដែល​មាន​អ្នកគាំទ្រ​ច្រើន​ជុំវិញ​ពិភពលោក។ ខ្ញុំ​គោរព​ Man Utd ប៉ុន្តែ​ខ្ញុំ​ក៏​គោរព និង​​ពេញ​ចិត្ត​ Dortmund ​ដូច​គ្នា”៕

 

-ចុចអាន៖ ការ​ពិត​៥​យ៉ាង​ របស់មិត្ត​ស្រី​​​តារា​ល្បី​​ជប៉ុន Kagawa

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ goal